27 C
Phnom Penh

មន្ត្រី​​​កង​​​រាជអាវុធហត្ថ​​​ត្រូវ​​​អ្នក​​​​​​រក​​​សេវា​​​ផ្លូវ​​​ភេទ​​​​​​បាញ់​​​ឲ្យ​​​របួស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​អាយុ​​​៣៥​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ឲ្យ​​​រង​​​របួស​​​​​​ពេល​​​ធ្វើ​​​អន្តរាគមន៍​​​ក្នុង​​​ជម្លោះ​​​មួយ​​​រវាង​​​​​​​​​ស្ត្រី​​​​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​តាម​​​​​​ដង​​​ផ្លូវ​​​​​​ និង​​​អ្នក​​​ស្វែង​​​រក​​​សេវា​​​ផ្លូវ​​​ភេទ​​​ប្រដាប់​​​អាវុធ​​​ម្នាក់​​​ក្បែរ​​​វត្តភ្នំ​​​​​​រាជធានីភ្នំ​​​ពេញ​​​​​​កាល​​​ពី​​​រាត្រី​​​ថ្ងៃ​​​ពុធ​​​។

លោក បុ៉ល ដាវី មេបញ្ជា​​​ការ​​​រង​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​រាជធានី​​​ភ្នំពេញ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ មួន មុនីរ័ត្ន​​​ អាយ​​​ុ​​​៣៥​​​ឆ្នាំ​​​ត្រូវ​​​​​​បាន​​​​​​បាញ់​​​ចំ​​​ជើង​​​​​​ខាង​​​ឆ្វេង​​​​​​ដោយ​​​ខ្មាន់​​​កំាភ្លើង​​​ម្នាក់​​​​​​ ដែល​​​បាន​​​ដក​​​កំាភ្លើង​​​វាយ​​​ស្ត្រី​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​មួយ​រូប​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​​​​​​​១១យប់​​​។

នៅ​​​យប់​​​កើត​​​ហេតុ​​​​​​ លោក​​​ មួន មុនី​​​រ័ត្ន​​​ ដែល​​​ឮ​​​សំឡេង​​​ឈ្លោះ​​​គ្នា​​​រវាង​​​ខ្មាន់​​​កំាភ្លើង​​​ និង​​​​​​​​​នារី​​​រូបនោះ​​​​​​ បាន​​​​​​សុំ​​​ជំនួយ​​​​​​តាម​​​វិទ្យុ​​​ទាក់​ទង ​​​​​​ស្រាប់​​​តែ​​​ត្រូវ​​​ខ្មាន់​​​កាំភ្លើង​​​ឃើញ​​​​​​​​​​​ហើយ​​​ក៏​​​បាញ់​​​សំដៅ​​​មក​​​រូប​​​លោក​​​​​​តែ​​​ម្ដង​​​។

លោក​​​ ប៉ុល ដាវី បាន​​​ថ្លែង​​​​​​ថា “យើង​​​​​​ស្គាល់​​​អត្តសញ្ញា​​​​​​ណ​​​ខ្មាន់​​​កំាភ្លើង​​​ហើយ​​​​​​ ប៉ុន្តែ​​​នៅ​​​មិន​​​ទាន់​​​ចាប់​​​ខ្លួន​​​រូប​​​គេ​​​បាន​​​ទេ​​​” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​រង​​​របួស​​​​​​នោះ​​​ គឺ​កំពុងតែ​​​​ទទួល​​​​​​ការ​​​ព្យាបាល​​​នៅ​​​មន្ទីរពេទ្យ​​​កាល់ម៉ែត​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។

ជា​​​តំបន់​​​​​​ទេសចរណ៍​​​ដ៏​​​សំខាន់​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ វត្តភ្នំ​​​ក៏​​​ជា​​​កន្លែង​​​ប្រមូល​​​ផ្ដុំ​​​របស់​​​​​​ស្ត្រី​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​ និង​​​អ្នក​​​ស្វែង​​​រក​​​សេវា​​​ផ្លូវ​​​ភេទ ​​​ទាំង​​​ពេល​​​ថ្ងៃ​​​ និង​​​ពេល​​​យប់​​​ផង​​​ដែរ​​​៕ សេរីវុធ​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស