38 C
Phnom Penh

ការ​​​នាំចេញអង្ករ​​​របស់​​​កម្ពុជា​​​ទៅ​​​បរទេស​​​កើន​​​ឡើង​​​ជាង​​​១៥០.០០០​​​តោន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​នាំចេញ​​​អង្ករ​​បាន​​​​កើនឡើង​​​ពី​ចំនួន​​​​​២០៥.៧១៧​​​តោន​​​​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ ដល់​​​​​​៣៧៨​​​​​​.៨៥៦​​​​​​តោន​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ដោយ​​​សារ​​​តែ​​​មាន​​​តម្រូវ​​​ការ​​​ខ្ពស់​​​​​​ពី​​​សហភាព​​​អឺរ៉ុប​​​​​​ ព្រម​​​ទាំង​​​​​​នៅ​​​ប្រទេស​​​​​​មួយ​​​ចំនួន​​​នៅ​​​អាស៊ី​​​ផង​​​ដែរ​​​ នេះបើ​​​​​​​​​យោង​​​តាម​​​តួលេខ​​​ដែល​​​ក្រសួង​​​កសិកម្ម​​​​​​បាន​​​បញ្ចេញ​​​កាលពី​​​ម្សិលមិញ​​​​​​។

យោង​​​តាម​​​តួលេខ​​​ដដែល​​​​នេះ​​​ ប្រទេស​​​បារាំង​​​​​​បាន​​​នាំចូល​​​អង្ករ​​​​​​កម្ពុជា​​​​​​ច្រើន​​​ជាង​​​គេ​​​​​​បង្អស់​​​​​​ បន្ទាប់​​​មក​​​​​​​​​​​​ប្រទេស​​​ប៉ូឡូញ ប្រទេស​​​ម៉ាឡេសីុ ប្រទេស​​​ហូឡង់​​​ ប្រទេស​​​ចិន​​​ និង​​​ប្រទេស​​​ថៃ​​​​​​។

លោក​​​ ហ៊ាន វណ្ណហន អគ្គនាយក​​​​​​រង​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​កសិកម្ម​​​ របស់​​​ក្រសួង​​​កសិកម្ម​​​​​​​​​រុក្ខា​​​ប្រមាញ់​​​និង​​​នេសាទ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​ឆ្នាំ​​​មុន​​​​​​ប្រមូល​​​ផល​​​ស្រូវ​​​បាន​​​​​​​​​​​​ចំនួន​ប្រហែល​​​៩,៣៤​​​លាន​​​តោន​​​ គឺ​​​កើនឡើង​​​ពី​​​៩,២៩​​​លាន​​​តោន​​​ក្នុ​​​ងឆ្នាំ​​​២០១២​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពាន​​​រង្វាន់​​​សម្រាប់​​​អង្ករ​​​ផ្កាម្លិះ ជា​​​​​​អង្ករ​​​ល្អបំផុត​​​ក្នុង​​​ពិភព​​​លោក​​​ បាន​​​ជួយ​​​ដល់​​​ស្ថានភាព​​​​​​ស្រូ​​​វ​​​អង្ករ​​​ និង​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​នាំ​​​ចេញ​​​កើន​​​ឡើង​​​។ លោក​​​លើក​​​ឡើង​​​ថា “ប្រទេស​​​​​​កាន់តែ​​​ច្រើន​​​​​ចាប់​​​ផ្ដើម​ស្គាល់​​​​​​អង្ករ​​​កម្ពុជា​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​”។

លោក​​​ លីម ប៊ុន​​​ហេង​​​ ប្រធាន​​​សហព័ន្ធ​​​នាំ​​​អង្ករ​​​​ចេញ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​នាំ​​​ចេញ​​​​​​អង្ករ​​​ពី​​​ប្រទេសកម្ពុជា​​​បាន​​​កើនឡើង​​​ក្នុង​​​រយៈ​​​ពេល​​ពីរ​​​បី​​​ឆ្នាំ​​​ចុ​​​ង​​​ក្រោយ​​​នេះ​​​ដោយ​​​​​​សារ​​​ការ​​​ទទួល​​​ស្គាល់​​​របស់​​​អន្តរជាតិ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “[ប្រទេស​​​ផ្សេង​​​ៗ] ​​​កំពុង​​​ចាប់​​​ផ្ដើម​​​ស្គាល់​​​អង្ករ​​​របស់​​​យើង។ ការ​​​បញ្ជាទិញ​​​បន្ត​​​កើន​​​ឡើង​​​​​​”​​​។ លោក​​​បាន​​​បន្ត​​​ថា ​​​ ក្រុមហ៊ុន​​​ឡូរ៉ង់​​​គ្រុប​​​​​​របស់ លោក​​​​​​បាន​​​នាំ​​​ចេញ​​​អង្ករ​​​២២.០០០​​​តោន​​​ក្នុង​​​ឆ្នាំ ២០១៣ គឺ​​​កើនឡើង​​​ពី​​​៥.៧០០​តោន​​ក្នុង​​​ឆ្នាំ​​​២០១២​​​។ លោក​​​បាន​​​​​​មាន​​​​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ព្យាយាម​​​​​​បង្កើន​​​ការ​​​នាំចេញ​​​អង្ករ​​​របស​​​់​​​ខ្ញុំ​​​ទ្វេ​​​ដង​”​​​ នៅ​​​ឆ្នាំ​​​នេះ​​​។

ប៉ុន្តែ​​​លោក​​​ លឹម ប៊ុនហេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ដែល​​​​​​តម្រូវ​​​ការ​​​​​​អង្ករ​​​នៅ​​​ទូទាំង​​​ពិភពលោក​​​​​​កើន​​​ឡើង​​​ រោងម៉ាសីុន​​​កិន​​​ស្រូវ​​​នានា​​​នៅ​​​ក្នុង​​​ស្រុក​​​កំពុង​​​ជួប​​​បញ្ហា​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ឥណទា​​​នពី​​​ធនាគារ​​​សម្រាប់​​​បន្ត​​​ប្រតិបត្តិការ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ធនាគារ​​​ពាណិជ្ជមួយ​​​ចំនួន​​​​​​ឲ្យ​​​យើង​​ខ្ចី​​​តែ​​​៦០ ទៅ​​​៧០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ទ្រព្យ​​​សកម្ម​​​របស់​​​យើង​​​​​​​​​រីឯ​​​ធនាគារ​​​ខ្លះ​​​ទៀត​​​​​​ឲ្យ​​​យើង​​​​​​ខ្ចី​​​តែ​​​៥០ភាគ​​​រយ​​​ឬ​​​ពី​​​៣០ទៅ​​​៣៥​​​ភាគ​​​រយ​​​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស