31 C
Phnom Penh

សាលា​ឧទ្ធរណ៍បើក​សវនាការជំនុំជម្រះ​រឿង​ក្តី​​មន្ត្រី​នគរ​​បាល​ម្នាក់​ដែល​បាន​​បាញ់បុរស​ម្នាក់​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ សាលាឧទ្ទរណ៍​បាន​បើក​​​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី​នគរ​បាល​​ម្នាក់​ ​​ដែលបាន​បាញ់​​បុរស​ម្នាក់ស្លាប់ និង​​ពីរ​​នាក់​ទៀត​រង​របួស នៅពេលពួកគេ​​ព្យាយាម​ចាប់​ខ្លួន​អ្នក​នេសាទ​ខុស​ច្បាប់​មួយ​ក្រុម​នៅ​ក្នុង​ខេត្ត​កណ្ដាល កាលពីខែ​មករា ឆ្នាំ​២០១១។

លោក  ញួង ថុល ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​​​​​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​ចុះ​ចាប់​​នៅ​បឹងមួយ​ក្នុង​ឃុំ​កោះ​ខែល ស្រុក​ស្អាងនោះ លោក នី ឈឿន និង​លោក ផៃ សំអាត មន្ត្រី​នគរ​បាល​ឃុំ​​មាន​ប្រសាសន៍​​ថា ពួកគេ​បាន​បាញ់​​ឡើង​លើ​ និងបាញ់​ចូល​ទៅ​​ក្នុង​ទឹក​ដើម្បី​គំរាម​អ្នក​នេសាទ​ទាំង​នោះ​ ដែល​​​បាន​ប្រើ​ប្រាស់​ឧបករណ៍​ឆក​់​ត្រី​ខុស​ច្បាប់ ប៉ុន្តែ បាន​ត្រូវ​បុរស​បីនាក់​ដោយ​​​ចៃដន្យ​ និង​ធ្វើ​​ឲ្យ​បុរស​ម្នាក់​ស្លាប់​។

កាលពីខែ​កុម្ភៈ ឆ្នាំ​២០១២ សាលា​ដំបូង​​ខេត្ត​បាន​ផ្ដន្ទាទោស​ឈ្មោះ ធឿន ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​បីឆ្នាំ​ពីបទ​មនុស្ស​​ឃាត​ដោយ​ចេតនា​ ហើយ​បាន​សម្រេច​ឲ្យ​ឈ្មោះ ផៃ សំអាត ​​រួច​ផុត​ពីការ​​ចោទ​ប្រកាន់​។

លោក នី ឈឿន បាន​និយាយ​នៅ​ក្នុង​​តុលា​​ការ​កាលពីម្សិលមិញ​ថា លោក​ធ្វើ​ដូច្នេះ​ដើម្បី​​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ។លោក​និយាយ​ថា “ ពេល​នោះ លោក ផៃ សំអាត និង​រូប​ខ្ញុំ​បា​ន​បាញ់​ឡើង​លើ​​​​ដើម្បី​គំរាម​អ្នក​នេសាទ​ទាំង​នោះ​ ប៉ុន្តែ​ពួកគេ​បាន​មកកាន់តែ​​ជិត​ពួក​យើង​​​ ដូច្នេះ​យើង​សម្រេច​ចិត្ត​បាញ់​ចូល​ទៅក្នុង​ទឹក​ដើម្បី​ការ​ពារ​ខ្លួន​ ព្រោះ​មាន​អ្ន​ក​នេសាទ​ជាង​១០​នាក់ទៀតឯណោះ អាច​សម្លាប់​ពួក​យើង​។

លោក​បាន​បន្ថែម​ថា លោក​មិន​បាន​បាញ់​អ្នក​នេសាទ​ទាំង​នោះ​ដោយ​ចេតនា​ឡើយ​។
ប៉ុន្តែ​លោក​ព្រះ​រាជ​អាជ្ញា​ ង៉ែត សារ៉ាត់ បាន​​​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​​របស់​ចុង​ចោទ​ក្នុង​ការ​បាញ់​នោះ​មិន​សម​ហេតុ​ផល​​ឡើយ​ “ ពីព្រោះ​នៅ​ពេល​អ្នក​នេសាទ​ខុស​ច្បាប់​ឃើញ​នគរ​បាល​ ពួកគេ​តែង​តែ​រត់​”។

លោក​ចៅក្រម ញួង ថុល បានមាន​ប្រសា​សន៍ថា តុលាការ​នឹង​ប្រកាសសាល​ក្រម​​នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស