31 C
Phnom Penh

លោក ហេង​ សំរិន ស្នើឲ្យ​វៀត​ណាម​ពន្លឿន​​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​រួមរវាង​ប្រទេស​ទាំងពីរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លោក ជាម យៀប អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រ​ជា​​ជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ហេង​ សំរិន ប្រធាន​រដ្ឋ​សភា​បាន​ស្នើ​ឲ្យ​ប្រទេស​វៀត​ណាម​ពន្លឿន​​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​រួម​​នៃ​ប្រទេស​ទាំង​ពីរ​។

លោក ជាម យៀប​ បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា សម្តេច ហេង​ សំរិន បាន​ធ្វើ​សំណើនេះនៅ​ពិធី​​រំឭកខួប​លើក​ទី​៣៥​នៃ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​​ ​ក្នុង​​​​​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃសៅរ៍។

លោក​បានមាន​ប្រសាសន៍ថា “នៅ​ពេល​សម្តេច​ ហេង​ សំរិន បាន​ទៅ​ចូលរួម​​​​ពិធី​​​រំឭក​ខួប​លើកទី​៣៥ដែល​ទាហាន​វៀត​ណាម​ជួយ​ផ្តួល​រំលំ​ខ្មែរ​ក្រហមនោះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ប្រទេស​វៀត​ណាម​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​និង​វៀត​ណាម។ យើង​នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​​គោក​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេង​ៗទៀត​ មិនត្រឹម​តែជាមួយ​ប្រទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែយើង​មិន​អាច​កំណត់​កាល​បរិច្ឆេទ​បានឡើយ”។

ប្រទេស​កម្ពុជា​និង​ប្រទេស​វៀត​ណាម​មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង​១.២៧១​គីឡូម៉ែត្រ​ ហើយ​ឥឡូវនេះ​កំពុង​ដំណើរ​ការ​​​​រក​​​វិធី​​​​​​បញ្ចូល​​​ផែនទី​ប្រើ​​​បច្ចុប្បន្ន​ ដែលបាន​គូរ​ក្នុង​ឆ្នាំ​១៩៥២ ​ជា​​​មួយ​​​ផែនទីក្រោយ​គូរ​ដោយ​ទាហាន​អាមេរិក​អំឡុង​​សង្គ្រាម​ក្នុង​​ប្រទេស​វៀត​ណាម។

លោក វ៉ា គឹមហុង ប្រធាន​គណៈ​កម្មា​ធិ​ការ​ព្រំដែន​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ដំណើរ​ការ​នេះ​គឺ​បាន​បញ្ចប់​ប្រហែល​៧០ភាគរយហើយ ប៉ុន្តែ​លោក​មិន​អាច​​​​ប្រាប់​​​ពី​ចំនួន​បង្គោល​ព្រំដែន​បាន​ឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​សង្ឃឹម​ថា យើង​នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម​្ពុជា​និង​វៀត​ណាម​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅឆ្នាំ​២០១៥”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស