28.4 C
Phnom Penh

គណ​បក្ស​ប្រជាជនកម្ពុជាប្រា​រព្ធ​​​ខួប​​អនុស្សា​វ​រីយ៍​លើក​ទី​៣៥ នៅ​​​ពេល​ហា​ម​​បក្ស​​សង្គ្រោះ​​​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​​ហា​​ម​ប្រាម​​ជា​​​អចិន្ត្រៃយ៍ ​​មិនឲ្យ​មា​ន​កា​រ​​​ជួប​ជុំ​គ្នា​​​ជា​សា​​ធា​​រណៈនៅ​​ទូ​​​​ទាំ​ង​​​រាជ​ធា​​​នី​ភ្នំ​ពេញ ​គ​ណ​បក្ស​​ប្រជាជនកម្ពុជា​​​​ដែល​គ្រប់​​គ្រង​អ​ំណា​ច​​បា​ន​ប្រមូ​ល​ផ្តុំ​​​អ​្នក​​គាំ​​ទ្រ​​​រ​បស់​​​ខ្លួ​ន​ចំនួន​ប្រ​មាណ​​២០.០០០​នាក់កា​ល ​​​​ពី​ម្សិល​មិញ​ ដើម្បី​ប្រា​រព្ធ​​ខួ​ប​​​អ​នុ​ស្សា​វរី​យ៍​លើក​ទី​៣៥​នៃ​​ការ​​​ដួ​ល​​រលំ​​របប​​​ ប៉ុល ពត ដោយ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​​​​របស់​​គ​ណ​​បក្ស​នេះ​បាន​យក​ឱកា​ស​​​វា​យ​ប្រហារ​​​គណ​បក្ស​ប្រ​ឆាំង​ និង​ការ​​ពា​រ​ភាព​​​ជោគ​​​ជ័យ​​​ដ៏​ចម្រូង​ចម្រាស​ចុ​ង​ក្រោយ​​​របស់​​គ​ណ​​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុ​ង​កា​រ​​​បោ​ះ​ឆ្នោត​​​ជ្រើ​សតាំង​​​តំ​ណាង​រាស្ត្រ កាល​ពី​ខែ​កក្កដា​ ឆ្នាំមុន​នេះ​។

លោក​ ហ៊ុន សែ​ន និង​មន្ត្រី​​ជាន់​​ខ្ពស់​​​ជា​​ច្រើនរូប​​​ទៀត​​​​របស់​​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា​​
បា​នចូ​ល​​រួ​ម​​​ជា​​អ​​ធិប​តី​ក្នុ​ង​ពិ​ធី​ដ៏​​ខ្លី​នេះ​​​នៅ​កោះ​​​ពេជ្រ​ ដើម្បី​រំ​ឭក​​ថ្ងៃ​​៧​​មករា ​​ជា​​​ថ្ងៃ​​ក្នុ​ង​ឆ្នាំ​១៩៧៩ ​កម្លាំ​ង​​វៀត​ណាម​​​​បា​ន​ផ្តួ​លរំ​លំ​​ខ្មែរ​ក្រហម​។ ប៉ុន្តែ​នៅ​ក្នុ​ង​​​សុន្ទរកថា​បើក​​​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​បាន​ចំណាយ​ពេល​៤៥​នាទី​វាយ​ប្រហារ​គណបក្ស​សង្គ្រោះជាតិ​។

បន្ទាប់​ពី​ចម្រៀង​ និង​របាំ​សំដែងជូនអ្នក​ចូល​រួម​ពិធីដែល​ភាគ​ច្រើន​ជា​និស្សិត​ និង​សមាជិក​ក្រុម​យុវជន​​គាំទ្រ​រដ្ឋាភិបាល​​ លោក ហេង សំរិន បាន​រំឭកពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្លី​មួយ​នៅ​ក្នុង​​ពិធីនេះ​ និងការ​វិវឌ្ឍរបស់​ប្រទេស​ចាប់​តាំង​ពីពេល​នោះ​មក​។

លោក​មាន​ប្រសាសន៍ថា “រយៈ​ពេល​៣៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្លាំង​នយោបាយ​ និងក្រុម​​​អគតិ​ផ្សេង​ៗ​​បាន​ព្យាយាម​ឥត​ឈប់​ឈរ​ដើម្បី​កែប្រែ​ប្រវត្តិ​សាស្ត្រពី​សទៅ​ខ្មៅ​ ឬ​ពី​ខ្មៅ​ទៅ​ស ដើម្បី​វាយ​ប្រហារ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ និងបំពេញ​​​មហិច្ឆតា​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​​ដើម្បី​អំណាច​”។

លោក​បាន​បន្ត​ថា “ ពួកគេ​នៅ​តែ​ចាត់​ទុក​ខ្លួន​ឯ​ងថា ជាសត្រូវ​នៃ​ជ័យ​ជម្នះ​៧មករា​ ដើម្បី​ធ្វើ​ការ​ឃោសនា​បង្កាច់​បង្ខូច បំភាន់​ភ្នែក​សាធារណជន មិនគោរព​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ដែល​មាន​ស្រាប់​និង​រិះ​រក​​​គ្រប់​មធ្យោ​បាយ​ទាំង​អស់​ដើម្បី​ប្រឆាំង​នឹង​​សមិទ្ធផល​សម្រេច​បាន​​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រាប់​ប្រទេស​នេះ ដើម្បី​​បង្ក​អស្ថិរភាព​នយោបាយ និង​សេដ្ឋ​កិច្ច​សង្គម​”។

គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ថា បាន​លួច​សន្លឹក​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាល​ពីខែ​កក្កដា និង​បាន​ដឹក​នាំ​មហាបាតុកម្ម​ជា​ច្រើន​លើក​​នៅ​ក្នុង​រាជ​ធានី​ ដោយ​ទាម​ទារ​ឲ្យលោក​ ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​។ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​មាន​ការ​ហាម​ប្រាម​មួយ​មិន​ឲ្យមាន​ការ​ជួប​ជុំ​សាធារណ​ៈកាល​ពីថ្ងៃ​សៅរ៍​ ចំ​ថ្ងៃ​​កង​កម្លាំង​សន្តិសុខ​បាន​បោស​សម្អាតទីលាន​​មួ​យ​ ជា​ទី​ដែលក្រុម​​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី ​ និង​​បោះ​ទី​តាំង​រយៈ​ពេល​ជាច្រើន​សប្តាហ៍​។

លោក ហេង សំរិន បាន​ថ្លែងថា ការ​អំ​ពាវ​​នាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ និង​ឲ្យលោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នោះ​ បាន​រំលោភ​ទាំង​រដ្ឋធម្មនុញ្ញ​ និង​ឆន្ទៈរបស់​ប្រជា​ជន​កម្ពុជា​ភាគ​ច្រើន​បំផុត​។

លោក​បាន​​ឲ្យដឹង​ថា “ ការ​​ព្យាយាម​​របស់​ពួកគេ​គ្មាន​ប្រយោជន៍​ឡើយ​ សកម្មភាព​បែប​នេះ​មិន​បា​ន​ផ្តល់​អ្វី​ដល់​ពួកគេ​ឡើយ​ ប៉ុន្តែរឹត​តែធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មិនសប្បាយ​​ចិត្ត​ទៅ​វិញ អ​​សណ្ដាប់​ធ្នាប់​ និង​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​អាប់​ឱន​”។

គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ថ្ងៃ​៧​មករា​ ជាថ្ងៃ​បុណ្យ​ជាតិ​មួយ​ ហើយថា ថ្ងៃ​នេះ​គួរ​តែ​ជំនួសវិញ​ដោយ​ចាត់​ទុក​ថា ជា​ការ​ចាប់​ផ្តើម​​កាន់​កាប់​របស់​វៀត​ណាម​រយៈ​ពេល​​១០ឆ្នាំ​។

នៅ​ឯសន្និសីទ​កាសែត​មួយ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ព្រឹកម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​បាន​ចោទ​អាជ្ញាធរ​ថា បាន​បណ្តេញ​អ្នក​គាំទ្រ​គណបក្ស​ចេញ​ពីទីលាន​ប្រជា​ធិបតេយ្យ​កាល​​ពីថ្ងៃសៅរ៍ ក្នុង​បំណង​ទប់​ស្កាត់​ពួកគេ​មិន​ឲ្យ​រំខាន​ការ​ប្រារព្ធពិធី​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ កាល​ពីម្សិលមិញ​ ។

លោក​បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​យើ​ងធ្វើ​បាតុកម្ម​ នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​​ជាង​មុន ហើយ​នេះនឹង​ជាការខ្មាស​អៀន​សម្រាប់​​គណបក្ស​ប្រជា​ជន​កម្ពុជា​​”។

លោក សម រង្ស៊ី ក៏បាន​ចោទ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ថា បាន​​ឲ្យ​ប្រាក់​ដល់​អ្នក​ចូល​រួម​ដ៏​ច្រើន​ទៅ​កោះ​ពេជ្រ​​កាល​ពីព្រឹក​ម្សិល​មិញ​។ លោក​បាន​ថ្លែង​ថា “ មិន​ដូច​យើង​ទេ​ ពេលនោះ​យើង​​ដើរ​ក្បួន​រយៈពេល​ច្រើន​ម៉ោង​ ហើយ​​ស្រែកថា​‘ ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ​! ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ! ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ​ !’ ហើយ​ប្រជា​ជន​ស្ម័គ្រ​ចិត្ត​មក​”។

លោក ជាម យៀប  អ្នក​នាំពាក្យ និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជ​នក​ម្ពុជា​ដែល​បាន​ចូល​រួម​​ទិវា​ជ័យ​ជម្នះ​៧​មករាដែរ​នោះ ​បាន​បដិ​សេធ​ថា គ្មាន​ការ​ឲ្យ​ប្រាក់​ទៅ​អ្នក​ចូល​រួម​នោះ​ទេ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស