29 C
Phnom Penh

ស្ត្រី​​​ម្នាក់​​​​​​ស្លាប់​​​ក្នុង​​​សណ្ឋាគារ​​​បូលីណា ផាឡេស ក្នុង​​​ខណ្ឌ​​​ដូនពេញ​​​ ជនសង្ស័យ​​​ជា​​​ជន​​​ជាតិ​​​ហូឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​កំពុង​​​តាម​​​​​​ចាប់​​​ខ្លួន​​​បុរស​​​ជនជាតិ​​​​​​ហូឡង់​​​​​​វ័យ​​​៤៨​​​ឆ្នាំ​​ម្នាក​​​់ដែល​​​ជា​​​ជន​​​សង្ស័យ​​​នៅ​​​ក្នុង​​​​​​ករណី​​​សម្លាប់​​​ស្ត្រី​​​កម្ពុជា​​​វ័យ​​​២០​​​ឆ្នាំ​​​ម្នាក់ ហើយ​​​សាកសព​​​នាងដែល​​​ត្រូវ​​​ជន​​​ល្មើស​​​​​​អារ​​​បំពង់​​​ក​​​​​​ត្រូវ​​បាន​​​ប្រទះ​​​ឃើញ​​​​​​​​​​​​នៅ​​​ក្រោម​​​​​​គ្រែ​​​ក្នុង​​​សណ្ឋា​​​​​គារ​​​មួយ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​។

សព​​​អាក្រាត​​​​​​នៃជន​​​រងគ្រោះ​​​ ដែល​​​នគរ​​​បាល​​​បានបដិសេធ​​​មិន​​​បញ្ជាក់​​​​​​អត្តសញ្ញា​​​កាល​​​ពី​​​ម្សិលមិញ​​​ ត្រូវ​​​បាន​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​ម្នាក់​​​នៅ​​​សណ្ឋាគារ​​​ បូលីណា ផាឡេស ក្នុង​​​​​​ខណ្ឌ​​​ដូន​​​ពេញ​​​ប្រទះ​​​ឃើញ​​​ បន្ទាប់់ពី​​​បុរស​​​ម្នាក់​​​ ដែល​​​នាង​​​បាន​​​ស្នាក់​​​នៅ​​​ជាមួយ​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​សណ្ឋាគារ​​​​​​ ដោយ​​​មិន​​​បង​​​់​​​ថ្លៃ​​​បន្ទប់​​​ បណ្ដាល​​​ឲ្យ​​​​​​បុគ្គលិក​​​សណ្ឋាគារ​​​​​​ដើរ​​​ចូល​​​ទៅ​​​ក្នុង​​​បន្ទប់​​​។

លោក​​​​​​ អេង​​​ សោភា​​​ នាយ​​​ការិយាល័យ​​​​​​នគរបាល​​​ព្រហ្មទណ្ឌរាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​ឃាត​​​កម្ម​​​ ពីព្រោះ​​​ជន​​​រងគ្រោះ​​​​​​ត្រូវ​​​គេ​​​សម្លាប់​​​ ហើយ​​​ជន​​​សង្ស័យ​​​​​​បាន​​​​​​យក​​​សាក​​​សព​​​លាក់​​​​​​ក្រោម​​​គ្រែ​​​។ មិន​​​ដែល​​​មាន​​​​​​នរណា​​​​​​ទៅស្លាប់​​​ក្រោម​​​គ្រែ​​​​​​ដោយ​​​ខ្លួន​​​ឯង​​​​​​​​​ទេ​”​​។

លោក​​​ អេង​​​ សោភា បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​មក​​​ពី​​​ប្រទេស​​​ហូឡង់​​​ យើង​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​ជន​​​នេះ​​​ហើយ ​​​ ហើយ​​​​​​​​​យើង​​​​​​បាន​​​ស្នើ​​​ឲ្យ​​​នគរបាល​​​​​​អន្តោ​​​ប្រវេសន៍​​​តាមស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ប្រាប់​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ ឬ​​​ជន​​​រងគ្រោះ​​​បាន​​​ទេ​​​។

ជន​​​សង្ស័យ​​​​​​ហូឡង់​​​រួម​​​ជាមួយ​​​នឹង​​​​​​ជន​​​រង​​​គ្រោះ​​​មិន​​​ស្គាល់​​​អត្តសញ្ញាណ​​​បាន​​​ចូល​​​ស្នាក់​​​នៅ​​​សណ្ឋាគារ​​​ បូលីណា ផ្លាឡេស នៅ​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​ធ្នូ នេះ​​​បើ​​​យោង​​​តាម​​​​​​​​​បុគ្គលិក​​​នៅ​​​ទីនោះ​​។ អ្នក​​​ទទួល​​​ភ្ញៀ​​​វ​​​ម្នាក់​​​បាន​​​​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​​​​ជន​​​សង្ស័យ​​​ថា មាន​​​ឈ្មោះ​​​ ស្ដត ជេម ហ្គ្រីន។

យោង​​​តាម​​​លោក​​​ ចម សាយ​​​ហៀង ម្ចាស់​​​សណ្ឋាគារ​​​ បូលីណា ផ្លាឡេស បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​ធ្នូ​​​ ជន​​​សង្ស័យ​​​បាន​​​ចាក​​​ចេញ​​​ពី​​​សណ្ឋាគារ​​​នេះ​​​ដោយ​​​យក​​​​​​លិខិត​​​ឆ្លង​​​ដែន​​​​​​របស់​​​ខ្លួន​​​ទៅ​​​​​​ជា​​​មួយ​​​ផង​​​ ហើយ​​​ប្រាប់​​​អ្នក​​​​​​ទទួល​​​ភ្ញៀវ​​​ថា ​​​រូប​​​គេ​​​ទៅ​​​ដក​​​ប្រាក់​​​ពី​​​ធនាគារ​​​​​​ដើម្បី​​​បង់​​​ថ្លៃ​​​បន្ទប់​​​សណ្ឋាគារ​​​ ប៉ុន្តែ​​​​​​រូប​​​គេ​​​មិន​​​ដែល​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ថ្ងៃ​​​ទី​​​២៩​​​ ខែ​​​ធ្នូ​​​​​​ នៅពេល​​​អ្ន​​​កទទួល​​​ភ្ញៀវ​​​​​​ដឹង​​​ថា [ជន​​​សង្ស័យ​​​]​​​ នៅ​​​មិន​​​ទាន់​​​វិល​​​ត្រឡប់​​​មក​​​ទូទាត់​​​ថ្លៃ​​​បន្ទប់​​​នៅ​​​ឡើយ​​​នោះ​​​​​​ នាង​​​​​​បាន​​​ដើរ​​​ទៅ​​​កាន់​​​បន្ទប់​​​នោះ​​​ ហើយ​​​ក៏​​​ឃើញ​​​សាក​​​សព​​​នៅ​​​ក្រោម​​​​​​គ្រែ​​​”។

លោក​​​ អេង​​​ សោភា នាយ​​​ការិយា​​​ល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​រាជធានី​​​ភ្នំពេញ​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​​​​ជឿជាក់​​​ថា ជន​​​សង្ស័យ​​​មិន​​​ទាន់​​​​​​ចាក​​​ចេញ​​​ពី​​​​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ​​​​​​ទេ​​​ ហើយ​​​លោក​​​បាន​​​​​​​​​ទាក់ទង​​​​​​ទៅ​​​នគរបាល​​​ព្រំដែន​​​​​​ឲ្យ​​​ស្គាល់​​​អត្តសញ្ញាណ​​​​​​បុរស​​​រូប​​​នេះ​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​ពួក​​​គេ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស