កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិលត្រឡប់ពីការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅប្រទេសវៀត ណាមវិញហើយ។ អំឡុងទស្សនកិច្ចនេះ
លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ជាមួយប្រទេសជិតខាងភាគខាងកើតរបស់ប្រទេសកម្ពុជានេះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានអំពីដំណើរទស្សនកិច្ច នៅពេលលោក ហ៊ុន សែន បានវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ លោក កៅ គឹមហួន រដ្ឋមន្ត្រីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីមិនបានផ្តល់សេចក្តីលម្អិតដែលមិនទាន់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋកម្ពុជា ចិន និងវៀតណាមរាយការណ៍នៅឡើយទេ។
កិច្ចព្រមព្រៀងដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយសមភាគីវៀតណាម គឺលោក វ្វៀន តាន់ឌុង (Nguyen Tan Dung) រួម មានកិច្ចព្រមព្រៀងធ្វើបត្យាប័ន កិច្ចព្រមព្រៀងឥណទាន និងកិច្ចព្រមព្រៀងទិញជី។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងផង
ដែរថា នឹងប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្ម និងវិស័យអប់រំ។ មេដឹកនាំទាំងពីរបានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងដល់២,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣ ឲ្យកើនឡើងដល់ប្រាំពាន់លាន ដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា លោកគ្មានសេចក្តីលម្អិតណា មួយទាក់ទងទៅនឹងកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ន ឬសន្តិសុខសាធារណៈដែលត្រូវបានចុះហត្ថលេខានៅវៀតណាមទេ។
យោងតាមទីភ្នាក់ងារព័ត៌មានកម្ពុជារបស់រដ្ឋ ហៅកាត់ អាកាប៉េ បានឲ្យដឹងថា លោក តាន់ឌុង គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅពាក់កណ្តាលខែមករា៕ ប៊ុននី