28.4 C
Phnom Penh

បន្ទាប់ពី​​​មាន​​​ការ​​​តវ៉ា​​​ រដ្ឋាភិបាល​​​ពន្លឿនការ​​​ផ្ដល់​​​​​​ប័ណ្ណ​​​កម្មសិទ្ធ​​​ិ​​​ដី​​​ធ្លី​​​​​​ដល់​​​ប្រជាពលរដ្ឋ​​​នៅ​​​​​​ក្រចេះ​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាលបាន​​​​​​​​​​​​យល់​​​ព្រម​​​ពន្លឿន​​​​​​ការ​​​ផ្ដល់​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​​​​តាម​ការ​​​សន្យា​​​​​​ដល​​់​​​ប្រជាពលរដ្ឋ​​​ប្រមាណ​​​១.៥០០​​​គ្រួសារ​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ បន្ទាប់ពី​​​​​​ប្រជា​​​ពលរដ្ឋ​​​ប្រហែល​​​​​​២០០​​​គ្រួសារ​​​ក្នុង​​​ចំណោម​​​នោះ​​​ ដែល​​​មាន​​​​​​កំហឹង​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​ពន្យារពេល​​​ជា​​​ច្រើន​​​​​​ខែ​​​​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​នៅ​​​តាម​​​មូលដ្ឋាន​​​ខាង​​​ក្រៅ​​​​​​សាលា​​​​​​ឃុំ​​​របស់​​​ពួក​​​គេ​​​កាលពីម្សិលមិញ​​​។

អ្នក​​​តវ៉ា​​​ទាំង​​​នោះ​​​​​​​​​បាន​​​លើក​​​ឡើង​​​​​​ថា ដី​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​វាស់​​​​​​វែង​​​​​​កាលពី​​​ខែ​​​ឧសភា ដោយ​​​​​​និស្សិត​​​​​​ស្ម័គ្រចិត្ត​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ ដែល​​​បាន​​​ចុះ​​​វាស់​​​វែង​​​ដី​​​ធ្លី​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​ចាប់​​​តាំង​​​ពី​​​ពាក់​​​កណ្ដាល​​​ឆ្នាំ​​​២០១២​​​មក ជា​​​ផ្នែក​​​នៃ​​​គម្រោង​​​​​​ផ្ដល់​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ដ៏​​​ធំ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

លោក​​​ សួន​​​​​​ វិច្ឆិកា តំណាង​​​ប្រជាពល​​​​​​រដ្ឋ​​​ទាំង​​​នេះ​​​​​​បាន​​​និយាយ​​​ថា “យើង​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ដោយ​​​សារ​​​តែ​​​យើង​​​ចង់​​ឲ្យ​​​អាជ្ញាធរ​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​ដី​​​ថ្លី​​​ឲ្យ​​​ពួក​​​យើង​​​ ពី​​​ព្រោះ​​​​​​អ្នក​​​ភូមិ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​មក​​​ពី​​​ឃុំ​​​ក្បែរ​​​ខាង​​​ ដែល​​​​​​ដី​​​ចម្ការ​​​ និង​​​​​​ដី​​​លំនៅ​​​ដ្ឋាន​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​​​​វាស់​​​វែង​​​ បន្ទាប់​​​ពី​​​​​​ដី​​​របស​​​់​​​យើង​​​ទទួល​​​បាន​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​រួច​​​”។

លោក​​​ វណ្ណ ឌឿន មេឃុំ​​​ស្នួល​​​មក​​​ពី​​​​​​ស្រុក​​​ស្នួល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ស្រុក​​​និង​​​ខេត្ត​​​​​​បាន​​​ចូល​​​រួ​​​ម​​​កា​​រ​​​ជួប​​​ចរចា​​​នេះ​​​បន្ទាប់ពី​​​​​​លោក​​​បានហៅ​​​ពួក​​​គេ​​​នៅ​​​ពេល​​​​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បានឡោម​​​ព័ន្ធ​​​​​​​​​សាលា​​​ឃុំ​​​​​​របស់​​​លោក​​​ ហើយ​​​បាន​​​គំរាម​​​​​​រារាំង​​​មិន​​​ឲ្យ​​​នរណា​​​ចូល​​​ឬ​​​ចាក​​​ចេញ​​​ពីទីនោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០០​​​មក​​​ម៉្លេះ​​​ ហើយ​​​មាន​​​វិវាទ​​​​​​ដណ្ដើម​​​កាន់​​​កាប់​​​​​​ជា​​​ង​​​ពាក់កណ្ដាល​​​នៃដី​​​​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទំហំ​​​១០.០០០​​​ហិកតា​​​ផ្ដល់​​​ជូន​​​ក្រុម​​​ហ៊ុន​​​ Horizon Agriculture Development របស់​​​​​​កូរ៉េ​​​កាលពី​​​ឆ្នាំ​​​២០០៨។

លោក ឌិន សារឿន អ្នក​​​តវ៉ា​​​ម្នាក់ទៀត​​​បាន​​​លើក​​​ឡើង​​​​​​ថា “យើង​​​​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ ដើម្បី​​​​​​ស្វែង​​​រក​​​យុត្តិធម៌​​​ ពីព្រោះ​​​យើង​​​បាន​​​កាន់​​​កាប់​​​​​​ដី​​​នេះ​​​​​​​​​មុន​​​ក្រុមហ៊ុន​​​សម្បទាន​នេះ​​​មក​​​​​​ដល់​​​ទៅទៀត​​​”។
លោក​​​ ខាន់​​​ ចំណាន​​​ អភិបាល​​​រង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​​​​ការ​​​ចរចា​​​​​​បាន​​​បន្ទោស​​​​​​ការពន្យារ​​​ពេល​​​ចរចា​​​​​​​​​ដោយ​​​សារ​​​តែ​​​​​​ខ្វះ​​​បុគ្គលិក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អំឡុង​​​​​​​​​មាន​​​ការ​​​សន្យា​​​ថា នឹង​​​​​​ចែក​​​ជូន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធ​​​ិ​​​ដី​​​ធ្លី​​​​​​ឲ្យ​​​គ្រួសារ​​​របស់​​​​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​បន្ទាប់​​​ ប៉ុន្តែ​​​ថា ពេល​​​វេលា​​​បាន​​​រំកឹល​​​ទៅ​​​មុខ​​​​​​ បន្ទាប់​​​ពី​​​ទាក់​​​ទង​​​ទៅ​​​លោក​​​ អឹុម​​​ ឈុន​​​លឹម​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រៀប​​​ចំដែន​​​ដី​​​​​​ នគ​​​រូបនីយកម្ម ​​​និង​​​សំណង់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “បន្ទាប់​​​​​​ពី​​​ជូន​​​ដំណឹង​​​​​​​​អំពី​​​ការ​​​ចរចា​​​​​​នេះ​​​ លោកបាន​​​ផ្ដល់​​​អនុសាសន៍​​​ថា គួរ​​​តែ​​​ចេញ​​​​​ប័ណ្ណ​​​កម្មសិទ្ធ​​​ិ​​​ដី​​​ធ្លី​​​ជូន​​​អ្នក​​​ភូមិ​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​​២០ទៅ​​​៣០​​​ថ្ងៃ​​​បន្ទាប់​​យ៉ាង​​​យូរ​​​បំផុត​​​​” ៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស