27.5 C
Phnom Penh

ម្ចាស់​​អា​​​ជី​​​វ​កម្ម​​​វាយ​តម្លៃ​កា​រ​​ខូច​​​ខាត​​​ពី​កា​រ​​​ប៉ះ​​​ទ​ង្គិច​​គ្នា​​​នៅ​​តា​ម​​ផ្លូ​វវ៉េង​ស្រេង​ រាជ​ធា​​​នី​ភ្នំ​ពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បា​​ល​​បា​ន​ឲ្យដឹង​​​កា​ល​​ពី​ម្សិល​​មិញ​ថា​ម្ចាស់​​អា​​​ជី​​វ​កម្ម​​​បី​កន្លែ​ង​​​តា​ម​​ផ្លូ​វ​វ៉េង​ស្រេង​ ខណ្ឌ​ពោ​​​ធិ៍​​​សែ​ន​​​ជ័​យ​ ​រា​ជ​ធា​​​នី​ភ្នំ​​​ពេញ ជា​​​​ទី​ដែល​កា​រ​​ប៉​ះ​​ទង្គិចគ្នា​​​​បា​ន​កើត​ឡើង​​​រ​វា​ង​​កង   ​រា​ជ​អា​វុធ​ហត្ថ​ ​និ​ង​កម្មករ​កាត់​ដេរ​​​ដែល​​ធ្វើ​​កូ​​ដកម្មកា​ល​​​ពី​សប្តា​ហ៍​មុ​ន ​​​បា​ន​​​​បញ្ជូ​ន​​​ពាក្យ​​​បណ្តឹង​ស្តី​​​ពី​កា​រ​​បំ​ផ្លិច​បំ​ផ្លាញ​​ទ្រព្យ​សម្បត្តិ​ ​ទៅ​​​អាជ្ញា​​ធរមូ​ល​ដ្ឋាន​ ​គិតជា​​ទឹក​ប្រាក់​សរុប​​​​ជាង​២៥០​.​០០០​ដុល្លារ។

កង​​រាជ​​​​អា​​​វុធ​ហត្ថ​​ប្រ​ដាប់​ដោយ​អា​​​​វុធ អា​កា-៤៧ ​​បា​ន​​​បាញ់​សម្លាប់​​​កម្ម​ករ​​​ចំ​នួ​ន​ប្រាំនាក់​  និ​ងធ្វើ​​ឲ្យ​​របួស​​​យ៉ាង​តិច​​៤០​​នាក់​ អ​ំ​​ឡុ​ង​កា​រ​​ប៉ះ​​ទង​្គិច​គ្នា​ ​ដែល​​សាក​្សី​​​​បាន​​ពណ៌​​នា​​ថា​ជាការ​សម្លាប់​​​​មា​ន​​គោល​​ដៅ​ ​ក្នុ​ង​កា​រ​​តប​នឹង
​ដុំ​ថ្ម និង​​ដប​​សាំ​ង​​​​​ដែល​កម្មករ​​កាត់​ដេរ​ចោល​។

លោក ​ចាប ​ចន្ថា នា​យ​​​រង​នគរបាល​ព្រហ្មទណ្ឌ​​ខណ្ឌ​​​ពោ​ធិ៍​​​សែ​ន​​ជ័យ​ បា​ន​ឲ្យដឹង​ថា ម្ចាស់​​ហា​ង​​​ជួស​​ជុល​ម៉ូ​​តូ​​​មួ​យ​កន្លែ​ង​ ​ចាប់​​តាំងពី​មា​ន​កា​រ​​​ប៉ះ​​ទង្គិច​គ្នា​មក ​បា​ន​ប្តឹង​​​​​ទាម​​ទា​រ​​ការខូ​​ច​ខាត​៨.០០០​​ដុល្លារ​​​ទៅ​​​អាជ្ញា​​ធរ​​ខណ្ឌ ចំណែក​ម្ចាស់​ហា​ង​កា​ហ្វេ​មួ​យ​​​ទាម​​ទារសំ​ណង​​ខូច​​​ខាត​​១៧​.០០០ដុល្លារ។

លោក ​ចន្ថា ​​ថ្លែង​ថា កាល​​​ពី​ម្សិល​មិញ​ នាយ​ក​​ គ្លី​និក​ព្យា​​បា​ល​ ឯករាជ្យក៏​​បា​ន​​ប្តឹង​​​ទាម​​ទារ​​​ការ​​ខូច​​ខាត​​២៣៧​.២៩០​ដុល្លារ​​ទៅ​សាលា​ដំ​បូ​ង​​​រាជ​ធានីភ្នំពេញ​​ ​បន្ទាប់​​ពី​​ក្រុ​ម​​អ្នក​តវ៉ា​​បា​ន​​បំ​ផ្លាញ​ គ្រឿង​​​បរិក្ខារ​​ ​នៅ​ពេល​​​បុគ្គលិក​គ្លី​​​និក​នេះ​​​បា​ន​​បដិ​សេធ​​មិ​ន​ព្រម​​​ព្យា​​បាល​កម្មករ​​​ដែល​​ធ្វើ កូដកម្ម ដែល​​កង​​​រាជ​​​អា​​​វុធ​ហត្ថ​​​​បាញ់​។

លោក​​បា​ន​ឲ្យដឹង​​ទៀត​ថា “យើង​នឹង​ចាត់វិធា​ន​កា​រ​​តា​ម​ច្បាប់​ចំពោះ​​​​​​ជន​ណា​ ដែល​​​​ញុះ​​ញ​ង់​ ​ឬ​​​បញ្ជា​​ឲ្យ​​​បាតុ​ករ​​ធ្វើ​​ដូច្នេះ​។ យើង​​​ក៏​​បា​នជូ​ន​​ដំ​​ណឹង​​ដល់​​​​អាជ្ញា​​ធរ​​​របស់​យើង​​ផង​​​ដែរ​ ស្វែ​ង​​រក​​​អ្នក​​ផ្សេង​ទៀត​​ដែល​​ទ្រព្យសម្បតិ្ត​​របស់​​ខ្លួនត្រូ​វ​បា​ន​​បំផ្លាញ ​និ​ង​​ខូចខាត​​​អំ​ឡុ​ង​​​ ពេល​បាតុ​កម្ម​។

ពាក្យ​​​បណ្តឹ​​ង​មួ​យដែល​ធ្វើ​​ឡើង​​​ដោ​យ​លោក សឹម ​​ស៊ូ​យ៉េង ​​នា​យ​ក​​គ្លី​និក​ ឯករាជ្យ​ពណ៌​​នា​​​​កា​រ​​ខូច​​​ខាត​នេះថា​បា​ន​កើតឡើង​លើគ្លី​និក​​​នេះ​។​​បណ្តឹង​នេះ​មា​ន​ខ្លឹមសារ​​ថា “ក្រុម​​​ដែល​គេមិន​​ស្គាល់​​​អត្ត​សញ្ញាណ​មួ​យ​​​បា​ន​​ចោល​ដុំ​ថ្ម​ និង​ប្រើ​ដំ​បង​ ​និ​ង​ពូ​ថៅ​​ ដើម្បី​កម្ទេច​សំភារបរិក្ខារ និង​បំ​ផ្លាញ​​​គ្លីនិក​របស់​​យើង​ ហើយ​បន្ទាប់​​នោះ ក្រុ​ម​បាតុ​ករ​​បា​ន​សម្រុ​ក​​ចូល​​ក្នុ​ង​អគារ​នោះ​ ដោ​យ​បំផ្លាញ​ និង​លួចឧបករណ៍របស់​​​យើង​”។ ​បណ្តឹង​នេះ​ពន្យល់​​ថា គ្លីនិក​​​បា​ន​សម្រេច​​បិទ​ទ្វារ​​របស់​​ខ្លួន​កាល​​ពី​ថ្ងៃ​​សុក្រ។

លោក ស៊ូ​​យ៉េង ​​ពន្យល់​ក្នុ​ង​​ពាក្យ​​​បណ្តឹងនេះ​​​ថា “​​នៅ​ពេលក្រុម​បាតុ​ករបិទ​ផ្លូ​វ​ និ​ង​​ដុតកង់​ឡាន​…យើង​បា​ន​សម្រេច​បិទ​គ្លី​​និក​​​នេះ ​ពីព្រោះ​បុគ្គលិក​​​របស់​​យើង​​ខ្លាច​​មិ​ន​ហ៊ាន​មក​ធ្វើ​​​កា​រ​”។

នៅទល់​មុខគ្លី​និក​ ឯក​រាជ្យ ​ឈ្មោះ ឡុង​ គឹមឡេង ​បា​ន​ឲ្យដឹ​ង​ថា ហាង​លក់ទ​ំ​និញ​​​ទូ​ទៅ​​​​របស់​​អ្នក​ស្រី​​​ត្រូ​វ​បា​នក្រុម​​អ្នក​តវ៉ា​លួ​ចយក​ប៉ុន្តែ​​ថា អ្នកស្រី​​​នឹង​មិន​ប្តឹង​​ឡើយ។អ្នកស្រី​​បា​ន​ឲ្យដឹង​ថា “​​ពួ​ក​គេ​ចោទ​ខ្ញុំ​ថា វៀតណាម​ ហើយ​​​ពួ​ក​គេ​ដុត​​រឺុម៉ក​​កង់​​​បី​​​របស់ខ្ញុំ ហើយ​ក្រោយ​មក​លួ​ច​​យក​ប្រាក់​​​និង​ទំ​និញ​របស់​ខ្ញុំ​​មា​ន​តម្លៃប្រហែល​​៩.០០០ដុល្លារ ប៉ុន្តែខ្ញុំ​​នឹង​​មិន​ប្តឹង​​​ទេ ពី​ព្រោះ​គ្មាន​​នរណា​ទទួល​​ខុសត្រូវ​​ចំ​ពោះឧបទ្ទវហេតុ​​នេះ​ទេ”។

ដោយឡែក ​កា​ល​​ពី​ម្សិលមិញ ឈ្មោះ ខែម ​សឿន ​​អាយុ​៤១ឆ្នាំ ​បា​ន​ប្តឹង​​ទៅ​​​អង្គការ​​សិទ្ធ​ិ​មនុស្ស​ក្នុ​ង​ស្រុក​​ ​អាដ​​ហុក​​ ​អ​ំ​ពី​កា​រ​​បាត់ខ្លួ​ន​ កូ​ន​ប្រុស​​​អា​យុ​១៦ឆ្នាំ​​​របស់​គាត់ ឈ្មោះខែម សុ​ផាត ​​ដែល​លោក​​បា​ន​និយាយ​ថា លោក​​​ខ្លាច​​​ថា កូន​ប្រុស​រូ​​ប​នេះ​ស្លាប់​ បន្ទាប់​​ពី​​ទទួល​​​បា​ន​​​ព័ត៌មា​ន​​​ថា ​​កូ​ន​គាត់​ត្រូ​វ​គេ​បាញ់អំឡុ​ង​មា​ន​កា​រ​​​ប៉ះ​​​ទង​្គិចគ្នានៅ​លើ​ផ្លូវ​​​វ៉េង​ស្រេង​។ លោក សឿន ​​បា​ន​ឲ្យដឹង​ថា ​”យើង​​បា​ន​និង​កំពុង​តែ​​ស្វែង​រក​​​​វា​គ្រប់​កន្លែង​ នៅ​តាម​វត្ត​ មន្ទីរ​​ពេទ្យ ​​ជាមួ​យ​មិត្ត​ភក្តិ​ ប៉ុន្តែ​មិ​ន​​អាចរក​ឃើញ​​វា​ឡើយ​​”។

លោក​បា​ន​ឲ្យដឹ​ង​ថា “រដ្ឋាភិ​បាល​ ត្រូ​វ​ទទួល​ខុស​ត្រូ​វ​​ចំ​ពោះ​កូន​​​ដែល​បាត់​ខ្លួ​ន​របស់​​ ខ្ញុំ​ ពី​ព្រោះ​​មិត្ត​ភក្តិ​​របស់​​វា ដែល​[កងរាជ​អា​​វុធ​ហត្ថ​]​  បាញ់ បាន​ឲ្យដឹងថា នគរបាលបា​ន​​នាំ​ខ្លួន​វាក្នុង​​ឧបទ្ទវ​ហេតុ​ដដែល​នោះ​”៕​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស