38 C
Phnom Penh

អតីត​​​ទាហា​​​ន​​​ពិការ​​​បដិសេធ​​​ថា​​​មិន​​​បានចាប់​​​យក​​​ដី​​​ដោយ​​​​​​ប្រើ​​​អំពើ​​​ហិង្សាទេ​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​ទាហាន​​​ពិការចំនួន​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​រុះរើ​​​និង​​​ចាប់​​​យក​​​ដី​​​របស់​​​កសិករចំនួន​​​៣០​​គ្រួសារ ​​​នៅ​​​ខេត្ត​​​កំពត​​​កាល​​​​​​​​​ពី​​​ឆ្នាំ​​​មុន​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន​​​់​​​ ទាំង​​​នេះ​​​ អំឡុង​​​ពេល​​​បើក​​​សវនា​​​ការ​​​ជំន​​​ំុជម្រះ​​​រឿង​​​ក្តី​​​របស​​់​​​ពួក​​​គេនៅ​​​សាលា​​​ឧទ្ធរណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​ ទូច​​​ សឿលី​​​ អាយុ​​​៥៧​​​ឆ្នាំ​​​ និង​​​​​​សមា​​​ជិក​​​នៃ​​​សមាគម​​​សង្គ្រោះ​​​ជនពិការ​​​កម្ពុជា​​​របស់​​​លោក​​​​​ចំនួន​​​១១​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​សាលា​​​ដំបូង​​​​​​​ខេត្ត​​​កំពតចោទប្រកាន់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ពី​​​បទចាប់​​​យក​​​ដី​​​ទំហំ​​​២០០​​​ហិកតា ដោយ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ និង​​​ពី​​​បទ​​​រុះ​​​រើ​​​ផ្ទះ​​​របស់​​​កសិករ​​​ចំនួន​​​​​៣០​​​គ្រួសារ​​​ដែល​​​ធ្វើ​​​ស្រែ​​​នៅ​​​ទី​​​នោះ​​​​​ ​ហើយ​​​​​សាលា​​​​​ខេត្ត​​​កំពត​​​​​​បាន​​​​​​ផ្តន្ទាទោស​​​​​​ពួក​​​គេ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​ចន្លោះ​​​ពី​​ ២​​​ឆ្នាំ​​​ ទៅ​​​៥​​​ឆ្នាំ​​​ក្នុង​​​ម្នាក់ៗ​​​។

មាន​​​តែ​​​ជន​​​ពិការ​​​ចំនួន​​​៦​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​​​ពិការ​​​ទាំង​​​នេះ​​​បាន​​​ប្តឹង​​​ជំទាស់​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ ​​​ហើយ​​​មាន​​​តែ​​​លោក​​​ សឿ​​​លី​​​  និង​​លោក​​​ វ៉ែន​​​ វុន ​​​ ដែល​​​ជា​​​សមាជិក​​​​​​ម្នាក់​​​ផ្សេងទៀត​​​នៃ​​​សមាគ​​​សង្គ្រោះ​​​ជន​​​ពិការ​​​កម្ពុជាប៉ុណ្ណោះ​​​បាន​​​មក​​​ចូល​​​រួមការ​​​បើក​​​សវនាការ​​​ជំនុ​​​ំជម្រះ​​​រឿងក្តី​​​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដើម្បី​​​ការ​​​ពារ​​​ខ្លួន​​​។​លោក​​​ ឃុន​​​ លាង​​​មេ៉ង​​​ ចៅក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ដើម​​​បណ្តឹង​​​ទាំង​​​៣០​​​គ្រួសារ​​​ក៏​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ដែរ​​​​​​ ព្រោះ​​​ពួក​​​គ្មាន​​​មេធាវី​​​។ តែ​​​ទោះ​​​ជាយា៉ង​​​ណា​​​ ចៅ​​​ក្រម​​​បាន​​​អាន​​​លិខិត​​​មួយ​​​ច្បាប់​​​​​​របស់​​​ដើម​​​បណ្តឹង​​​ដែល​​​អះ​​​អាង​​​ថា​​​ពួក​​​គាត់​​​បាន​​​រង​​​របួស​​​នៅ​​​ពេល​​​សមាជិក​​​សមាគម​​​សង្គ្រោះ​​​ជន​​​ពិការ​​​កម្ពុជា​​​​​​បាន​​​រុះ​​​រើ​​​ផ្ទះ​​​ និង​​​យក​​​ដី​​​របស់​​​ពួក​​​គេ​​​។

លោក សឿលី​​​បាន​​​ប្រាប់​​​តុលា​​​ការ​​​ថា លោក​​​និង​​​អតីត​​​ទាហា​​​ន​​​ពិការ​​​មួយក្រុម​​​ផ្សេង​​​ទៀត​​​ បាន​​​ទៅ​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​កាល​​​ពីឆ្នាំ​​​២០០​​​០​​​ នៅ​​​ពេល​​​ដី​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​ព្រំ​​​ដែន​​​ខេត្ត​​​កំពង់​​​ស្ពឺ ហើយ​​​សាលា​​​ខេត្ត​​​នេះ​​​បាន​​​ផ្តល់​​​ដី​​​ទៅ​​​ឲ្យ​​​ពួក​​​គេ​​​ទំហំ​​​ ១៦.០០០ ហិកតា​​​ កាល​​​ពី​​​​ឆ្នាំ​​​២០០៦​​​។​​​លោក​​​លើក​​​ឡើង​​​ថា​​​ ដី​​​សម្ប​ទាន​​​ទំហំ​​​២០០​​​ហិក​​​តា​​​ ដែល​​​កំពុង​​​តែ​​​មាន​​​ជម្លោះ​​​ក្នុង​​​ពេល​​​ឥឡូវនេះ​​​ ក្រោយ​​​មក​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ទៅ​​​ខេត្ត​​​កោះ​​​កុង​​​ ខេត្ត​​​ព្រះ​​​សីហនុ​​​ និង​​​ចុង​​​ក្រោយ​​​គឺ​​​ខេត្ត​​​កំពត​​​ក្នុង​​​ឆ្នាំ​​​២០១១។

លោក​​​ សឿលី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ គ្រួសារ​​​មួយ​​ក្រុម​​​ផ្សេង​​​ទៀត​​​បាន​​​មក​​​តាំងទី​​​លំនៅ​​​នៅ​​​លើ​​​​ដី​​​មាន​​​ជម្លោះ​​​ទំហំ​​​២០០​​​ ហិកតា​​​នេះ​​​កាល​​​​​ពី​​​ឆ្នាំ​​​​២០០៨ ហើយ​​​លោក​​​បាន​​​ ប្តឹង​​​អាជ្ញាធរ​​​មូល​​​​​ដ្ឋាន​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា ប៉ុន្តែ​​​លោក​​​​​បាន​​​បដិសេ​​ធ​​​ថា​​​ មិន​​​បាន​​​គំរាម​​​កំហែង​​​ ឬ​​​ក៏​​​ប្រើ​​​អំពើ​​​ហិង្សា​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​មិន​​​បាន​​​ចេញ​​​បញ្ជា​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្ញុំ​​​វាយ​​​ដំប្រជា​​​ពលរដ្ឋ​​​ទេ ហើយ​​​ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​អ្វី​​​អំពី​​​ករណី​​​នេះ​​​ឡើយ ព្រោះ​​​ខ្ញុំ​​​បាន​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​រឿង​​​នេះ​​​កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​ កក្កដា​​​ ឆ្នាំ​​​២០១២”​។ លោក​​​ក៏​​​បាន​​​បដិសេធ​​​ថា​​​លោក​​​ មិនមែន​​​ជា​​​ម្ចាស់​​​​​​កាំ​​​ភ្លើង ដែល​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​នៅក្នុង​​​រថយន្តរបស់​​​គាត់​​​​​​ផង​​​ដែរ​​​។

លោក​​​ព្រះ​​​រាជ​​​អាជ្ញា អុឹម​​​ សុភ័ណ​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​លោក​​​បាន​​​ត្រួតពិនិត្យ​​​សំណុំ​​​រឿង​​​នេះ​​​ឡើង​​​វិញ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា​​​គ្មាន​​​ភ័ស្តុតាង​​​ណា​​​អាច​​​ដាក់​​​បន្ទុក​​​លើ​​​ចុង​​​ចោទ​​​ទាំង​​​ពីរ​​​នាក់បាន​​​ឡើយ​​​។លោក​​​ក៏​​​​​​​មាន​​​ការ​​​សង្ស័យ​​ចំពោះ​​​​​កាំភ្លើង​​​ដែល​​​យក​​​ចេញ​​​ពី​​​រថយន្ត​​​របស់​​​លោក​​​ សឿលី​​​ បី​​​ថ្ងៃ​​​ក្រោយ​​​បន្ទាប់​​​ពីការ​​​ចាប់​​​ខ្លួន​​​របស់​​​លោក​​​នៅ​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១២ ផង​​​ដែរ ព្រោះ​​​ថា​​​លោក​​​សឿលី​​​មិន​​​មាន​​​វត្តមាន​​​ឡើយ​​​អំឡុង​​​នគរ​​​បាល​​​ឆែកឆេរ​​​រថយន្ត​​​របស់​​​គាត់​​​។

លោក​​​ វ៉ែន​​​ វុន​ដែល​​​ជា​​​ចុង​​​ចោទ​​​ម្នាក់​​​ផ្សេង​​​ទៀត​​​ ក៏​​​បាន​​​អះ​​​អាង​​​ដែរ​​​ថា លោក​​​នៅ​​​កន្លែង​​​ផ្សេង​​​ នៅ​​​ពេល​​​ការប្រឈ​មមុខ​​​ដាក់​​​គ្នា​​​ដោយ​​​អំពើ​​​ហិង្សា​​​​​​ជាមួយ​​​ដើម​​​បណ្តឹង​​​បាន​​​កើត​​​ឡើងនោះ​​​។

លោក​​​បាននិយាយ​​​ថា “ ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​ករណី​​​នេះ​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​បាន​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០១០ ហេតុ​​​ដូច្នេះ​​​ ខ្ញុំ​​​មិន​​​ដឹង​​​ថា​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​គេ​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ឡើយ”​។

លោក​​​ចៅ​​​ក្រម​​​ ឃុន លាង​​​មេ៉ង បាន​​​ឲ្យ​​​ដឹង​​​ថា​​​ លោកនឹង​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​េនះ​​​នៅ​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​មករា៕
ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស