34 C
Phnom Penh

ចាក់​សម្លាប់​​​មនុស្ស​​​​ពីរនាក់​​​​ក្នុង​​​ករណី​​​ដោយ​​​ឡែក​​​ពីគ្នា​​​ដោយ​សារ​​​មាន​ទំនាស់ពាក្យ​សម្ត​ី​បន្តិច​​​បន្តួច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពីម្សិល​មិញ​ថា សិស្ស​អាយុ​១៧​ឆ្នាំ​ម្នាក់​ត្រូវបាន​​​​​មិត្ត​រួម​ថ្នាក់​​របស់​ខ្លួន​​ចាក់​សម្លាប់​​កាល​ពីថ្ងៃ​ច័ន្ទ ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​​។

លោក ខៃ ខេមរ័ត្ន​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍ថា ធូ សុ​កញ្ញា បាន​ដើរ​នៅ​ក្នុង​បរិវេណ​​វិទ្យាល​័យ​ព្រះ​បាទ​សុរា​​​ម្រឹត​ ក្នុង​ឃុំ​កំពង់​ឆ្នាំង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ នៅ​ពេល​នោះ​​សិស្ស​រូប​នេះ​បាន​​រលាស់​សក់​​​របស់ខ្លួន​​​​ធ្វើ​​​​​ឲ្យ​​​​​ស្រក់​ញើស​​លើ​សិស្ស​ឈ្មោះ យ៉ែម ភារម្យ​ អាយ​ុ​១៩​ឆ្នាំ ដែល​មាន​កំហឹង​ដោយសារ​រឿង​នេះ​។

បន្ទាប់​ព​ី​ចេញ​ពី​សាលារៀន ភារម្យ​ បាន​ដើរ​រក​​​​ ធូ​​​ សុកញ្ញា​​​​​​ នៅកន្លែង​ផ្ញើ​កង់​ម៉ូតូ​ក្នុង​សាលា​ ហើយ​បាន​យក​​​កាំបិត​​​​ចាក់​​​​ជន​រង​គ្រោះ​​​​​​​​​មួយ​​​​កាំបិត​​​តែ​ម្តង។

​លោក​​​ ខៃ ខេមរ័ត្ន បានមាន​ប្រសាសន៍​ថា “ ភារម្យ​ បាន​និយាយថា ខ្លួន​គ្មាន​បំណង​ចាក់​​​សម្លាប់​ សុកញ្ញា ទេ​នៅពេលដែល​​​​​ខ្លួន​បាន​​​ចាក់​ជន​រង​​​គ្រោះនោះ​។សិស្ស​​រូប​នេះ​បាន​និយាយ​ថា ខ្លួន​​មាន​កំហឹង​ដោយ​សារ​នៅ​ពេល​ពួក​​​គេ​​​ទាំង​​​ពីរ​​​​​​​ឈ្លោះ​​​គ្នា [ធូ សុកញ្ញា]  បាន​វាយខ្លួន​ពីរដៃ​”។

លោក​បាន​បន្ថែ​មថា ភារម្យ​ ត្រូវ​បានចាប់​ខ្លួន​ភ្លាម​ៗ។ លោក ខេម​រ័ត្ន  ​មាន​ប្រសា​សន៍​​​ថា ដំបូង ធូ សុកញ្ញា ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មួយក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ហើយ​បន្ទាប់​មកត្រូវ​​បញ្ជូន​បន្ត​មក​​កាន់​រាជ​ធានី​ភ្នំពេញ​កន្លែង​ដែល​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​។

លោក ខេមរ័ត្ន បាន​មាន​ប្រសាសន៍​ថា “ក្មេង​ជំទង់​ទាំងអស់មិន​មាន​ការ​អប់​រំ​គ្រប់​គ្រាន់ឡើយ​​ ហើយ​ឆេវ​ឆាវ​ណាស់​។ ពួកគេ​មិន​ខ្វល់​ពី​អាយុ​ជីវិត​របស់​ខ្លួន​ឯង ឬ​អាយុ​ជីវិត​អ្នក​​ផ្សេង​ឡើយ​” ។ភារម្យ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅថ្ងៃ​នេះ​។

នគរបាល​បាន​និយាយ​ថា នៅ​ក្នុង​ករណី​ដាច​់ដោយ​ឡែ​ក​មួយ​ទៀត​ បុរស​ស្រវឹង​ស្រា អាយុ​៤៨​ឆ្នាំ​ម្នាក់​ត្រូវ​គូកន​របស់​ខ្លួន​ចាក់​សម្លាប់​ពេល​លេង​បៀ​កាល​ពីថ្ងៃ​ច័ន្ទ​​​ ក្នុង​ខេត្ត​តាកែវ​។

លោក ពេជ្រ វណ្ណា​ អធិការ​រង​​នគរ​បាល​​ស្រុក​បាន​មាន​ប្រសាសន៍ថា ទាន់ ប៉ោល បាន​ទៅលេង​បៀ​នៅ​ផ្ទះ​អ្នក​ជិត​ខាង​ជាមួយ​គូកន​​របស់​ខ្្លួ​ន​ប្រាំពីរ​នាក់ទៀត​​​​ ស្រាប់​តែ​គូកន​      ​​​រ​បស់​ខ្លួន​ម្នាក់​ឈ្មោះ​​​​ រឿន ជ្រូក​​​ អាយុ​២២​​​ឆ្នាំ បាន​ចោទ​គាត់​ថា លេង​ខូច​។

បន្ទាប់មក​បុរសឈ្មោះ ជ្រូក​ នេះ​បាន​យក​ពន្លាក​ចាក់​ ទាន់​ ប៉ោល ត្រង់​ពោះ​មួយ​ពន្លាក និង​មួយ​ពន្លាកទៀត​​ចំទ្រូង​។

លោក វណ្ណា​ បាន​មាន​ប្រសាសន៍ថា ​​​”​​​ ជន​រងគ្រោះ​ស្រវឹងស្រា​រួច​ទៅ​ហើយ​មុន​េពល​គាត់​មក​លេង​បៀរ​នេះ​។ គាត់​ជាអ្នក​ចែក​បៀរ​ឲ្យ​គូកន​​​របស់ខ្លួន ហើយ​តែង​តែ​ទាស់​ពាក្យសម្តីគ្នា​នៅពេ​ល​ស្រវឹង​”។

លោ​ក​បា​ន​ប​ន្ថែម​ថា​​​ បុរស​ឈ្មោះ ជ្រូក​ បាន​គេច​ខ្លួន​ បន្ទាប់​ពី​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ ​​​និង​​​មិន​​​ទាន់​​​ចាប់​​​ខ្លួន​​​បាន​​​ទេ​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស