41.3 C
Phnom Penh

កង​រាជអាវុធ​ហត្ថ​បាញ់​មនុស្ស​ស្លាប់​​​ប្រាំ​នាក់​អំឡុង​ការ​​ប៉ះ​​ទង្គិចគ្នា​​​ជាមួយ​​​នឹង​ក្រុម​បាតុករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​​​​​​ប្រាំនាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​ ហើយ​​​ជាង​​​២០នាក់ទៀត​​​បាន​​​រង​​​របួស​​​ ភាគ​​​ច្រើន​​​គឺ​​​ដោយសារ​​​គ្រាប់​​​កាំភ្លើង ​​​ពេល​​​មន្ត្រី​​​កង​​​រាជ​​​អាវុធហត្ថ​​​បាញ់កាំភ្លើង​​​ AK អំឡុងការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយក្រុម​​​អ្នក​​​តវ៉ា ដែល​​​ប្រដាប់​​​ដោយដុំ​​​ថ្ម​​​ ដំបង​​​ និង​​​ដបសាំង​​​​​​នៅលើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ​​​ក្នុង​​​តំបន់​​​រោងចក្រកាត់​​​ដេរ​​​នៅខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ម្សិលមិញ​​​នេះ​​​។ Photo 05 copy

អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​បាញ់​​​សម្លាប់​​​នេះ​​​ជា​​​អំពើ​​​ហិង្សា​​​អាក្រក់​​​បំផុត​​​ដែល​​​រដ្ឋបាន​​​ប្រើ​​​លើ​​​ជន​​​សីុ​​​វិល​​​​​​​នៅក្នុង​​​រយៈពេល​​​១៥​​​ឆ្នាំ​​​នេះ​​​ និងជា​​​ហេតុ​​​ការណ៍​​​អកុសល​​​បំផុត​​​​​​​​ក្នុ​​​ង​​​វិស័យកាត់​​​ដេរ​​​ដ៏​​​សំខាន់​​​ដែល​​​មាន​​​កម្មករកម្ម​​​ការិនី​​​បម្រើការ​​​ងារ​​​​​​​​​ប្រហែល​​​៦០មឺុននាក់​​​តាម​​​រោង​​​ចក្រ​​​រាប់​​​រយ​​​ដែល​​​ភាគច្រើនស្ថិត​​​នៅ​​​ក្រោម​​​ាករ​​​​​​កាន់​​​ កាប់​​​របស់​​​ជន​​​បរទេស​​​។

ការស្លាប់​​​ និង​​​រងរបួស​​​នេះ​​​គឺជាលទ្ធផល​​​នៃ​​​ការ​​​តវា៉ា​​​ដោយ​​​សន្តិវិធី​​​រយៈពេល​​​ជាង​​​មួយ​​​សប្តាហ៍​​​ដែល​​​កម្មករកម្មការិនី​​​រោង​​​ចក្រកាត់​​​ដេរ​​​​​​រាប់ម៉ឺុននាក់​​​បាន​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារ​​​ក្នុងមួយ​​​ខែ​​​។

អំពើ​​​ហិង្សា​​​នៅ​​​តំបន់​​​ផ្លូវ​​​វេង​​​ស្រេង​​​នេះ​​​​​​បាន​​​ផ្ទុះឡើង​​​កាល​​​ពីយប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ពេល​​​យុវជន​​​បិទ​ផ្លូវ​​​ និង​​​ដុត​​​កង់​​​ឡាន​​​ជាការ​​​ឆ្លើយ​​​​​​តប​​​ចំពោះ​​​ការ​​​វាយ​​​ដំ​​​ និងឃុំខ្លួន​​​កូដករ​​​ មេដឹក​​​នាំ​​​សហ​​​ជីព​​​ និង​​​ព្រះសង្ឃ​​​ពីសំណាក់​​​​​​ទាហាន​​​​​​អង្គ​​​ភាព​​​ឆត្រយោង​​​លេខ​​​៩១១នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ យ៉ាក​​​ជីន ដែល​​​ស្ថិត​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ដែរ​​​។

នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​រាប់​​​រយ​​​នាក់​​​បាន​​​ព្យាយាម​​​បង្ក្រាប​​​ការតវ៉ា​​​នេះ​​​នៅ​​​វេលាម៉ោង​​​២​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ប៉ុន្តែ មិន​​​បាន​​​សម្រេច​​​ទេ​​​ នេះ​​​បើ​​​តាម​​​ការ​​​ឲ្យដឹង​​​ពី​​​​​​អង្គការ​​​លីកាដូ​​​​​​តាម​​​រយៈ​​​សេចក្តី​​​ថ្លែងការណ៍​​​មួយ​​​ដែល​​​មានការ​​​បញ្ជាក់​​​ថា “កង​​កម្លាំង​​​សន្តិសុខ​​​ចម្រុះ​​​” រហូត​​​ដល់​​​២.០០០នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅក្នុង​​​តំបន់​​​នេះ​​​​​​មុនពេល​​​មាន​​​ការ​​​​​​ប្រើ​​​កាំភ្លើង​​​បាញ់​​​គ្រាប់​​​ពិត​​​​​​នៅ​​​​​​ថ្ងៃ​​​សុក្រ​​​  វេលា​​​ម៉ោង​​​១០​​​​​​ព្រឹក​​​​​​។

ចាប់​​​​​​ពី​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​សុក្រមក​​ យុវជន​​​រាប់​​​រយ​​​នាក់​​​បាន​​​នាំគ្នា​​​ឈ​​​រ​​​នៅ​​​ពីក្រោយ​​​​​​របាំង​​​ ធ្វើ​​​ពី​​​ឈើ​​​បាន​​​មក​​​ពី​​​តូប​​​លក់​​​ដូរ​​​នៅ​​​ក្នុង​​​ផ្សារ​​​និង​​​ស្លាក​​​សញ្ញា​​​​​​ធ្វើ​​​ពីដែក​​​តាម​​​ដង​​​ផ្លូវ​​​នៅ​​​ចំ​​​កណ្តាល​​​ផ្លូវ​​​វេង​​​ស្រេង​​​​​​ ដែល​​​ជា​​​កន្លែង​​​ពួក​​​គេ​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​កង​​​រាជអាវុធ​​​ហត្ថ​​​។យុវជន​​​ធ្វើ​​​​​​កុប​​​កម្ម​​​​​​ជាច្រើន​​​សុទ្ធ​​​តែមាន​​​ដបសាំង​​​ ប៉ុន្តែ គ្មាន​​​ដប​​​សាំង​​​ណាមួយ​​​គប់​​​ចំ​​​កន្លែង​​​ឈរ​​​ជើង​​​របស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ទេ​​​។

នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក ​​​ឧទ្ធម្ភា​​​គ​​​ចក្រ​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ពីរគ្រឿង​​​បាន​​​ហោះ​​​ពី​​​លើ​​​កន្លែង​​​ធ្វើ​​​ការ​​​តវ៉ា​​​ ហើយ​​​នៅ​​​ម៉ោង​​​៩​​​និង​​​៣០​​​នាទី​​​ព្រឹក​​​​​​ក៏មាន​​​វត្ត​​​មាន​​​មន្ត្រីកង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាប់​​​រយ​​​នាក់​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ជា​​​ក្បួន​​​មក​​​បង្ក្រាប​​​ក្រុមអ្នក​​​តវ៉ា​​​នៅក្បែរ​​​សួន​​​ឧស្សា​​​ហ​​​​​​កម្ម​​​កាណាឌីយ៉ា​​​។
ដោយ​​​មាន​​​ការ​​​គប​​​់​​​ដុំ​​​ថ្ម​​​ពីសំណាក់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ជាង​​​១០០នាក់ ​​​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក៏​​​បាន​​​បាញ់​​​កាំភ្លើង​​​នៅម៉ោង​​​ប្រហែលជា​​​១០​​​ព្រឹក​​​ ដោយ​​​បាន​​​បាញ់​​​រាប់​​​រយ​​​គ្រាប់​​​ដាក់​​​ក្រុម​​​កូដករ​​​ ក្នុង​​​នោះ​​​មាន​​​​​​ទាំង​​​ការ​​​បាញ់​​​​​​ទៅលើ​​​រាន​​​ហាល​​​នៅជាន់​​​លើ​​​នៃអគារ​​​ដែល​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ឈរ​​​គប់​​​របស់របរ​​​ផ្សេង​​​ៗ​​​ដាក់​​​ពួក​​​គេ​​​ផង​​​ដែរ​​​។ បទ​​​បញ្ជា​​​ឲ្យមាន​​​ការបាញ់​​​កូដករ​​​នេះ​​​ត្រូវ​​​សាក្សី​​​ស្តាប់​​​ឭយ៉ាង​​​ច្បាស់​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​ឲ្យដឹង​​​តាមសេចក្តីថ្លែងការណ៍​​​​​​មួយ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា “កម្មករកម្មការិនី​​​ដែល​​​ធ្វើ​​​កូដកម្ម​​​បាន​​​គប់​​​ដប​​​សាំង​​​ដាក់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​បាន​​​តប​​​ត​​​វិញ​​​ តាម​​​រយៈការ​​​បាញ់​​​កាំភ្លើង” ។

ហេតុការណ៍​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យមនុស្ស​​​ស្លាប់​​​ចំនួន​​​ប្រាំនាក់​​​ ក្នុង​​​នោះមាន​​​ឈ្មោះ យ៉ាន​​​ វុទ្ធី​​​ អាយុ​​​២៣​​​ឆ្នាំមក​​​ពីខេត្ត​​​ព្រៃវែង​​​ ដែលត្រូវ​​​បាន​​​បាញ់ចំ​​​ត្រង់​​​ពោះ​​​​​​​​​ ឈ្មោះ គឹម ផល្លី​​​​​​ អាយុ​​​២៨​​​ឆ្នាំ​​​មក​​​ពី​​​រាជធានីភ្នំពេញ​​​ និង​​​បុរស​​​បីនាក់​​​ទៀត​​​ដែល​​​គេ​​​មិន​​​ស្គាល់​​​ឈ្មោះ​​​។ ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ស្លាប់​​​​​​ទាំ​​​ងបីនាក់ដែល​​​គេ​​​មិន​​​ស្គាល់​​​ឈ្មោះ និង​​​ដែលត្រូវ​​​បាន​​​បាញ់​​​ចំខ្នង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​វត្ត​​​ទួល​​​​​​ នៅ​​​ម៉ោង​​​ប្រហែល​​​​​​១២​​​ថ្ងៃ​​​ត្រង់​​​​​​។

មនុស្ស​​​១៥នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ហើយ​​​ជាង​​​២០​​​នាក់​​​បាន​​​រង​​​របួស​​​​​​​។ អង្គការ​​​អាដ​​​ហុ​​​ក​​​ សូម​​​​​​ថ្កោល​​​ទោស​​​ពេញ​​​ទំហឹង​​​ចំពោះ​​​​​​​​​​​​ការ​​​ប្រើ​​​កម្លាំង​​​ហួសហេតុ​​​​​​របស់​​​រដ្ឋា​​​ភិបាល​​​ក្នុងការ​​​បង្ក្រាប​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ និង​​​ការ​​​បង្កើន​​​ការ​​​ដាក់​​​ពង្រាយកង​​​កម្លាំង​​​​​​យោ​​​ធា​​​ពិសេស​​​ដើម្បី​​​បំបែក​​​ការ​​​តវ៉ា​​​នេះ​​​”។

ភ្លាម​​​ៗ​​​បន្ទាប់​​​ពីកង​​​រាជអាវុធហត្ថ​​​បាញ់​​​កំាភ្លើង​​​លើក្រុម​​​អ្នក​​​តវា៉ អ្នក​​​យក​​​ព័ត៌​​​មាន​​​ពីរនាក់​​​របស់​​​កាសែត​​​ ខេមបូឌា ដេលី បាន​​​ឃើញ​​​គេ​​​ដឹក​​​យុវជន​​​សន្លប់​​​បាត់ស្មារត​​ីនៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​​​​និង​​​មាន​​​ឈាម​​​ជោក​​​ខ្លួន​​​ពីរនាក់​​​​​​​​​តាម​​​​​​ម៉ូត​​​ូ​​​​​​មក​​​ដាក់​​​លើ​​​រ៉ឺម៉ក​​​ម៉ូតូ​​​យ៉ាង​​​លឿន​​​​​​ដើម្បី​​​បញ្ជូន​​​ទៅមន្ទីរ​​​ពេទ្យ​​​​​​។

អ្នក​​​រង​​​របួស​​​ប្រហែល​​​ប្រាំមួយ​​​នាក់​​​​​​ដែល​​​គេ​​​ឃើញ​​​ត្រូវ​​​គ្រាប់​​​កាំភ្លើ​​​ង​​​ចំជើង​​​ ដៃ​​​ និង​​​ស្មា​​​​​​​​​ត្រូវ​​​បាន​​​គេជួយ​​​ឈឺ​​​ឆ្អាល​​​នៅ​​​​​​តូបលក់​​​ថ្នាំ​​​មួយ​​​នៅ​​​ផ្សារ​​​នេះ​​​។ ដំុថ្ម​​​ របាំង​​​ដែល​​​បាន​​​ឆាប​​​ឆេះ ផ្សែង​​​ខ្មួល​​​ខ្មាញ់ និង​​​សំបកគ្រាប់​​​កាំភ្លើង​​​ត្រូវ​​​គេ​​ឃើញ​​​រាយ​​​ប៉ាយ​​​ពេញ​​​ផ្លូវ​​​វេង​​​ស្រេង​​​ក្នុង​​​តំបន់​​​ឧស្សា​​​ហ​​​កម្ម​​​នេះ​​​ ហើយ​​​ក៏​​​ឃើញ​​​មាន​​​ថ្លុក​​​ឈាម​​​ដែល​​​បន្សល់​​​ទុកដោយ​​​អ្នក​​​តវា៉​ដែល​​​បាន​​​​​រង​​​របួស​​​ផង​​​ដែរ​​​។

បន្ទាប់ពីមានការ​​​បាញ់​​​កាំភ្លើង​​​នេះ ​​​ក្រុម​​​បាតុករ​​​បាន​​​បញ្ចេញ​​​កំ​​​ហឹង​​​​​​របស់​​​ខ្លួន​​​ដាក់​​​គ្លីនិក​​​​​​ព្យាបាល​​​ឯករាជ្យ​​​​​​​​​​​​ ដែល​​​ពួកគេ​​​ចោទថា បាន​​​បដិសេធ​​​មិន​​​ព្យាបាល​​​អ្នកតវ៉ា​​​រង​​​របួស​​​ ដោយ​​​បាន​​​សម្រុក​​​ចូល​​​ក្នុង​​​គ្លីនិក​​​នេះ​​​ និង​​​បាន​​​វាយ​​​បំបែក​​​កញ្ចក់​​​បង្អួច​​​ ទ្វារ និង​​​ដុត​​​គ្រែ​​​ ព្រម​​​ទាំង​​​គ្រឿង​​​បរិក្ខា​​​ពេទ្យ​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​ភ្នក់​​ភ្លើង​​​នៅ​​​ខា​​​ង​​​ក្រៅ​​​។​​​ រថយន្ត​​​ដឹក​​​កុងតឺន័រ​​​មួយ​​​ចំនួន​​​ដែល​​​កាន់​​​ចង្កូត​​​ដោយក្រុម​​​អ្នក​​​តវ៉ា​​​ក៏​​​បាន​​​ចត​​​​​​នៅ​​​ពេញ​​​ផ្លូវ​​​វេង​​​ស្រេង​​​នេះ​​​ដែរ​​​​​​។

ការបាញ់​​​កាំភ្លើង​​​ពីសំណាក់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នេះ​​​បាន​​​បន្ត​​​​​​អស់​​​ពាក់​​​កណ្តាល​​​ថ្ងៃ​​​ ខណៈ​​​យុវជន​​​​​​ជាច្រើន​​​ក្រុម​​​ដែល​​​ប្រដាប់​​​ដោយ​​​​​​ដំបង​​​ និង​​​បំពង់​​​ទីប​​​បាន​​​បន្ត​​​គប់​​​ដុំថ្ម​​​លើ​​​ជួរ​​​នគរ​​​បាល​​​ ហើយ​​​បាន​​​ដុត​​​កៅអីឈើ​​​ និង​​​ឆត្រ​​​​ដែល​​​ ពួកគេ​​​យក​​​មក​​​ពី​​​ផ្សារ​​​តូច​​​មួយ​​​នៅ​​​មុខ​​​​​​ឧទ្យាន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​។

នៅ​​​វេលាម៉ោង​​​ប្រហែល​​​១​​​រសៀល​​​​​​​​​ កង​​​កម្លាំ​​​ងយោធា​​​ពិសេ​​​ស​​​ប្រហែលជា ​​​៣០​​​នាក់​​​ដែល​​​ពុំ​​​មាន​​​​​​ប្រដាប់​​​ដោយ​​​អ្វី​​​ផ្សេង​​​ក្រៅ​​​ពី​​​អាវុធ​​​ស្វ័យ​​​ប្រវត្ត​​​នោះ​​​​​​បាន​​​មក​​​ពីក្រោយ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ ដោយ​​​បាន​​​​​​ចោល​​​គ្រាប់​​​បែក​​​ផ្សែង​​​​​​ កំប៉ុង​​​បញ្ចេញ​​​ឧស្ម័ន​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​ និង​​​បាន​​​បាញ់​​​​​​កាំភ្លើង​​​ស្វ័យ​​​ប្រវត្ត​​​រំលង​​​ក្បាល​​​អ្នក​​​គប់​​​ដំុ​​​ថ្ម​​​ជា​​​ច្រើន​​​នាក់​​​។

នៅល្ងាច​​​ថ្ងៃ​​អង្គារ​​​ អាជ្ញាធរ​​​ដែលមាន​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាប់​​​រយ​​​នាក់​​​ឈរជើង​​​នៅ​​​តំបន់​​​វេង​​​ស្រេង​​​ បាន​​​ប្រើ​​​ឧគ្ឃោ​​​សនស័ព្ទ​
​ណែ​​​នាំ​​​ពល​​​រដ្ឋ​​​ និង​​​ជន​​​សីុវិល​​​​​​ចេញ​​​ឲ្យ​​​ផុត​​​ពី​​​ផ្លូវ​​​​​​ដោយ​​​បាន​​ព្រមាន​​​ថា អ្នកណាក៏​​​ដោយ​​​ដែល​​​ឈរ​​​រញ៉េរញ៉ៃ​​​នៅលើ​​​ផ្លូវ​​​ គឺជា​​​ “ ជន​​​ជ្រុល​​​និយម​​​” ហើយ​​​នឹង​​​ត្រូវ​​​បាន​​​ចាត់​​​ការ​ទៅ​​​តាម​​​នោះ​​​។

ទោះ​​​បី​​​ជាមានការព្រមាន​​​ និង​​​វត្ត​​​មាន​​​កង​​​រាជអាវុធហត្ថ​​​ច្រើន​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​​​​​ ក៏​​​មនុស្ស​​​រាប់​​​រយ​​​នាក់​​​នៅ​​​តែ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅតំបន់​​​ផ្លូវ​​​វេងស្រេង​​​នេះដដែល​​​​​​។

អ្នក​​​ស្រី ណាលី ពីឡូក​​​ ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​តាម​​​​​​រយៈ​​​សេចក្តីថ្លែងការណ៍​​​មួយថា “យើង​​​ថ្កោល​​​ទោស​​​ការ​​​ប្រើ​​​កម្លាំង​​​ហួស​​​ហេតុ​​​ដែល​​​បណ្តាល​​​ឲ្យមានការ​​​បាត់បង់​​​អាយុជីវិត​​​ពី​​​សំណាក់​​​កងកម្លាំង​​​សន្តិសុខ​​​។​​​ កងកម្លាំ​​​ង​​​សន្តិសុខ​​​​​​ដាច់​​​ខាត​​​ត្រូវ​​​តែបញ្ឈប់​​​​​​ជា​​​បន្ទាន់​​​នូ​​​វការ​​​ប្រើ​​​​​​​​គ្រាប់​​​កាំភ្លើង​​​ពិត​​​​​​លើ​​​ជន​​​សីុវិល។ យើង​​​​​​សូម​​​អំពាវ​​​នាវ​​​ឲ្យអាជ្ញាធរ​​​​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​ និង​​​ហ្មត់ចត់​​​ជា​​​បន្ទាន់​​​​​​​​​លើ​​​ការ​​​ប្រើ​​​កម្លាំង​​​ហួស​​​ហេតុក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​​​​ ក្នុង​​​នោះ​រាប់​​​​​​​​​ទាំងការ​​​រក​​​​​​ឲ្យ​​​ឃើញ​​​​​​អ្នក​​​​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​គ្រាប់​​​ពិត​​​​​​ និង​​​ការ​​​ប្រើ​​​កម្លាំង​​​មិន​​​សម​​​នឹង​​​​​​ស្ថាន​​​ភាព​​​​​​នៅ​​​ចំពោះ​​​មុខ​​​ផង​​​ដែរ​​។ អ្នក​​​ណា​​​ក៏​​​ដោយ​​​ដែល​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​នេះ​​​ត្រូវ​​​តែ​​​នាំមក​​​ទទួល​​​ទោស​​​តាម​​​ច្បាប់​​​”។

អង្គការ​​​អាដ​​​ហុក​​​ ក៏បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​​​​ចាប់​​​សមាជិក​​​កង​​​កម្លាំង​​​សន្តិសុខ​​​​​​ដែល​​​បាន​​​ប្រើ​​​កម្លាំង​​​ហួស​​​ហេតុ​​​អំឡុងការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ​​​មក​​​ផ្តន្ទា​​​ទោស​​​​​​ផង​​​ដែរ​​​។

ឧត្តម​​​សេនីយ​​​៍​​​ទោ រ័ត្ន ស្រៀង មេ​​​បញ្ជា​​​ការ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​បដិ​​​សេធ​​​មិន​​​និយាយ​​​ពី​​​ចំនួន​​​អ្នក​​​តវ៉ា​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ធ្វើ​​​ឲ្យស្លាប់​​​ទេ​​​ ហើយ​​​មិន​​​ព្រម​​​និយាយ​​​អំពីការ​​​រង​​​របួស​​​របស់​​​មន្ត្រីកង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រោម​​​​​​ឱវាទ​​​របស់​​​លោក​​​ឡើយ​​​​​​។

ឧត្តម​​​សេនីយ​​​៍ត្រី ខេង ទីតូ អ្នក​​​នាំពាក្យ​​​កងរាជអាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​អះ​​​អាង​​​ថា កង​​​រាជអាវុធហត្ថ​​​រាជធានីភ្នំពេញ​​​ គឺ​​​ជា​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​ផ្លូវ​​​វេងស្រេងនេះ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​ទេ​​​។

ឧត្តម​​​សេនីយ៍​​​ សៅ សុខា មេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។

តាម​​​រយៈសេចក្តីថ្លែងការណ៍​​​ពីរ​​​ទំព័រ​​​​​​​​មួួយ​​​ច្បាប់​​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​​​​ ក្រសួងការពារជាតិ​​​បាន​​​បញ្ជាក់ថា កង​​​យោធពល​​​ខេមរភូមិន្ទ​​​ប្តេជ្ញា​​​ការពារ​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លទ្ធផល​​​នៃការ​​​បោះឆ្នោត​​​កាល​​​ពីខែ​​​កក្កដា​​​​​​ដែល​​​គណបក្សប្រជា​​​ជន​​​បាន​​​ឈ្នះ​​​ទាំង​​​ប្រផិត​​​ប្រផើយ​​​។ ​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ឯក​​​រាជ្យ​​​មួយ​​​ចំនួន ​​​រួម​​​ទាំង​​​គណបក្ស​​​ប្រឆាំង​​​ផង​​​ ​​​​​​អះ​​​អាង​​​ថា ការ​​​បោះឆ្នោត​​​នេះ​​​ពោ​​​រពេញ​​​ដោយ​​​ភាព​​​មិន​​​ប្រក្រតី​​​ ដូច្នេះ​​​មិន​​​តំណាង​​​ឲ្យឆន្ទៈ​​​របស​​​់​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជាទេ​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ដែល​​​បាន​​​ឈ្នះ​​​៥៥អាសនៈ​​​ទល់​​​នឹង​​​៦៨​​​អាសនៈ​​​របស់​​​គណ​​​បក្ស​​​ប្រជាជននោះ បាន​ធ្វើ​​​ពហិការ​​​សភា​​​ដើម្បី​​​ទាម​​​ទារ​​​​​​ឲ្យមាន​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ភាព​​​មិន​​​ប្រក្រតី អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​ ហើយ​​​បាន​​​ធ្វើការ​​​តវា៉​​​ស្ទើ​​​ររៀង​​​រាល់​​​ថ្ងៃ​​​ចាប់​​​តាំង​ពីថ្ងៃ​​​ទី​​​១៥​​​ ខែ​​​ធ្នូ​​​មក​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​​​​ការបោះឆ្នោត​​​សា​​​ឡើង​​​វិញ និង​​​ឲ្យ​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពី​​​តំណែង​​​។

ក្រសួងការ​​​ពារជាតិ​​​​​​បាន​​​លើកឡើង​​​ក្នុង​​​សេចក្តីថ្លែងការណ៍​​​ដែល​​​គ្មានការ​​​ចុះ​​​ហត្ថ​​​លេ​​​ខា​​​មួយថា “ កង​​​យោធពល​​​ខេមរភូមិន្ទ​​​សូម​​​ប្រកាស​​​ពីការ​​​ប្តេជ្ញា​​​របស់​​​ខ្លួន​​​ក្នុងការ​​​ការពារ​​​ជាតិ សាសនា ព្រះ​​​មហាក្សត្រ ពិសេសគឺ​​​​​​    រដ្ឋ​​​ធម្មនុញ្ញ​​​ និង​​​លទ្ធផល​​​នៃការ​​​បោះឆ្នោត​​​​​​ដែល​​​​​​ឆ្លុះ​​​បញ្ចាំង​​​ពីឆន្ទៈ​​​របស់​​​ប្រជាពល​​​រដ្ឋ​ភាគ​​​ច្រើន​​​ ហើយ​​​នឹង​​​គាំទ្រ​​​ការ​​​ដឹកនាំ​​​របស់​​​​​​​​ [នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​] ហ៊ុន សែន គ្រប់​​​កាលៈ​​​ទេសៈ​​​​​​ទាំង​​​អស់​​​។

លោក​ ផៃ​ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​​​គណៈ​រដ្ឋមន្ត្រី​បានលើក​ឡើង​ថា កង​រាជ​​​អាវុធ​​​​​​​ហត្ថ​មិន​បាន​បាញ់​ប្រហារ​អ្នក​តវា៉​ស្រប​ច្បាប់​​ទេ គឺ​បាញ់​តកុបករប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ដោយ​ពន្យល់​អំពី​ភាព​ចាំ​បាច់​នៃការ​ប្រើ​កង​កម្លាំង​នេះ​ថា  “ ក្រុម​កុបករ​​​​ទាំង​នោះ​បាន​ចាប់​ផ្តើម​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​រដ្ឋ​​​ និង​​​ឯកជន​ ព្រម​ទាំង​ស្រែក​គំរាម​ដល់​កម្មករកម្មការិនី​​​​ផ្សេងៗ​​​ទៀត​ ដែល​កំពុង​ធ្វើ​ការ​ដោយ​​​ស្ងៀម​​​ស្ងាត់​​​នៅ​ក្នុង​​​​រោង​ចក្រ​ផង​ដែរ​”។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា “ បាតុ​កម្ម បាន​បន្ត​អស់​រយៈពេល​ពីរ​បី​សប្តាហ៍​មក​ហើយ​ រដ្ឋាភិបាល​មិន​បាន​ប្រើ​កង​កម្លាំង​​​​​ប្រដាប់​អាវុធ​ទេ ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ឃើញ​មាន​អំពើ​ហិង្សា​ ប៉ុន្តែ​ក្រុមកុបករ​​​​បាន​ធ្វើ​​​ឲ្យ​​​យើងអស់​ភាព​​​​អត់​ធ្មត់​ ដោយសារ​ពួក​គេ​បាន​បាញ់​ចំពាម​ គប់​ដុំ​ថ្ម​និង​ដប​សាំង​មក​​​លើ​កង​កម្លាំង​របស់​យើង​”។

លោក​ ផៃ​ ស៊ី​ផាន​ ក៏​បាន​ឲ្យ​​​ដឹង​​​​ផង​ដែរ​ថា អ្នក​តវ៉ា​បាន​ស្រែកពាក្យ​​​ស្លោក​​​​ឲ្យ​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ចុះចេញ​ពី​តំណែង​។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​នរណា​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​អ្នក​តវ៉ា​ទាំង​៥នាក់​នេះ​ លោក​ ផៃ​ ស៊ី​ផាន​ បាន​​​ឆ្លើយ​​​​​​​​​​ថាគឺ​​​ “អ្នក​ញុះ​ញង់” ដោយ​​​សំដៅ​ទៅ​លើ​គណបក្ស​ប្រឆាំង​។

លោក​ ផៃ​ ស៊ី​ផាន​ បាន​មាន​ប្រសាសន៍​ថា “យើង​ចាំបាច់​ត្រូវ​​​​​​គិត​​​ពី​​​​នី​​​តិវិធី​ព្រហ្ម​ទណ្ឌ​។ នរណា​ដែលរារាំង​​​​អាជ្ញា​ធរក្នុង​ការ​អនុ​​​វត្ត​​​ច្បាប​់ ​​អាជ្ញាធរ​មាន​សមត​្ថកិច្ច​មាន​​​កាត​​​ព្វកិច្ច​​​អនុវត្ត​​​ច្បាប់​​​​”។ លោក​ កែន​​​​ លូ​ អគ្គលេខា​ធិកា​​រនៃ​សមា​​​គមរោង​ចក្រ​កាត់​ដេរនៅ​​​​កម្ពុជា​ហៅ​កាត់​ថា  GMAC បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​​និង​ការ​រង​របួស​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ម្ចាស់​រោង​ចក្រ​កាត់​ដេរ​ឡើយ​ ព្រោះ​ថា​ អ្នក​រង​របួស​និង​ស្លាប់​ប្រហែល​ជា​មិន​មែនជា​កម្ម​ករកាត់​ដេរ​ផង​​​​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ជឿ​ជាក់​​ថា ពួកគេ​មិន​មែនជា​កម្ម​ករ​កាត់​ដេរ​ឡើយ​”។

លោក​បាន​សួរ​ថា​ “កង[​សន្តិសុខ] មាន​តួនាទី​ការ​ពារ​សង្គម​និង​វិនិយោគ​ិន​។ប្រសិន​បើ​ទ្រព្យ​សម្បតិ្តរបស់រោងចក្រ​ត្រូវ​គេ​បំផ្លិច​បំផ្លាញ ​តើនរណា​ទទួល​ខុស​ត្រូវ​ចំពោះ​​​​ការ​ខូចខាត​នេះ​?”។

លោក​ កែន​​​ លូ​ ក៏​បាន​ច្រាន​ចោល​នូវ​ការ​​​យល់​​ឃើញ​​​ដែល​ថា កេរ្តិ៍​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​​​របស់​​កម្ពុជានៅ​​​​ក្នុង​​​នាម​​​ជា​​​ប្រទេស​​​ផលិត​​​សម្លៀក​​​បំពាក់​​​នឹង​​​ខូចផង​ដែរ​។ លោក​មាន​​​ប្រសាសន៍​ថា “ទេ​វា​មិន​ប៉ះ​​​ពាល់​ដល​កេរ្តិ៍​ឈ្មោះ​​​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​​​​​រោងចក្រ​កាត់​ដេរ​មិន​មែន​ជា​អ្នក​ដែល​​​​បាញ់​ប្រហារ​អ្នក​​ទាំង​នោះ​ឡើយ​”។

នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មាន​អ្នក​តវ៉ា​ ៣នាក់​​ស្លាប់​នៅ​ទីនោះ​ហើយ​​​មាន  ​​​អ្នក​រង​របួស​២២​នាក់​ក៏កំពុង​ព្យា​បាល​របួស​ដោយ​សារ​តែ​ត្រូវ​គ្រាប់​កាំភ្លើង​​ផង​ដែរ។ អ្នក​រងរបួស​ចំនួន​១៩នាក់​បាន​និយាយ​ថា​ ពួកគេ​ធ្វើ​ការនៅក្នុង​រោង​ចក្រ​កាត់​ដេរ​។​​ហើយ​មាន​៤​​នាក់​​​ជាស្ត្រី​ក្នុង​ចំណោមមនុស្ស​​​ទាំង​១៩​នាក់​នោះ​។

ទាវ​ រ៉ាឌី​ អាយុ​២០​​ឆ្នាំ​​​ ​​​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន​២គ្រាប់បាន​និយាយ​ពេល​​​ដេក​នៅ​លើ​គ្រែ​ពេទ្យ​ថា​ “ គ្រាប់​កាំ​ភ្លើង​បាន​ទម្លុះ​​ទ្រូង​​និង​ដៃ​ខាង​ឆ្វេង​របស់​ខ្ញុំ​។

ព្រំ​ ភារម្យ អាយុ២២​ឆ្នាំ​​ត្រូវ​គេ​បាញ់​ចំ​​​ត្រូវ​​​ចំហៀង​ខ្លួន ​​ហើយ​របួស​របស់​នាង​មាន​សភាព​ធ្ងន់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ នេះ​បើយោង​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ​។ សូ សម្បត្តិ​ អាយុ​២០​ឆ្នាំ​ដែល​ត្រូវ​គ្រាប់​ចំជើង​បាន​សួរ​ថា “យើង​គ្មាន​កាំភ្លើង​ឡើយ​ ហេតុអ្វី​បាន​ជា​កង​រាជ​អាវុធ​ហត្ថ​បាញ់​ប្រហារ​​​យើង​ដូច្នេះ​?”។

ឈីវ​ សារី​ អាយុ​២៨​ឆ្នាំ​ដែល​ត្រូវ​ជា​បង​ថ្លៃ​ស្រីរបស់​ យា៉ន វុទ្ធី ជាអ្នក​តវ៉ា​ដែល​បាន​បាត់​បង់​ជីវិត​បាន​និយាយ​ថា នាង​ក៏​មាន​ការ​រន្ធត់​ចិត្ត​ដែរ​ពេល​ឃើញ​កង​រាជ​អាវុធ​ហត្ថ​ប្រើ​គ្រាប់​កាំភ្លើង​ប្រឆាំង​នឹង​អ្នក​តវ៉ា​ប្រដាប់​ដោយ​ដុំ​ថ្ម​នោះ​។ នាង​បាន​សួរ​ថា “កង​រាជអាវុធ​ហត្ថ​មិន​គួរប្រើ​កាំភ្លើង​ដើម្បី​ដាក់​សំពាធ​លើ​កម្មករ​ទេ​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ប្រើ​ត្រឹម​តែ​ដំបង​ឆក់​របស់ខ្លួន​ទៅ​​​?”។

ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទាប់ពី​ការ​​ផ្ទុះ​អំពើ​ហិង្សា​ ដោយ​​​អះអាង​ថា កម្មករ​ភាគច្រើន​ពេញចិត្ត​ចំពោះ​ការ​ផ្តល់​ប្រាក់​ខែ​១០០​ដុល្លារ ក្នុងមួយ​​​​ខែ​។ ក្រសួងនេះ​​​​បាន​ស្តី​បន្ទោសការ​កើត​មាន​អំពើ​ហិង្សា​នេះ​លើសហជីពចំនួន​៥​ដែល​ដឹក​នាំ​ការ​ធ្វើ​កូដកម្ម​ ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​​ជាតិ​ផង​ដែរ។

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​​​​​ជាតិ​បាន​អំពាវនាវ​​ កាល​ពី​ថ្ងៃ​សុក្រ​ឲ្យ​មាន​ការបញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សាជា​​​បន្ទាន់​​​។ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វីដេអូ​គ្លីប​​​ ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា “ខ្ញុំ​​មាន​ទុក្ខ​សោក​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា មាន​ការ​បង្ហូរ​ឈាម​គ្នា​រវាងខ្មែរនិង​ខ្មែរ​​ នៅ​ឯសួន​ឧស្សាហកម្ម​កាណាឌីយា៉”។

លោក​មាន​​​​ប្រសាសន៍​ថា “ វា​គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ធ្ងន់​ធ្ងរ​រវាង​កម្មករ​ដែល​កំពុង​​​ធ្វើ​កូដ​កម្ម​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ពី​រដ្ឋាភិបាល។ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​ពីរដក​ថយ​ដើម្បី​​បញ្ចប់​អំពើ​ហិង្សា​ជា​​​បន្ទាន់​​​”។

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិលដែល​មាន​សមាជិក​ចំនួន​១៥​បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​​សុក្រ​ ដោយ​ថ្កោល​​​​​​​​​​​​​​​ទោស​ការ​បាញ់​ប្រហារ​លើ​ជន​ស៊ី​វិល​ ហើ​យ​បាន​អំពាវ​នាវ​ឲ្យ​សហ​គមអន្តរ​ជាតិ​និង​អ្នក​អង្កេត​ការ​ណ៍​ទាំង​ជាតិ​និង​អន្តរ​ជាតិ​ឃ្លាំ​មើល​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ដើម្បី   ​” ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា​ ក្នុង​គោល​បំណង​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ណា​មួយ​”។

អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​េសច​ក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីល្ងាច​ថ្ងៃ​សុក្រ​ដោយ​លើកឡើង​ថា ខ្លួន​កំពុង​តាមដាន​ព្រឹត្តិការណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើ​ង​ថា “ យើង​ទទូច​ឲ្យ​ភាគី​ទាំង​អស់រក្សា​​​ភាព​​​​អត់​ធ្មត់​ឲ្យ​បាន​ខ្លាំង​បំផុត​។ យើង​ថ្កោល​ទោស​​​​ ចំពោះ​ការ​ប្រើ​គ្រាប់​កាំភ្លើង​ពិតលើ​​​កម្មករ​ និង​បាតុករ​និង​​​ការ​​​ធ្វើ​​​សកម​​​​្ម​​​ភាព​ហិង្សា​របស់​បុគ្គលមួយ​ចំនួន​អំឡុង​​​​ការ​ធ្វើ​បាតុកម្ម​នេះ”។

អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ថា “ការ​ចោទ​ប្រកាន់​អំពី​អ្នក​បង្ក​ហេតុ និង​ភាគ​ីទី៣ក្នុង​ចំណោម​កម្មករ​ និង​បាតុករ​ គឺ​ជា​រឿង​គួរ​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​ណាស់​។ អង្គការ​សហ​ប្រជា​ជាតិ​សូម​អំពាវ​នាវ​ឲ្យ​មា​នការ​នាំ​អ្នក​បង្ក​អំពើ​ហិង្សា​នេះ​មក​ផ្ដន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​ ដោយ​ផ្អែក​លើ​ភ័ស្តុ​តាង​រឹង​មាំ​ដើម្បីធានា​ឲ្យ​បាន​ថា អ្នក​ទទួល​ខុស​ត្រូវពិត​​ប្រាកដ​ត្រូវ​បាន​ផ្ដន្ទាទោស​។

យើង​ទទូច​ឲ្យ​អាជ្ញា​ធរ​រក្សា​​​ភាព​​​អត់​ធ្មត​់​ដោយ​មិន​​​​ប្រើ​គ្រាប់​កាំភ្លើង​ពិតជា​​​មធ្យោ​​​បាយ​​​ក្នុងការ​​​គ្រប់​គ្រង​​ធ្វើ​កូដកម្ម”៕ សេរីវុធ 

(រាយការណ៍​បន្ថែម​ដោយ​ គុច ណារ៉េន និង​សេក​ ឧត្តម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស