26 C
Phnom Penh

​មិន​ទាន់មាន​ការ​ចាប់​ខ្លួន​ជន​ជាតិ​បរទេស​​ដែល​ត្រូវ​បាន​សង្ស័យ​ថាសម្លាប់​ស្ត្រី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ នគរបាល​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ទាន់​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​បុរស​បរទេស​ម្នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ពី​បទ​មនុស្ស​ឃាត​លើ​ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​នៅ​សណ្ឋាគារមួយក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​សប្តាហ៍​មុន​ ឬក៏មិនទាន់​​​បញ្ជាក់​ពីអត្ត​សញ្ញាណ​​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ បុគ្គលិក​នៅ​សណ្ឋាគារ​ Bolina Palace Hotel បាន​រក​ឃើញ​សព​អាក្រាត​​​​​កាយ​របស់​ស្ត្រី​ជន​ជាតិ​ខ្មែរ​ដែល​នគរ​បាល​បញ្ជាក់​ថា​ មាន​អាយុ​ប្រហែល​ខ្ទង់​ ២០​ឆ្នាំ​នៅ​ក្រោម​គ្រែ​ក្នុង​បន្ទប់​មួយ​ដែល​លោក​ ស្ទូអាត​ ហ្គ្រីន​ (Stuart Green)អាយុ​៤៨​ឆ្នាំ​ធ្លាប​​​​​បាន​ជួល​ស្នាក់​នៅ​។

លោក​ សួស​ សុភ័ក្ត្រ នាយ​នគរបាល​ការិយា​​​​​​ល័យ​ព្រហ្មទណ្ឌខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រសា​​​សន៍​ថា​ “យើង​មិន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​បាន​នៅ​ឡើយ​ទេ​ ហើយ​យើង​បាន​​​ស្នើ​ឲ្យ​តុលា​ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ ស្ទូអាត ហ្គ្រីន​”។ លោក​បន្ថែម​ថា សព​របស់​ស្ត្រី​ជន​ជាតិ​ខ្មែរ​ត្រូវ​ដឹក​ទៅ​កាន់​វត្ត​ស្ទឹង​មាន​ជ័យ​ ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​​បន្ត​។

លោក សុភ័ក្ត្រ បាន​ប្រសាសន៍​បន្ថែម​ទៀត​​​​ថា​ “យើង​អាច​បាន​ត្រឹម​តែ​គិត​ថា​ ជន​សង្ស័យ​​​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ​អស់​រយៈ​ពេល​ជា​​យូរ​​​មក​ហើយ​ប៉ុណ្ណោះ​ ព្រោះ​ជន​សង្ស័យ​បាន​មក​​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ប្រហែល​កន្លះ​ឆ្នាំ​មក​ហើយ​។​ ហើយ​ប្រហែល​ជា​ជន​សង្ស័យ​​​​រូប​នេះ​បាន​ស្គាល់​ស្ត្រី​ដែល​ធ្វើ​ការ​នៅ​បា​សម្រាប់​ជន​បរទេស​យ៉ាង​ច្រើន​ ហេតុ​ដូច្នេះ​ហើយ​ជន​រង​គ្រោះ​ប្រហែល​ធ្វើ​ការ​នៅ​ក្នុង​បា​មួយសម្រាប់​ជន​បរទេស។ ខ្ញុំ​គិត​ថា​ជន​សង្ស័​យ​ប្រហែល​ជា​ដេក​ជាមួយ​ជន​រង​គ្រោះ​ហើយ​បន្ទាប់​មក​យក​កាំបិត​អារ​កជន​រង​គ្រោះ​ភ្លាមៗ​”។

ទោះ​បី​ជា​កាល​ពី​ថ្ងៃ​ច័ន្ទ នគរបាលបាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ជា​ពល​រដ្ឋ​ហូឡង់​ក៏​ដោយ​ ប៉ុន្តែ​ពួក​គេ​បាន​លើក​ឡើង​ម្តង​ទៀត​កាល​ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​រូប​នេះ​គឺជា​ជន​ជាតិ​អង់គ្លេស​។កាល​ពី​ម្សិលមិញ ​តំណាង​របស់​ស្ថានទូត​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ដឹង​អំពី​ករណី​នេះ ប៉ុន្តែ​បាន​បដិសេធ​​មិន​ធ្វើ​អត្ថា​ធិប្បាយ​​បន្ថែម​ឡើយ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស