28 C
Phnom Penh

សាលា​​​ដំបូង​​​សម្រេច​​​ឲ្យ​​​បុរស​​​ម្នាក់​​​ជាប់​​​ពន្ធនាគារ​​​១៦​​​​​ឆ្នាំ​​​ពី​​​បទ​​​សម្លាប់​​​ឈ្មួញ​​​រក​​​ស៊ី​​​ឈើ​​​ប្រណីត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​សាលា​​​ដំបូង​​​​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ផ្ដន្ទាទោស​​​​​​​​​បុរសម្នាក់​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​​​​ពេល​​​១៦​​​ឆ្នាំ ពីបទ​​​រៀប​​​ចំ​​​​​​គម្រោង​​​សម្លាប់​​​អ្ន​​​ក​​​នាំចេញ​​​ឈើ​​​ប្រណីត​​​ម្នាក់​​​ ដែល​​​ខ្លួន​​​ធ្លាប់​​​ធ្វើ​​​ការ​​​ឲ្យ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។


បុរសឈ្មោះ​​​ សាន​​​ ឌីចាម​​​ អាយុ​​​៤០​​​ឆ្នាំ​​​ ដែល​​​មាន​​​សញ្ជាតិ​​​​​​ពីរ កម្ពុជា​​​ និង​​​ឡាវ​​​​​​ បាន​​​ជាប់​​​ពន្ធនាគារ​​​​​​ចាប់​​​តាំងពី​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១១​​​មក​​​ ពីបទ​​​បោក​​​ប្រាស់​​​ឈ្មោះ​​​ ខៃ ណារិន ជា​​​ឈ្មួញ​​​ឈើ​​​មាន​​​ខ្នង​​​ក្រាស់​​​យក​​​ប្រាក់​​​អស់​​​​​​៥០.០០០​​​ដុល្លារ​​​​​​នៅ​​​ក្នុង​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ ដើម្បី​​​នាំឈើ​​​ចេញ​​​ពី​​​កម្ពុជា​​​ទៅ​​​ហុង​​​កុង​​​​​​កាត់​​​តាម​​​ប្រទេស​​​ឡាវ​​​។

ពេល​​​នេះ​​​​​​បុរស​​​ជាប់​​​​​​ពន្ធនាគារ​​​​​​ត្រូវ​​​បាន​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​សម្រេច​​​ឲ្យ​​​ជាប់ពិរុទ្ធភាព​​​ ពីបទ​​​ប៉ុនប៉ន រៀប​​​ចំ​​​ផែនការ​​​សម្លាប់​​​អ្នក​​​ស្រី​​​ ណារិន។

ចៅក្រម​​​ជំនុំ​​​ជម្រះ​​​ សួស សំអាត​​​ បាន​​​ផ្ដន្ទា​​​ទោស​​​​​​ឈ្មោះ​​​ ឌីចាម​​​ ឲ្យ​​​ជាប់​​​ពន្ធគារ​​​រយៈ​​​ពេល​​​១៦​​​ឆ្នាំ និង​​​បង្គាប់​​​​​​ឲ្យ​​​ជន​​​សង្ស័យ​​​បង់​​​​​​សំណង​​​២០​​​លាន​​​រៀល។

លោក​​​ សាន​​​ ឌីចាម​​​ និយាយ​​​ថា គាត់​​​នឹង​​​ប្ដឹង​​​ជំទាស់​​​​​​សេចក្ដី​​​សម្រេច​​​នេះ​​​។ ចៅ​​​ក្រម សួស សំអាត​​​ ក៏​​​​​​បាន​​​បង្គាប់ឲ្យ​​​​​​​​​ស៊ើប​​​អង្កេត​​​​​​សាក​​្សី​​​ម្នាក់​​​ឈ្មោះ អ៊ុច លីវ៉ាន់​​​​​​ ចំពោះ​​​តួនាទី​​​របស់​​​គាត់​​​ក្នុ​​​ង​​​ចំណោម​​​សាក្សី​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​​​ករណី​​​សមគំនិត​​​មនុស្ស​​​ឃាត​​​នេះ​​​។

កាលពី​​​ថ្ងៃទី​​​១៦ ខែ​​​ធ្នូ​​​ លោក​​​ លីវ៉ាន់​​​​​​ បាន​​​ផ្ដល់​​​សក្ខីកម្ម​​​ថា គាត់​​​ឃុបឃិត​​​ជាមួយ​​​​​​ឈ្មោះ​​​ ឌីចាម នៅ​​​ក្នុង​​​ឃាត​​​កម្មនេះ​​​ ដើម្បី ប្រាក់​​​១០.០០០​​​ដុល្លារ​​​។ ឱកាស​​ជួប​​​គ្នា​​​​​​​​​រវាង​​​លោក​​ លី វ៉ាន់​​​ និង​​​អតីត​​​មេរបស់​​​គាត់​​​នៅ​​​​​​ជួរ​​​​​​កង​​​យុទ្ធ​​​ពល​​​ខេមរភូមិន្ទ​​​​​​ ឈ្មោះ​​​ គង់​​​ សុខណ្ណ​​​ ដែល​​​អំឡុង​​​ពេល​​​នោះ លោក​​​ លី វ៉ាន់​​​ បាន​​​លាត​​​ត្រដាង​​​ផែនការ​​​ធ្វើ​​​ឃាត​​​នេះ​​​ ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​ខ្លួន​​​ជន​​​សមគំនិត​​​​​​ទំាង​​​នេះ​​​កាល​​​ពីឆ្នាំ​​​២០១១៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស