35 C
Phnom Penh

សហគមន៍​ក្នុង​ខណ្ឌ​ឫស្សីកែវ ​រាជធានីភ្នំពេញ ប្រឈម​នឹង​ការ​​បណ្ដេញចេញ​ដើម្បី​ពង្រីក​ផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ពលរដ្ឋ១៨គ្រួសារ​នៅក្នុង​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ​អាច​ក្លាយ​ជា​សហ​គមន៍​ដែល​ត្រូវបាន​បណ្ដេញ​ចេញ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៤​នេះបន្ទាប់ពីទទួ ល ​បាន​សេច​ក្ដី​ជូន​ដំណឹង​ចុង​​ក្រោយ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សំបែង​​​របស់​ខ្លួន​ដើម្បី​យក​កន្លែង​សម្រាប់​គម្រោង​ពង្រីក​ផ្លូវ។

សេចក្ដីជូន​ដំណឹង​​ចុះថ្ងៃទី​១៧ ខែ​ធ្នូ ហើយ​​​​ចុះ​ហត្ថលេខា​ដោយ​លោក ឃ្លាំង ហួត អភិ​បាល​​​ខណ្ឌ​ឫស្សីកែវ​នោះ​ មាន​ខ្លឹម​សារ​ថា “សាលា​​​​ខណ្ឌ​តម្រូវ​​ឲ្យ​ប្រជា​ពល​រដ្ឋ​រុះរើ​របង​ផ្ទះ​ សំយាប​​​ផ្ទះ និង​សំណង់ផ្សេងៗ​…។ នៅ​ក្នុង​ហេតុ​ការណ៍​​ដែល​ប្រជា​ពល​រដ្ឋ​មិន​​គោរព​តាម​សេចក្ដី​ណែ​នាំ​នេះ ​សាលា​ខណ្ឌ​នឹង​ចាត់​វិធានការ​រុះ​រើ​ផ្ទះសំបែង​របស់​ពួកគាត់ ហើយ​មិន​ទទួល​ខុស​ត្រូ​វ​ចំពោះ​ការ​ខូច​ខាត​ឡើយ​។

យោង​តាម​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំ​នៅ​​​​​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ទាំង​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ដោយ​មិន​ទទួល​បាន​សំណង​ឡើយ​។ គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដែល​រស់​នៅ​តាម​បណ្ដោយ​កំណាត់​ផ្លូវ​ប្រវែង​៥០០​ម៉ែត្រ​ក្បែរ​​ព្រែក​​បាក់​ទូក ​ក្នុង​ភូមិ​ទួល​គោក សង្កាត់​​​ទូល​សង្កែ លើក​ឡើង​ថា ពួកគាត់​ទទួល​​បាន​សេចក្ដីជូន​ដំណឹង​នេះ​កាលពីថ្ងៃ​ទី​២៧ ខែធ្នូ ហើយ​បារម្ភ​ថា ពួក​គាត់​នឹង​ត្រូវ​បណ្ដេញ​​ចេញ​​​​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។

លោក សុខ ពិទូ អាយុ​៤០​ឆ្នាំ បាននិយាយ​ថា “យើង​នឹង​មិន​ចាកចេញ​ទេ ប្រសិន​បើ​ពួកគេ​មិន​ផ្ដល់​សំណង​សម​រម្យ​ដល់​ពួក​យើង​តាម​តម្លៃ​ទីផ្សារទេ​នោះ”។
លោក​បាន​និយាយ​ថា “អាជ្ញាធរ​ត្រូវ​តែ​ផ្ដល់​សំណង​ដល់ពួក​យើង​ ពីព្រោះ​យើង​មាន​​​លិខិត​បញ្ជាក់​កម្ម​សិទ្ធិ​ដីធ្លី​ដែល​ចេញ​ដោយ​នាយក​ដ្ឋាន​កសិកម្ម​ខណ្ឌ នៅ​ក្នុង​ឆ្នាំ​១៩៩១​។ គេ​មិនអាច​ទាក់​ទង​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​​ដើម្បី​សុំអត្ថាធិប្បាយ​បានទេ​៕ ​​​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស