38.8 C
Phnom Penh

​នគ​រ​បាល​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​​រំលោភ​ប្អូន​ថ្លៃ​​របស់​ខ្លួន​អាយុ​៥ឆ្នាំ​​ក្នុង​ខេត្ត​បាត់ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​អាយុ​២២ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ពី​បទ​ចាប់​រំលោភ​ប្អូន​ថ្លៃ​របស់ខ្លួន​អាយុ​៥ឆ្នាំនៅក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។

បុរសឈ្មោះ រឿន ក្រៃ ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ចាប់​រំលោភ​ក្មេងស្រី​រូបនេះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នៅពេល​ដែល​ក្មេង​ស្រី​រូបនេះ​នៅ​ជាមួយ​ខ្លួន​និង​ប្រពន្ធ​របស់ខ្លួន ខណៈដែល​ឪពុក​ម្តាយ​របស់​នាង​ទៅ​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍មួយ​នៅក្នុង​ខេត្ត​ផ្សេងឯណោះ​។

លោក ឆេង សំ មន្ត្រី​នគរបាល​ឃុំ​ព្រែក​លួង​បាន​មាន​ប្រសាសន៍ថា “ជនសង្ស័យ​បាន​ហៅក្មេង​ស្រី​នេះ​ឲ្យ​មក​អង្គុយក្នុង​អង្រឹង​ ខណៈដែល​ខ្លួន​ស្លៀក​តែ​ខោ​ទ្រនាប់​ ហើយ​បាន​ចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ​នៅ​ពេល​នោះ​តែ​ម្តង”។ បន្ទាប់់ពី​ឪពុក​ម្តាយ​ក្មេងស្រី​រូបនេះ​ត្រឡប់​​មក​វិញ​មួយ​សប្តាហ៍ក្រោយ​មក​ នាង​​បាន​ប្រាប់​ម្តាយ​របស់​ខ្លួន​អំពី​រឿង​នោះ។

ស្ត្រី​ជាម្តាយ​កត់​សម្គាល់​ឃើញ​ថា ក្មេង​ស្រី​​រូបនេះ​មាន​ស្នាម​របួស​ដោយ​សារ​ការ​រំលោភ ហើយ​បាន​ដាក់​បណ្តឹង​ទៅ​នគរបាល​ឲ្យ​ចាប់​ខ្លួន​កូនប្រសារបស់ខ្លួន តែម្តង។

លោក យៀម ប៊ុនលឿប អធិការ​នគរបាល​​ស្រុក​​មាន​ប្រសាសន៍ថា ក្រោយ​ពី​នគរបាល​ស្រុក​បាន​សាក​សួរ​រួច​មក ជន​សង្ស័យបាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​ក្មេង​ស្រី​​រូបនេះ​នៅ​ក្នុង​អង្រឹង​មែន​ ពេល​ប្រពន្ធ​របស់ខ្លួន​ទៅ​រក​ត្រី។ បុរសឈ្មោះ​ រឿន ក្រៃ នឹង​ត្រូ​វបញ្ជូន​ទៅ​សាលាដំបូង​ខេត្តនៅ​ថ្ងៃនេះ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស