28 C
Phnom Penh

សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​បញ្ចប់​​​ការតវ៉ា​​​រយៈពេល​​​៤​​​ថ្ងៃ​​​របស់ខ្លួន​​​នៅ​​​​​​មុខ​​​សាលារាជធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្តេញចេញ​​​ដែល ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​បញ្ចប់​​​បាតុកម្ម​​​រយៈ​​​ពេល​​​៤ ថ្ងៃ​​​ជាប់ៗ​​​គ្នា មុន​​​ពេល​​​កំណត់​​​កាល​​​ពី​​​ម្សិលមិញ នៅ​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​​​​ បាន​​​លើក​​​ឡើង​​​ថា​​​ ពួក​​​គាត់​​​ហត់​​​នឿយ​​​ និង​​​ខក​​​ចិត្ត​​​ ព្រោះ​​​លោក​​​ សម រង្ស៊ី​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ការ​​​សន្យារបស់​​​លោក​​​ដែល​​​​សន្យា​ថា​​​ នឹង​​​នាំ​​​កម្មករ​​​កាត់​​​ដេរ​​​រាប់​​​ពាន់​​​នាក់​​​មក​​​ចូល​​​រួម​​​ជាមួយ​​​ពួក​​​គាត់​​​នោះ​​​។

ព្រះសង្ឃ​មួយ​អង្គ​ខំប្រឹង​ការ​ពារ​ព្រះកាយ​ពីមន្ត្រី​នគរបាល​អំឡុង​ការ​តវ៉ា​​នៅខាង​មុខ​​សាលារាជធានី​​ភ្នំពេញ កាលពី​ម្សិល​មិញ​។ អ្នកភូមិ​មកពីសហគមន៍​បឹង​កក់​រាប់​រយ​នាក់​ រួម​ទាំង​ព្រះសង្ឃ​ផង​ទាមទារ​ឲ្យ​មានការ​ផ្ដល់​ប្រាក់​សំណង​បន្ថែម។Reuters
ព្រះសង្ឃ​មួយ​អង្គ​ខំប្រឹង​ការ​ពារ​ព្រះកាយ​ពីមន្ត្រី​នគរបាល​អំឡុង​ការ​តវ៉ា​​នៅខាង​មុខ​​សាលារាជធានី​​ភ្នំពេញ កាលពី​ម្សិល​មិញ​។ អ្នកភូមិ​មកពីសហគមន៍​បឹង​កក់​រាប់​រយ​នាក់​ រួម​ទាំង​ព្រះសង្ឃ​ផង​ទាមទារ​ឲ្យ​មានការ​ផ្ដល់​ប្រាក់​សំណង​បន្ថែម។Reuters

ពេល​​​ចុះ​​​ជួប​​​ជាមួយ​​​សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​ចេញ​​​មួយ​​​សន្ទុះ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ លោក​​​ សម រង្ស៊ី​​​ បាន​​​លើក​​​ឡើង​​​ថា​​​ លោក​​​នឹង​​​ជួប​​​ជុំ​​​ជាមួយ​​​កម្មករ​​​កាត់​​​ដេរ​​​ហើយនាំ​​​ពួក​​​គេ​​​មក​​​សាលា​​​រាជធានី​​​​​​ដើម្បី​​​គាំ​​​ទ្រ​​​ការ​​​ទាម​​​ទាររបស់​​​សកម្មជន​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ដែល​​​ស្នើ​​​សុំ​​​ឲ្យ​​មាន​ការ​​​ប្រជុំ​​​ជា​​​សាធារណៈ​​​មួយ​​​ជាមួយ​​​លោក​​​ បា៉​​​ សុជាតិវង្ស។ សកម្ម​​​ជន​​​ទាំង​​​នេះ​​​កំពុង​​​តែ​​​ទាម​​​ទារ​​​ប្រាក់​​​សំណង​​​បន្ថែម​​​សម្រាប់​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្លួនដែល​​​ត្រូវ​​​រដ្ឋា​ភិបាល​​​បណ្តេញចេញ​​​ពី​​​ផ្ទះសំបែង​​​នៅ​​​ក្នុង​​​តំបន់​​​បឹង​​​កក់ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​គម្រោង​​​អចល​​​នទ្រព្យ។

អ្នក​​​ស្រី​​​ ទេព វន្នី​​​ មេដឹក​​​នាំ​​​សកម្មជន​​​ម្នាក់ ​​​​ក្នុង​​​ចំណោម​​​សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញមួយ​​​ចំនួន​​​បាន​​​និយាយ​​​ថា “ យើង​​​មាន​​​ការ​​​​ខក​​​ចិត្ត​​​បន្តិចបន្តួច​​​ ព្រោះ​​​លោក​​​ សម រង្ស៊ី​​​ មិន​​​បាន​​​មក​​​ទី​​​នេះ​​​តាម​​​ការ​​​សន្យា​​​ឡើយ​​​ ប៉ុន្តែ​​​យើង​​​គិត​​​ថា​​​ គាត់ប្រហែលជា​​​កំពុង​​​តែ​​​ជាប់​​​រវល់​​​ជួប​​​ជុំ​​​ជាមួយ​​​កម្មករ​​​កាត់​​​ដេរ​​​នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ”​។

សកម្មជន​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​នាំ​​​គ្នា​​​បិទ​​​មហា​​​វិថី​​​ព្រះ​​​មុនី​​​វង្ស​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​រយៈ​​​ពេល​​​ប្រហែល​​ប្រាំបី​​​ម៉ោង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ហើយ​​​បាន​​​ដុត​​​កង់​​​ឡាន​​​មួយ​​​ចំនួន​​​នៅ​​​លើ​​​ផ្លូវ​​​។

អ្នកស្រី​​​ សៀ ណារ៉េត សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញចេញ​​​ម្នាក់​​​ទៀត​​​ដែល​​​មក​​​ពី​​​សហ​​​គមន៍​​​បឹង​​​កក់​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ក្រុម​​​របស់​​​អ្នក​​​ស្រី​​​នឹង​​​ដក​​​ថយ​​​​​មក​​​គិត​​​រក​​​យុទ្ធសាស្ត្រ​​​ថ្មី​​​ ដើម្បី​​​ទទួល​​​បាន​​​ដី​​​សម្បទានដែល​​​ខ្លួន​​​ចង់​​​បាន​​​ពី​​​អភិបាល​​​រាជធានី​​​ភ្នំពេញ ដែល​​​ធ្វើ​​​ព្រងើ​​​យ​កន្តើយ​​​ចំពោះ​​​សំណើសុំ​​​ឲ្យ​​​មាន​​​ការ​​​ប្រជុំ​​​ជា​​​សាធារណៈ​​​មួយ​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​។

អ្នក​​​ស្រី​​​ ណារ៉េត​​​ បានលើក​​​ឡើង​​​ថា​​​លោក​​​​​​អភិបាល​​​រាជ​​​ធានី​​​ បាន​​​អញ្ជើញ​​​តំណាង​​​សកម្ម​ជន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​សាលា​​​រាជ​​​ធានី​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​ឯកជន​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ ប៉ុន្តែ​​​មាន​​​តែ​​​អ្នក​​​ក្រោម​​​បង្គាប់​​​របស់​​​លោក​​​ប៉ុណ្ណោះ​​​ដែល​​​មក​​​ជួប​​​តំណាង​​​សកម្ម​​​ជន​​​។
អ្នក​​​ស្រី​​​ ណារ៉េត បាន​​​និយាយ​​​ថា “ យើង​​​មិន​​​ចង់​​​ទៅ​​​ជួប​​​គាត់​​​នៅ [ខាងក្នុង​​​]​​​ ទេ ព្រោះ​​​យើង​​​ខ្លាច​​​ពួក​​​គេ​​​ កុហកយើង​​​ម្តង​​​ទៀត​​​។ យើង​​​​​​ចង​​់ឲ្យ​​​គាត់​​​ចេញ​​​មក​​​ក្រៅ​​​ ដើម្បី​​​ស្តាប់​​​នឹងចរចាជាមួយ​​​អ្នក​​​តវា៉​​​ជា​​​សាធារណៈ”​។

នៅ​​​ពេល​​​ទាក់​​​ទង​​​​​​ក្រោយមក​​​​ លោក​​​ ឡុង​​​ ឌីម៉ង់​​​ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ លោក​​​ បា៉​​​ សុជាតិ​​​វង្ស​​​ នៅ​​​តែ​​​ចង់​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ដែល​​​អាច​​​ទទួល​​​យក​​​បាន​​​សម្រាប់​​​សកម្ម​​​ជន ​​​ប៉ុន្តែ​​​លោក​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​បន្ថែម​​​។

លោក​​​​​​បានមាន​ប្រសាសន៍​​​​​ថា “ សាលា​​​រាជ​​​ធានី​​​នៅ​​​តែ​ រក្សា​​​ការ​​​តាំង​​​ចិត្ត​​​របស់​​​ខ្លួន​​​ដើម្បី​​ធ្វើតាម​​​អ្វី​​​ដែល​​​លោក​​​អភិបាល​​​រាជ​​​ធានី​​​បាន​​​សន្យា​​​ ប៉ុន្តែ​​​  សូម​​​ទុក​​​ពេលបន្ថែម​​​ឲ្យ​​​សាលា​​​រាជ​​​​​​ធានី​​​​​​សិន”​។

គ្រួសារ​​​សកម្មជន​​​ដែល​​​កំពុង​​​តវា៉​​​កំពុង​​​ទាម​​​ទារ​​​ប្រាក់​​​សំណង​​​បន្ថែម​​​សម្រាប់​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​ដែល​​​បាន​​​បាត់​​​បង់​​​អស់​​​រយៈពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ ដោយ​​​សារ​​​​​​លោក​​​ ឡៅ​​​ ម៉េង​​​ឃិន សមាជិក​​​ព្រឹទ្ធសភា​​​ មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​ ស៊ូកាកូអុីន របស់​​​លោក​​​ បាន​​​បូម​​​ខ្សាច់​​​ចាក់​​​បំពេញ​​​តំបន់​​​បឹងកក់​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​​​​គម្រោង​​​អចលនទ្រព្យនោះ​​​។

ការងារ​​​សាង​​​សង់​​​នៅ​​​តំបន់​​​បឹង​​​កក់​​​ត្រូវ​​​បាន​​ផ្អាក​​​ភ្លាម​​​ៗ បន្ទាប់​​​ពី​​​គម្រោង​​​អចលន​​​ទ្រព្យ​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​បុក​​​គ្រឹះ​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១១។ ហើយ​​​តំបន់​​​គម្រោង​​​អចលនទ្រព្យ​​​នេះ​​​ត្រូវផ្អាក​​​ការ​​​អភិវឌ្ឍ​​ទាំង​​​ស្រុង​​​ដោយ​​​ទុក​​​ឲ្យ​​​វាល​​​ខ្សាច់​​​គ្មា​​​ន​​​អ្វី​​​ឡើយ​​​ក្រៅ​​​តែ​​​ស្មៅ​​​ដុះ​​​ ហើយ​​​សកម្មភាព​​​សាង​​​សង់​​​ក៏​​​គ្មាន​​​ដែរ​​​។

លោក​​​ ឡុង​​​ ឌី​​​ម៉ង់​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​ស្ថានភាព​​នៃ​​​គម្រោង​​​នេះ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស