31 C
Phnom Penh

តែង​​តា​​ំង​រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម​ រ៉ែ​​ និងថាមពល​ ឲ្យទទួល​​ខុស​​ត្រូ​វ​អាជ្ញាធរ​ប្រេង​កាតជាតិកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​​​ពាក្យ​មួយរូបបា​ន​ឲ្យ​ដឹង​កា​ល​​ពី​ម្សិល​មិញ​​​ថា​ ​លោក​ឧប​នា​​​យក​រដ្ឋ​មន្ត្រី​ សុខ ​អាន ​​បា​ន​​​​​​ធ្វើ​​​ជា​​អ​​ធិប​តី​​នៅ​​ក្នុង​ពិ​​ធី​មួ​យ​​​ដើម្បី​​តែ​ងតា​ំ​ង​​លោក ​ស៊ុយ ​សែម ​​ជា​​​ថ្មី​ជា​​រដ្ឋ​មន្ត្រី​​រ៉ែ និង​​​ថា​ម​​ពល​ ​និ​ង​​​ដាក់​​អា​​ជ្ញា​​ធរប្រេង​កា​ត​​ជាតិ​កម្ពុជាឲ្យ​​នៅ​ក្រោមការត្រួត​ពិនិត្យ​របស់​​រដ្ឋ​មន្ត្រី​​រូ​ប​នេះ។


​រដ្ឋា​​ភិ​បាល​​បា​ន​ប្រ​កា​ស​​កា​ល​ពី​ខែ​​វិច្ឆិកា​​ថា ក្រសួ​ង​​​ឧស្សា​​ហ​កម្ម រ៉ែ​និ​ង​​ថា​ម​ពល​​​នឹ​ង​​​  បំ​បែក​​​ជា​​​ពីរ ​ហើយ​កា​រ​ត្រួត​ពិ​និត្យ​​​​អាជ្ញា​ធរ​​​ប្រេង​កា​​ត​ជាតិ​កម្ពុជា​នឹ​ង​ត្រូវ​បានផ្ទេរ​​ពី​​ទី​ស្តី​កា​រ​​គ​ណ​​​ៈ​រដ្ឋ​ម​ន្ត្រី​ ​​ដែល​ដឹក​នា​ំ​​​ដោ​យ​លោក
សុខ ​អា​ន​ ឲ្យ​ទៅ​​ក្រ​ស​ួ​ង​​រ៉ែ​និ​ងថា​ម​​​ពល​ថ្មី​វិញ​។
​​ នៅមុន​​​ពេល​​សេចក្តី​​​សម្រេច​មួយ​​​ត្រូ​វ​បា​ន​​​ប្រ​កាស លោក ស៊ុយ សែម ​គឺជា​រដ្ឋ​មន្ត្រី​ក្រសួ​ង​ឧស្សាហ​កម្ម​ ​រ៉ែ​​ និង​ថា​ម​ពល​។ ​ក្រសួ​ង​​​ទ​ី​​២ដែល​ចេញ​​ពី​​​កា​រ​ប​ំ​​បែ​ក​​​នេះ គឺ​​​​​ជា​ក្រ​សួ​ង​​​ឧស្សាហកម្ម​​​ និង​​សិប្បកម្ម​ ​​ដឹ​ក​នា​ំ​​​ដោ​យ​លោក​ ​ចម ប្រ​សិទ្ធ ​​អ​តី​ត​​​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​​​​​ពា​​ណិជ្ជកម្ម​។

លោក ផៃ ស៊ី​ផាន ​​អ​្នក​នាំ​​ពាក្យ​ទី​ស្តី​កា​រ​​រដ្ឋ​​មន្ត្រី​​ បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​​ថា ពិធី​តែ​ងតា​ំ​ង​លោក ស៊ុយ សែម ​​និ​ង​ពិធីផ្ទេរ​ ​ ​​​អាជ្ញា​​ធរ​ប្រេង​កា​ត​ជាតិ​ ត្រូ​វ​បា​នរៀបចំ​​​​នៅ​អគារ​​​ទី​ស្តី​កា​រ​​​គណ​ៈ​​រដ្ឋ​ម​ន្ត្រី​។

លោក ផៃ ស៊ី​ផា​ន ​​បា​ន​​បដិ​សេធ​​​សេចក្តី​រាយ​កា​រ​​​ណ៍​ដោយ​ប្រព័​ន្ធផ្សព្វផ្សាយ​ក្នុ​ង​ស្រុក​​ដែល​​ថា​ លោក សុខ ​អាន បា​ន​ថ្លែង​ទៅកាន់​​ អង្គ​​​ពិ​ធី​​នេះ​​ថា ​រដ្ឋា​ភិ​បាល​​​នឹ​ង​​រកប្រាក់​​បា​ន​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិ​ន​​បើ​កា​រ​​យក​ប្រេងចាប់​ផ្តើម​​​នៅ​ក្នុង​សមុទ្រ​កម្ពុជា​ ដោយលើកឡើង​ថា​  លោក សុ​ខ​ ​អាន មិន​បា​ន​ពិ​ភាក្សា​​អ​ំ​ពី​ប្រាក់​ និ​ង​គម្រោង​​ពេល
​​វេ​លា​​សម្រាប់​កា​រ​ផលិត​​ប្រេង​ទេ​។

លោក ផៃ ស៊ីផា​​ន ​​បា​ន​មាន​ប្រសាសន៍​​​ថា​ “ប្រសិន​បើ​យើង​​រក​ឃើញ​​ប្រេង​ ក៏​វា​នឹង​មិន​មាន​​ច្រើន​​ទេ មា​ន​​ន័​យ​ថា ​​យើង​អា​ច​​ទទួល​បានប្រេង​បា​ន​​​​តែ​ពី​៥០០​​ធុង​ទៅ​១.០០០​​ធុង​​ប៉ុណ្ណោះ​ក្នុ​ង​មួ​យ​ថ្ងៃ​”។

លោក​​បា​ន​មា​ន​ប្រ​សាសន៍បន្ត​​ថា​ លោក សុខ ​​​អាន ក៏​​​ប្រាប់​លោក​​ ​ស៊ុយ ​សែ​ម​​ ​ឲ្យ​បន្ត​​​កិច្ច​​ព្រង​ព្រៀ​ង​មួ​យជា​មួ​យ​​ក្រុម​ហ៊ុន​​​សា​ជីវ​កម្ម​ ឆេវ​​រ៉ុន ​ក្នុ​ង​កា​រ​​យក​ប្រេង​ដែរ។

លោក ផៃ ស៊ី​ផាន ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា​     “​ ឯក​ឧត្តម ​ឧបនា​​​យក​រដ្ឋ​មន្ត្រី ​សុខ ​អា​ន ​បា​ន​ទុ​ក​សារ​​មួ​យ​​ចំ​ពោ​ះ​​​ក្រ​សួ​ង​​រ៉ែ​​​ និ​ង​ថា​ម​ពល​​ឲ្យ​
បន្ត​​ខិត​ខំធ្វើការ ​ដើម្បី​ស្វែ​ង​រក​​​​វិធី​ក្នុង​កា​រ​​ចុះ​ហត្ថ​លេ​​ខា​​លើកិច្ច​​ព្រមព្រៀង​នេះ”។

កាលពីឆ្នាំ​​២០១១ លោក​​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន​ សែ​ន ​​​បា​ន​លើកឡើង​ថា ​កា​រ​​យក​ប្រេង​​នឹ​ង​ចាប់​ផ្តើម​ “ នៅ​ម៉ោ​​ង​១២” ​ថ្ងៃ​​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២។

​​នៅ​​​ក្នុងពិ​ធី​ចុះ​ហត្ថ​លេខា​​មួ​យ​សម្រាប់​ការ​សាង​សង់​រោង​ចក្រ​​​ ចម្រាញ់​ប្រេង​​ដំ​បូ​ង​​​​នៅ​ក្នុងប្រទេស​កម្ពុជា ដែល​ប្រព្រឹត្តទៅ​​​កាល​ពីថ្ងៃ​ទី​​២៨ ខែ​ធ្នូ​​ឆ្នាំ​មុន ពោល​គឺ​​រយៈ​​​​ពេល​​​​​ជិ​ត​មួ​យ​ឆ្នាំ​ហើយ បើ​គិត​តាំងពី​ពេល​​នោះមក​រហូត​មក​ត្រឹម​​​ថ្ងៃ​​​សុក្រ​មុ​ន​​ ជាថ្ងៃ​ដែល​លោក ស៊ុយ ​សែម ត្រូវ​បានតែង​តាំង​​ឲ្យ​បន្ត​តំណែង​របស់​លោក​ទៀត​នោះ លោក សុខ ​​អាន​ ​​បា​ន​​​ព្យា​ករថា​ ​នៅថ្ងៃណាមួយ​ ឧស្ម័​ន​ និង​​ប្រេង​​របស់​កម្ពុជា​ ​​​​នឹង​ផ្តល់​ប្រាក់​ចំណូល​២០០​លា​ន​ដុល្លារ​ក្នុ​ង​មួយ​ឆ្នាំ​សម្រាប់​​រដ្ឋា​​ភ​ិ​បាល​របស់ខ្លួន​។

​​នៅ​ពេល​នោះ លោក សុខ ​​អាន ​​​បា​ន​លើក​​ ឡើង​ថា ​​​​វិ​​​វាទ​មួ​យ​​​ជាមួ​យ​ក្រុ​ម​​ហ៊ុន​សា​ជីវ​កម្ម​​ ឆេវ​​​រ៉ុ​ន លើ​​បញ្ហាអត្រា​​ពន្ធ​​ដែល​​ក្រុម​​ហ៊ុ​​ន អា​មេ​​រិ​ក​ដ៏​​ធ​ំ​នេះបង់​ សម្រាប់​​កា​រ​​យកប្រេង​​បា​ន​​ធ្វើ​ឲ្យ​​​​​កា​រ​​ចរចា​ ​ជា​ប់​គាំ​ងចាប់​តាំ​ង​ពី​​​​ឆ្នាំ​​​២០១១​មក។

លោក ផៃ ស៊ីផាន ​បា​ន​លើកឡើង​កា​ល​ពី​ម្សិល​មិញ​ថា ​វិ​​​​វាទ​​​ពន្ធ​នៅ​​តែ​​​​ជា​ឧ​ប​សគ្គ​​ចុ​ង​ក្រោយ​​ចំ​ពោះ​កា​រ​​​យក​ប្រេង​៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស