30 C
Phnom Penh

និស្សិត​ច្បាប់​ប៉ុន​ប៉ង​ប្តឹង​លោក​ ហ៊ុន សែន​ ពី​បទ​កាត់​កោះ​ត្រល់​និង​កោះ​ក្រចក​សេះទៅ​ឲ្យ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ និស្សិត​ច្បាប់​ម្នាក់​បាន​ប៉ុន​ប៉ង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សា​លា​រាជ​ធានី​ភ្នំ​ពេញ​ដោយ​ចោទ​ប្រកាន់​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ពី​បទ​កាត់​កោះ​ត្រល់ ​និង​កោះ​ក្រចក​សេះ​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​។

និស្សិត​ នាង សុខុន​ អាយុ​២៥​ឆ្នាំ​ ដែល​ជា​សមា​ជិក​នៃក្រុម​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យដឹង​ថា តុលាការ​បាន​បដិ​សេធ​មិន​ទទួល​ពាក្យ​បណ្តឹង​របស់​ខ្លួន​ឡើយ​ដោយ​លើក​ឡើង​ថា ពាក្យ​បណ្តឹង​របស់​គាត់​មិន​ទាន់​ពេញ​លេញ​គ្រប់​គ្រាន់។

និស្សិត សុខុន​ បាន​និយាយ​ថា “តុលា​ការ​មិន​ទទួល​យក​សំណុំ​រឿង​របស់​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​តុលាការ​កម្ពុជា​”។ ដោយ​មិន​ព្រម​បោះ​បង់​ចោល​ការ​ប៉ុន​ប៉ង​របស់​ខ្លួន​ និស្សិត​ សុខុន​ បាន​និយាយ​ថា ​ខ្លួន​នឹង​ព្យាយាម​ដាក់​ពាក្យ​បណ្តឹង​ម្តង​ទៀត​។

ពាក្យ​បណ្តឹង​មាន​ខ្លឹម​សារ​ថា​ “ប្តឹង​​ហ៊ុន សែន អាយុ​៦៣​ឆ្នាំ​ដែល​រស់នៅ​ក្បែរ​វិមាន​ឯករាជ្យ​តាម​បណ្តោយ​ផ្លូវ​សុរាម្រឹត ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ ពីបទ​ផ្តល់​កោះ​ត្រល់​និង​កោះ​ក្រចក​សេះ​ទៅ​ឲ្យ​យួន​ដោយ​ខុស​ច្បាប់ និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ដោយ​ឃុប​ឃិត​ជា​មួយ​បក្ខ​ពួក​របស់​លោក​ដើម្បី​អនុ​ញ្ញាត​ឲ្យយួន​ចូលមក​​ក្នុង ​[ប្រទេស​កម្ពុជា​] ដោយ​ខុស​ច្បាប់​”។

កោះ​ទាំង​ពីរ​នេះ​ដែល​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​គឺ​ជា​កោះ​ដែល​មាន​ជម្លោះ​ជា​យូរ​មក​ហើយ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ ប្រាក់​ សាវុធ​ ប្រធាន​ក្រឡា​បញ្ជី​បាន​​​ពន្យល់​ពីហេតុ​មិន​ទទួលយក​ថា “នៅ​ក្នុង​ពាក្យ​បណ្តឹង​នេះ​​​[លោក​ សុខុន​]​ បាន​លើក​ឡើង​ថា ខ្លួន​បាន​​​ភ្ជាប់​ភ័ស្តុតាង​មួយចំនួន​មក​ជាមួយ​មាន​ដូច​​ជា​ វីដេអូ​និង​រូបថត​ ប៉ុន្តែ​គាត់​​មិន​បាន​ភ្ជាប់​ភ័ស្តុតាង​ទាំង​នេះ​មក​ជាមួយ​ពាក្យ​បណ្តឹង​​​ទេ​។ យើង​មិន​ដែល​ច្រាន​ចោល​ពាក្យ​បណ្តឹង​​​ឡើយ​”។

និស្សិត​ សុខុន​ ក៏​បាន​ដាក់​ពាក្យ​ប្តឹង​អាជ្ញា​​ធរ​ដែរ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ដែល​បណ្តាល​ឲ្យ​អ្នក​ឈរ​តាម​ផ្លូវ​ម្នាក់​ស្លាប់​អំឡុង​ការ​តវ៉ា​មួយ​ក្នុង​ខែ​វិច្ឆិកា​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស