31 C
Phnom Penh

សាច់​ញាតិ​និង​នគរបាល​ឲ្យ​ដឹង​ថា ក្មេង​ចំ​នួន​​បី​នាក់​លង់​​ទឹកស្រះ​ស្លាប់​នៅក្នុង​​ខេត្ត​កំ​ពង់​ចាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់​ញាតិ​និង​នគរ​បាល​​​បា​ន​ឲ្យ​ដឹង​ថា ​​ក្មេង​​​អាយ​ុ​​១៩​ឆា្នំ​​​ចំ​នួ​ន​​បី​នាក់​ ​​មា​ន​ក្មេង​​​ប្រុស
​​បី​នាក់​ ​និ​ង​​​ក្មេង​​ស្រី​​ម្នាក់​ ​​បា​ន​លង់​​ទឹ​ក​ស្លាប់​នៅ​​​ក្នុ​ងស្រះ​​​មួ​យ​ ក្បែរ​​ភ​ូ​មិ​​​រ​​បស់​​ពួ​ក​គេ​​នៅ​
ក្នុ​ង​ខេត្តកំពង់​​​ចាម​​កា​ល​​ពី​ថ្ងៃ​ព្រ​ហស​្បតិ៍​។

លោក គង់ សេង​ហុង ​​នា​យ​នគរ​បាល​​​ប៉ុស្តិ៍​ឃុំ​បា​ន​ឲ្យ​ដឹង​ថា “ ​យើ​ង​បា​ន​​រក​ឃើញ
​ពួ​ក​​គេ​នៅ​ក្នុ​ង​ស្រះ​​ ​​ប៉ុន្តែ​​​ជា​​​អ​កុ​សល​​យើង​មិ​ន​​​អា​​​ច​​​ជួ​យ​​​សង្គ្រោះ​ពួ​ក​គេ​​​បា​ន​ ពួក​​គេ​បា​ន​
ស្លាប់​​​បាត់​​ទ​ៅ​​ហើយ​”។លោក​បា​ន​​​ថ្លែងថា ​​ជ​ន​​រង​គ្រោះ​​​ទាំ​ង​​​បី​​នាក់​​នេះ​​​បា​ន​​ធ្វើ​​ដំ​ណើរ​​​ទៅ​វាល​មួ​យ​​​នៅ​​​ក្បែ​រ​​​ភូមិ​​​របស់​​​ខ្លួ​ន​​ក្នុ​ង​ឃុំ​​​ជី​រូ​​២ ​ស្រុ​ក​ត្បូង​ឃ្មុំ​ ​ជាមួ​យ​​ក្របី​​​របស់​​ខ្លួ​ន ​ហើយ​​នគរ​​​បា​ល​​សង្ស័​យ​ថា​ ​​ពួ​ក​គេ​លង់​​ទឹក​​ស្លាប់ ​ខណ​ៈ​​​ដែល​កំ​​ពុ​ង​​លេង​​​នៅ​ក្នុង​ទឹក​ជ្រៅ​​​។

លោក សេងហុ​ង ​បា​ន​​​មា​ន​​ប្រ​សាសន៍​​​បន្ត​ថា​ “​​សាច់​​​ញាតិ​​​របស់​​ជ​ន​រង​គ្រោះ​​បា​ន​រក​ ​​ឃើញ​​​ពួ​ក​គេ​​​នៅ​ក្នុ​ង​​ស្រះ​​​នោ​ះ” ​ប្រ​ហែល    ​​​ម​​ួ​យ​ម៉ោង​ក្រោ​យ​មក​៕​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស