28.4 C
Phnom Penh

​ជន​ជាតិ​ឡាវ​ម្នាក់ត្រូវបានចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​មេតំហ្វេតាមីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​ជន​ជាតិ​ឡាវ​អាយុ​៥៣​ឆ្នាំ​ម្នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ និងធ្វើការ​​​ចោទ​ប្រកាន់​​កាល​ពី​ថ្ងៃ​សុក្រ​ ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ បន្ទាប់ពី​ជន​នេះ​បាន​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា​​ជាមួយ​​​​នឹង​​ថ្នាំ​​ញៀន​មេ​តំហ្វេតាមីន​ទម្ងន់​១​គីឡូក្រាម​។

លោក​ នូ ហោ នាយ​ការិយាល័យ​នគរ​បាល​​​​​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​​មាន​ប្រសា​​សន៍​​ថា បុរស​ឈ្មោះ​ គីស កែវ​ដួង ចម្ប៉ា ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ដែលបុរស​រូប​នេះ​ព្យា​យាម​​លក់​​ម្សៅ​​​មេតំហ្វេតាមីន​ នៅ​ក្នុង​ស្រុក​ថាឡា​បរិវ៉ាត់​ ក្នុង​​​ខេត្ត​ស្ទឹង​ត្រែង​ជាប់​ព្រំដែន​កម្ពុជា-ឡាវ។

លោក​មាន​ប្រសាសន៍​ថា នគរ​បាលគិត​​ថា​ ជន​សង្ស័យ​រូប​នេះមានទំនាក់​ទំនង​ជាមួយ​អ្នក​ចែក​ចាយ​ថ្នាំ​ញៀន​ជន​ជាតិ​ខ្មែរ។ នៅ​ថ្ងៃ​ដដែល​នោះ​ កែវដួង​ ចម្ប៉ា ត្រូវ​បាន​ចាប់​ខ្លួន​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​ខេត្ត​។

លោក​ ច្រឹង ខ្មៅ​ ព្រះ​រាជអាជ្ញា​អម​សាលា​​​​​​​ដំបូង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា “តុលា​ការ​បាន​ចោទ​ប្រកាន់​ កែវដួង ចម្ប៉ា ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ ហើយ​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​”។ ក្រុម​​មន្ត្រី​បាន​និយាយ​ថា ពួក​គេ​កំពុង​ស្វែង​រក​​ចាប់ខ្លួន​ជន​ជាតិ​ខ្មែរ​​ដែល​ពួក​គេគិត​​ថា ​ជា​មនុស្ស​សម្រាប់​​ទំនាក់​ទំនង​នៅ​ទី​នេះ​របស់​​​សង្ស័យ​រូប​នេះ​ ហើយ​បាន​សន្យា​ទិញ​ថ្នាំ​​ញៀន​មេតំ​ហ្វេ​តាមីនជាច្រើន​​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស