34 C
Phnom Penh

ត​ុលាការ​ដោះ​លែង​ក្មេងជំទង់ម្នាក់​​​​​ពី​បទប្រើ​អំពើហិង្សា​​​ឲ្យ​​​នៅក្រៅ​​​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលាឧទ្ធរណ៍បាន​ដោះ​លែង​ក្មេងជំទង់​​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ការ​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារ​ណៈ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កូដករ​រោង​ចក្រ​​កាត់ដេរ និង​នគរ​បាល​នៅ​ម្តុំស្ទឹង​មាន​ជ័យ​កាល​ពី​ខែ​វិច្ឆិកា។ លោក ឃុន លាងម៉េង ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​បាន​មាន​ប្រសា​​សន៍ថា មាស​ ណុន អាយុ១៤ឆ្នាំ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​​​អាសន្ន​ ពីព្រោះ​​ជា​អនីតិ​ជន ហើយ​មាន​ប្រវត​្ត​ិ​ថា មាន​ជំងឺ​សរសៃ​ប្រសាទទៀត​​។

លោក លាងម៉េង​ បាន​មាន​ប្រសា​សន៍​ថា ទោះយ៉ាងណា ត​ុលាការ​បាន​បដិសេធ​មិន​ដោះ​លែង​ វ៉ាននី វ៉ានណន​ អាយុ​១៧​ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទដូច​គ្នា​នេះ​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្នឡើយ។

លោក សារី  បុត្រ​ចរិយា​  មេធាវីមក​ពី​មជ្ឈ​ មណ្ឌល​អប់រំ​ច្បាប់​​​សម្រាប់​សហគមន៍​ដែល​បាន​ការ​ពារ​ក្តី​ វ៉ានណន បានថ្លែង​ថា អង្គការ ​នេះ​នឹង​ប្តឹង​សាទុក្ខ​ទៅ​តុលា​ការ​កំពូល។

ការ​ប៉ះទង្គិច​គ្នាកាលពីថ្ងៃទី​១២ ខែ​វិច្ឆិកា​ជាមួយ​នគរបាល​បាន​កើតឡើង​នៅ​ជិត​​ស្ពាន​ស្ទឹង​មាន​ជ័យ​ បន្ទាប់ពី​កម្ម​កររោង​ចក្រ​កាត់​ដេរ​អេសអិល​មួយ​ក្រុមត្រូវ​បាន​រារាំង​មិន​ឲ្យ​ហែក្បួនទៅ​កាន់​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស