31 C
Phnom Penh

បុរស​ម្នាក់​ត្រូវ​បាន​សម្លាប់​ ប្រពន្ធ​ត្រូវ​បាន​កាប់​ចំមុខ​អំឡុង​ការ​ប្លន់​នៅក្នុង​ស្រុក​បរកែវ​ ខេត្ត​រតន​គិ​រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល និង​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បុរស​ម្នាក់​ត្រូវ​បាន​សម្លាប់​ និង​ភរិយាគាត់​រង​របួស​ធ្ងន់​ អំឡុង​ការ​ប្លន់​មួយ​កាល​ពីយប់​ថ្ងៃ​ពុធ​ នៅក្នុងស្រុក​បរកែវ​ ខេត្ត​រតនគិរី​។ លោក​ វិន រ៉េន នាយ​នគរបាលឃុំ​ឡាមិញ​ បាន​ឲ្យដឹង​ថា  ជន​រងគ្រោះ​អាយុ​៥០​ឆ្នាំ​​ឈ្មោះ ទីង លូ  ត្រូវ​បាន​សម្លាប់​ និង​ភរិយា​របស់​គាត់​ឈ្មោះ រមុំា លីន អាយុ​៤៥​ឆ្នាំ​រង​របួសធ្ងន់​ចំមុខ ​បន្ទាប់​ពីត្រូវ​បាន​កាប់​ដោយ​កាំ​បិត​ផ្គាក់។

ប្តីប្រពន្ធ​ទាំង​ពីរនេះ​ទំនង​ជា​ធ្វើ​ដំណើរ​ទៅ​ចម្ការស្វាយចន្ទី​ដ៏​តូច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ ដែល​ពេល​នោះ​មាន​បុរស​​បី​នាក់​បាន​​ដើរសំដៅ​មក​ពួក​គាត់​ និងសុំ​ទឹក​ផឹក​​ បន្ទាប់​នោះ​ក៏​បាន​វាយ​ប្រហារ​លើ​ពួកគេ​។

លោក​ វិន រ៉េន បាន​មាន​ប្រសាសន៍ថា “ប្តី បាន​ស្លាប់នៅក្នុង​ថ្លុក​ឈាម​” លោក​បាន​បន្ថែម​​ ថា បុរស​រូប​នេះ​ត្រូវ​បាន​កាប់​នឹង​កាំបិត​ផ្គាក់​ចំ​​ក​ផ្នែក​ខាង​ឆ្វេង​របស់​គាត់​​នៅពេល​ដែល​គាត់​ព្យាយាមការពារ​ខ្លួន​។ លោក​បាន​ឲ្យដឹង​ថា “ជន​សង្ស័យ​បាន​ប្រើ​កាំបិត​ផ្គាក់កាប់់​ទៅលើ​ប្តីរូប​នេះ​ ហើយ​ក្រោយ​មកកាប់​ត្រូវ​ចំមុខ​ភរិយា​របស់​ខ្លួន​”។

អ្នកស្រី រមុំាលីន បាន​ប្រាប់​នគរបាល​ថា បន្ទាប់​ពីការ​វាយ​ប្រហារ​រួច ​ជន​សង្ស័យ​យក​បាន​ខ្សែកមាស​ដែល​អ្នក​ស្រីពាក់​មាន​តម្លៃ​ប្រហែល​២៨០​ដុល្លារ និង​ប្រាក់​ចំនួន​១៥០.០០០រៀល​ (ប្រហែល​៣៧​ដុល្លារ​)។ អ្នកស្រី​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ដើម្បីព្យាបាល​ ហើយ​ពេល​នេះ​បាន​ធូរ​ស្រាល​ហើយ។
​នាយ​នគរបាល​ឃុំ​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា នគរបាល​កំពុង​តែ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំ​ង​បីរូប​នៅឡើយ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស