38.1 C
Phnom Penh

លោក ម៉ម សូណង់​ដូ មាន​ផែនការ​តវ៉ា​ទាម​ទារ​អាជ្ញាប័ន​ដំណើរការ​ទូរទស្សន៍​ថ្មី​មួយ​សម្រាប់​ទស្សនា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយវិទ្យុដ៏​ពេញ​និយម​មួយ​ បាន​ប្រកាស​ផែនការ​របស់​លោក​ថា នឹង​រៀប​ចំ​សកម្មភាព​តវ៉ា​រយៈពេល​ប្រាំ​ថ្ងៃ​​ នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ទាមទារ​អាជ្ញាប័ន​​ដំណើរ​ការ​ផ្សាយ​ទូរ​ទស្សន៍​។

ទាក់​ទង​ទៅ​នឹង​បរិយាកាស​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ ដែល​បើក​ចំហ​តែ​សម្រាប់​ស្ថានីយទូរទស្សន៍​ដែល​គាំទ្រ​រដ្ឋាភិ​បាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ម៉ម សូណង​់ដូ ម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​ដែល​មាន​និន្នាការ​ប្រឆាំង​ បាន​ឲ្យ​ដឹង​ថា លោក​ចង់​ “ បង្កើន​សមត្ថភាព​ផ្សព្វ​ផ្សាយ​ ដោយ​​បង្កើត​ស្ថានីយទូរទស្សន៍​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​រាប់​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក ម៉ម សូណង់ដូ បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​តាម​រយៈលិខិត​មួយ​ច្បាប់​ថា សកម្មភាព​តវ៉ា​របស់​លោក​ និង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទសប្តាហ៍​ក្រោយ និង​មាន​អ្នក​ចូល​រួម​មិន​លើស​ពី​២០០នាក់ទេ ហើយ​អ្នក​តវ៉ា​ទាំង​អស់​នឹង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិប​តេយ្យ​​នៅ​វេលាម៉ោង​៧ព្រឹក​ ហើយ​បន្ទាប់​មក​នឹង​ដើរ​ក្បួន​សំដៅ​ទៅកាន់​ក្រសួង​ព័ត៌​មាន​ដែល​ទទួល​បន្ទុក​លើ​ការ​ចាត់​ចែង​អាជ្ញាប័ន​ស្ថានីយទូរទស្សន៍​ និង​វិទ្យុ​។

ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ អាកាប៉េ កាលពី​ថ្ងៃ​អាទិត្យ​ បាន​ផ្សព្វ​ផ្សាយ​អត្ថបទ​មួយ​នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួន​។ នៅ​ក្នុង​អត្ថបទ​នោះ​មាន​ការ​ដក​ស្រង់​សម្តី​របស់​លោក ខៀវ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​បាន​បដិសេធ​ការ​តវ៉ា​តាម​ផែនការ​របស់​លោក ម៉ម សូណង់ដូ ហើយ​បា​ន​លើក​ឡើង​ថា ហ្វ្រេកង់​ទូរទស្សន៍​សម្រាប់​ជន​ល្បីផ្នែក​ប្រឆាំងរូប​នេះ​ មិន​មាន​ទេ។លោក ខៀវ កាញារីទ្ធ ត្រូវ​បាន​ដក​ស្រង់​ សម្តី​ថា “ នេះ​គឺ​យុទ្ធសាស្ត្រ​ខ្ចី​ប្រាក់​បន្ថែម​ ពីព្រោះ​គាត់​ជំពាក់​ប្រាក់​ក្រសួង​ព័ត៌មាន​ជា​ច្រើនរយ​លាន​រៀល​”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស