30 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បញ្ជា​ឲ្យ​​មន្ត្រី​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​​បំណុល​ឲ្យ​បាន​​មុន​ឱសានវាទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​រាជការ​សីុវិល​មាន​ពេល​រហូត​ដល់​ថ្ងៃ​​ទី​៣១​ ខែ​មករា ដើម្បី​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុ​ល​របស់​ខ្លួន​ជា​លក្ខ​ណៈ​​ឯក​ជន​​​ប្រាប់​ដល​់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​  ដែល​ជា​ការ​តម្រូវ​​ឲ្យ​ធ្វើ​ឡើង​​រាល់​ពីរ​ឆ្នាំ​ម្ដង​​​ក្រោម​​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រះរាជណាចក្រកម្ពុជា​។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ និង​ដែល​​ត្រូវ​​បាន​​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើ​ក​ឡើង​ថា មន្ត្រី​រាជ​ការ​​សីុវិល​ ដែល​មា​ន​ឋានៈ​ចាប់​ពី​ប្រធាន​នាយក​ដ្ឋាន​ និង​មន្ត្រ​ី​យោធា កង​រាជ​អាវុធ​ហត្ថ​ នគរបាល​ជាតិ​ ដែល​មា​ន​ឋានន្តរស័ក្ដិ​​ចាប់​ពី​វរសេនីយ៍​ឯ​ក​ឡើង​ទៅ ​​ត្រូវ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស​់​ខ្លួន​។

មន្ត្រី​សាធា​រណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង​ដូចជា​​សមាជិក​ក្រុម​ប្រឹក្សា​​រាជធានី-ខេត្ត​ ក្រុង​-ស្រុក​-​ខណ្ឌ ឃុំ​-សង្កាត់​ សមាជិក​ព្រឹទ្ធ​សភា​ សមា​​​ជិក​រដ្ឋ​សភា និង​សមាជិក​រាជ​រដ្ឋា​ភិបាល​ ចៅ​ក្រម​អាសនៈ ចៅ​ក្រម​អយ្យការ​ សាការី ក្រឡាប​​​ញ្ជី និង​អាជ្ញាសាលា ក៏​ត្រូវ​​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ​។

សេចក្ដី​ជូន​ដំណឹង​នេះ​មាន​ខ្លឹម​សារ​ថា “សូម​មន្ត្រី​ជាប់​កាតព្វកិច្ច​ទាំង​អស់​​អញ្ជើញ​មក​ប្រកាស​​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​មុន​ឱសានវាទ​”។

សេចក្ដី​ជូន​ដំណឹ​ងនេះ​បន្ត​ថា មន្ត្រី​ទាំងនេះ​មាន​ពេល​ប្រកាស​​ទ្រព្យ​សម្បត្តិ​និង​បំណុល​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១​ខែ​មករា។

នៅ​ពេល​សាកសួរ​​ថា តើ​នឹង​មាន​ការ​ដាក់​ទោស​ទណ្ឌ​យ៉ាង​ណា​ទៅ​លើ​មន្ត្រី​ដែល​មិន​គោរព​តាម​ឱសាន​វាទ​នេះ​នោះ លោក តុប​ សំ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ ហើយ​លោក ប្រាក់​ សុខ​ ដែល​ជា​អនុប្រធាន​របស់​លោកក៏​​​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ដែរ​។

មុន​ពេល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លោក​ ប្រាក់​ សុខ បានមាន​ប្រសាសន៍​ថា “ខ្ញុំ​មើលឃើញ​​​មន្ត្រី​ភាគ​ច្រើន​​បាន​មក​ប្រកាសទ្រព្យ​សម្បត្តិ​និង​បំណុល​របស់​ខ្លួន​កាលពី​លើក​មុន​”។

ទោះ​ជា​យ៉ាង​ណា​ កាល​ពី​ឆ្នាំ​មុន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួ​យ​បា​ន​ចាត់​វិធានការ​​ផ្លូវ​ច្បាប់​​​ប្រឆាំង​ព្រះអង្គម្ចាស់​ សីុសុវត្ថិ ធម្មិកោ បន្ទាប់ពី​ព្រះអង្គខក​ខាន​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ទ្រង់​ប្រាប់​​​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​ពីរ​លើក​។

លោក ឧកញ៉ា ម៉ុង​ រិទ្ធី លើក​ឡើង​​កាលពី​ម្សិលមិញ​ថា លោក​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​​ចំនួន​ពី​រលើក​​រួច​មក​ហើយ​ ប៉ុន្តែ​លើក​នេះ​លោក​​មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ​។ លោក​បាន​បន្ត​ថា ខ្ញុំ​នឹង​ប្រកាស​​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ឲ្យ​បាន​មុន​ឱសានវាទ​ ហើយ​ខ្ញុំ​នឹង​គោរព​​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ​”៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស