34 C
Phnom Penh

ទាហាន​ខ្មែរ​និង​ថៃ​ធ្វើពិធី​ជប់លៀង​​អប​អរ​ឆ្នាំថ្មី​រួមគ្នា​នៅ​​ច្រក​ព្រំដែន​អូរស្មាច់​​​​​​​​​​​​​​ ខេត្ត​ឧត្តរមានជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ទា​ហា​ន​កម្ពុជា​និង​ថៃ​ដែល​បាន​ឈរ​ជើង​នៅ​តាម​​បណ្តោយ​ព្រំដែន បាន​ធ្វើ​ពិធី​ជប់​លៀង​អប​អរ​ឆ្នាំ​ថ្មី​រួមគ្នា​កាលពី​ព្រឹក​ម្សិល​មិញ​​ឈាន​ចូល​ឆ្នាំ​២០១៤នៅ​ច្រក​ព្រំដែន​អន្តរ​ជាតិ​អូរស្មាច់​នៅក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ​។

ប្រជា​ពលរដ្ឋ​ជាង​១.០០០នាក់​បាន​ចូល​រួមក្នុង​​ពិធី​ជប់លៀង​អបអរ​ឆ្នាំថ្មី​នោះ​ដែរ​​រួមមាន​មន្ត្រី​រាជ​ការ​ក្នុង​មូលដ្ឋាន និង​សិស្ស​​វិទ្យាល័យ​មក​ពី​ប្រទេស​ទាំង​ពីរ​ព្រម​ទាំង​ទាហាន​ប្រដាប់​អាវុធ​ផងដែរ។ យោង​តាម​លោក ហោ ចាន់វីរយុទ្ធ​ ប្រធាន​​​រដ្ឋ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​​មាន​ប្រសាសន៍ថា ​នៅ​ក្នុង​ពិធី​ជប់​លៀង​​​​​នោះ​មាន​ម្ហូប​អាហារ​ ភេសជ្ជៈ ការ​ប្រណាំង​កង់​ និង​ការ​ច្រៀង​រាំ​កម្សាន្ត​​ជាដើម។

ក្រុម​មន្ត្រី​កម្ពុជា​មក​ពី​ខេត្ត​ឧត្តរ​​មាន​ជ័យ​ និង​ក្រុម​មន្ត្រី​ថៃ​មក​ពី​ខេត្ត​សុរិន្ទក៏បាន​ប្រគេ​ន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ខ្មែរ​ចំនួន​៥០​អង្គ និង​ព្រះ​សង្ឃថៃចំនួន​៥០អង្គ​ផងដែរ​។ លោក​បាន​មាន​ប្រសាសន៍ថា “នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែល​យើង​បាន​ធ្វើ​ពិធី​ជប់​លៀង​អប​អរ​ឆ្នាំ​ថ្មី​នៅ​ច្រក​ព្រំដែន​អន្ត​រជាត​ិ​អូរស្មាច់នេះ”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “យើង​បាន​ប្រារព្ធ​ពិធី​នេះ​ដើម្បី​កា​ត់​បន្ថយ​​​​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ និង​ដើម្បី​ពង្រឹង​នូវ​ទំនាក់​ទំនង​របស់​យើង​​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស