38.8 C
Phnom Penh

ហាង​​​លក់​​​អាហារ​​​រហ័ស​​​ទាន់​​​ចិត្ត​​​ Burger King គ្រោង​​​នឹង​​​បើក​​​សាខា​​​ថ្មី​​​មួយ​​​ទៀត​​​ក្នុង​​​រាជធានីភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហាង​​​លក់​​​អាហារ​​​រហ័ស​​​ទាន់​​​ចិត្ត​​​​​​ Burger King របស់​​​អាមេរិក​​​​​​​​​និង​​​​​​បើក​​​សាខា​​​ទី​​​២​​​របស​​​់​​​ខ្លួន​​​នៅ​​​ក្នុង​​​សង្កត់​​​​​​បឹង​​​កេ​​​ង​​​កង​​​១ រាជធានី​​​ភ្នំពេញ​​​​​​មុន​​​ដំណាច់​​​ខែ​​​មករា​​​ នេះ​​​​​​បើ​​​តាម​​​​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​អ្នក​​​គ្រប់​​​គ្រង​​​ហាង​​​នេះ​​​កាល​​​ពី​​សប្ដាហ៍​​​មុន​​​។

មាន​​​ទីតាំង​​​ស្ថិត​​​នៅ​​​កាច់​​​ជ្រុង​​​​​​ផ្លូវ​​​លេខ​​​៥១​​​ និង​​​ផ្លូវ​​​លេខ​​​៣១០ ហាង​​​នេះ​​​នឹង​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​អគារ​​​ដែល​​​ធ្លាប់​​​ជា​​​ហាង​​​កាហ្វេ​​​ True Coffee។

លោក​​​ នូន កក្កដា អ្នក​​​គ្រប់គ្រង​​​​​​ហាង​​​ Burger King សាខា​​​បឹង​​​កេងកង​​​​​​ មាន​​​ប្រសា​​​សន៍​​​ថា ខ្ញុំ​​​គិត​​​ថា ហាង​​​នេះ​​​នឹង​​​បើក​​​​​​ចន្លោះ​​ពី​​​ពាក់​​​​​​កណ្ដាល​​​ខែ​​​មករា​​​ទៅ​​​ចុង​​​ខែ​​​មករា​​​។ ប៉ុន្តែ​​​វា​​​​​អាស្រ័យ​​​លើ​​​ការ​​​សាង​​​សង់​​​ដែរ​​​។

លោក​​​ កក្កដា បាន​​​ឲ្យ​​​ដឹង​​​ថា សង្កត់​​​បឹង​​​កេងកង​​​១ ត្រូវ​​​បាន​​​ជ្រើសរើស​​​​​​ដោយ​​​សារ​​​វា​​​​​​ជា​​​តំបន់​​​ដែល​​​សម្បូរ​​​ទាំង​​​ជនជាតិ​​​ខ្មែរ​​​ និង​​​ជន​​​បរទេស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​កន្លែង​​​​​​ដ៏​​​ពេញ​​​និយម​​​ដែល​​​គេ​​​ស្គាល់​​​ច្រើន”។

​សាខា​​​ទី១​​​របស់​​​ហាង​​​ Burger King បាន​​​បើក​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​កាលពី​​​ខែ​​​កុម្ភៈ​​​។ លោក​​​ កក្កដា​​​ បាន​​​ឲ្យ​​​ដឹង​​​ថា សៀវភៅ​​​មុខ​​​ម្ហូប​​​ និង​​​តម្លៃ​​​អាហារ​​​នៅ​​​​​​សាខា​​​បឹង​​​កេង​​​កង​​​​​​ គឺ​​​មិន​​​ខុស​​​គ្នា​​​ពី​​​នៅ​​​សាខា​​​​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ទេ​​​។ ដៃ​​​គូ​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​ Burger King ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​ HSC ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​​​​របស់​​​លោក​​​ សុខ ហុង​​​ កូន​​​ប្រុស​​​អ្នក​​​ជំនួញ​​​ដ៏​​​ល្បី​​​​​​គឺ​​​លោក​​​ សុង​​​ គង់​​​ និង​​​ក្រុម​​​ហ៊ុន​​​​​​វៀត​​​ណាម​​​ Imex Pan-Pacific Group Inc. ៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស