30 C
Phnom Penh

រដ្ឋសភា​អនុម័ត​ច្បាប់​ស្តី​ពី​ផលិតផល​សម្គាល់ភូមិ​សាស្ត្រ​ជាក់​លាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ សមាជិក​រដ្ឋ​សភា​៦៥រូប​​មក​ពី​គណបក្ស​ប្រជា​ជន​ បាន​បោះ​ឆ្នោត​អនុម័ត​ច្បាប់​ស្តី​ពី​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​ ដើម្បី​ការពារ​សិទ្ធិ​កាន់​កាប់​ប្រកាស​នីយបត្រ​ លើ​ផលិត​ផល​ដែល​មាន​ប្រភព​តំបន់​ជាក់លាក់​នានា​នៃ​ប្រទេស​កម្ពុជា​។

ទោះជា​មិន​មាន​វត្តមាន​របស់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែក​កំពុង​ធ្វើ​ពហិការ​សភា​ក៏​ដោយ​ ក៏​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​បាន​អនុម័ត​ច្បាប់​នេះ​ អំឡុង​កិច្ច​ប្រជុំ​សភា​អស់​រយៈពេល​ពីរម៉ោង​ដោយមិនមាន​កិច្ច​ពិភាក្សា​​ដេញ​ដោល​ដែរ។

លោកស្រី និន សាភ័ណ ប្រធាន​គណៈ​កម្មា​ធិការ​សាធារណៈការ​ ដឹក​ជញ្ជូន​ ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ នៃ​រដ្ឋសភា​ បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​អត្ត​សញ្ញាណ​ជាតិ​ និង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​សម្រាប់​ផលិត​​ផល​សម្គាល់​ភូមិសាស្ត្រ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ ច្បាប់​នេះ​នឹង​ការពារ​អត្តសញ្ញាណ​ជាតិ​ និង​មាន​តួនាទី​បំបែក​ផលិតផល​ធម្មតា​ចេញ​ពី​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​។ ដូច្នេះ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មាន​ឧត្តម​ភាព​ប្រកួត​ប្រជែងខ្លាំង​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស