33 C
Phnom Penh

ក្រសួង​ការ​ពា​រ​ជាតិ​លើក​ឡើង​ពីការ​ស៊ើប​អង្កេត​​មន្ត្រី​​​យោធាពីរ​រូបប្រព្រឹត្ត​អំពើពុក​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​​ដែល​ចេញ​ដោយ​ក្រសួង​កា​រពារ​ជាតិកាល​ពី​ថ្ងៃសៅរ៍បាន​ឲ្យ​ដឹង​ថា មេ​បញ្ជាការ​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ ពីររូប​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​​​កូន​ទាហា ន​របស់​ខ្លួន​ចោទ​ប្រកា ន់​ពី​បទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​នោះ ត្រូវ​ក្រសួង​ការ​ពារជាត​ិ​ធ្វើ​ការ​ស៊ើប​អ ង្កេតពេញ​លេញ​​រួច​ហើយ ហើយ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​នោះ​​​បាន​​​បង្ហាញ​​​ថា ពួក​​​គេ​ទាំង​​​ពី​​​រនាក់​​​នេះ​​​​​មិន​​​បាន​​​ប្រព្រឹត្ត​​​ខុស​​​ទេ​​​។

ពាក្យ​បណ្តឹង​ប្តឹង​លោកឧត្ត​ម​សេនី​យ៍​ត្រី​ ផ្លន តារា និងលោកវរសេនីយ៍ឯក កែវ សេង​​​ឡុង​​ មេ​បញ្ជាការ​រង​ដែល ជា​ត្រូវ​​​ជា​​​សាច់​​​ថ្លៃ​​​រ​បស់​ខ្លួន ត្រូវ​បាន​បញ្ជូន​កាល​ពី​ថ្ងៃ​ព្រហ​​​ស្បត៌ិ​​​អម​​​ជាមួយ​​​​ញត្តិ​មួ​យ​​ដែល​ចុះ​ហ​ត្ថ​លេខា​​​ដោយ​ទាហាន​១៤នាក់​ឈ​​​រ​​​ជើង​​​​នៅក្នុង​ខេត្ត​បន្ទាយ​​​​មានជ័យ ​ទៅ​កាន់​ការិ​​​យា​​​ល័យ​អង្គការ​សិទ្ធិ​​​មនុ​ស្ស​​អាដ​ហុក​នៅក្នុង​ខេត្ត​នេះដោយ​ចោទ​ប្រកាន់​បុរស​ទាំង​ពីរ​រូបនេះ​ពី​បទ​ល្មើស​​​ជាច្រើន​រួមមាន​បោក​ប្រាស​​​ទាហាន​និង​អតីត​យុទ្ធ​ជន​យក​ប្រាក់​ខែ​របស់ពួកគេ​ កេង​​​យ​​​ក​​​ប្រយោជន៍​​​ពី​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ​​​​ និង​សម្រប​សម្រួល​​ការ​ជួញ​​ដូរ​ឈើ​ប្រណីត​ឆ្លង​កាត់​ព្រំដែន​ថៃជាដើម។

សេចក្តី​ប្រកាស​​​នេះ​លើក​ឡើង​ថា  “ក្រសួង​ការ​ពារ​ជាតិ​សូម​ជម្រាប​សាធា​រណ​​ជនទាំង​​​អស់​​​​​​​ឲ្យ​បាន​ជ្រាបថា  ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ធ្វើ​​​ការ​​​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​២០១១​តាម​នីតិវិធី”។

សេចក្តី​ប្រកាស​​​ដដែល​នេះ​លើក​ឡើង​​ទៀត​​​​ថា តាម​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា មេបញ្ជាកា​រ​ទាំង​ពីររូបនេះ​មិន​មាន​កំហុស​ពាក់ព័ន្ធ​​​ការ​​​​​​ប្រព្រឹត្ត​បទ​ល្មើស​​​ដូច​ការ​​​​ចោទ​ប្រកាន់​ទេ។ អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះ​អាង​កាល​ពី​ថ្ងៃសុក្រ​ថា  ឯកសារ​នេះ​​​ចុះ​កាល​បរិច្ឆេទ​ឆ្នាំ​២០១០ ហើយ​​​បាន​​​​លើក​ឡើង​​ថា មិន​ទាន់​​​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ លោក​វរសេនីយ៍ឯក វណ្ណ ឆោម អតីត​​​​​មេ​បញ្ជាការ​រង​កង​យោធពល​​​ខេម​​​រ​​​ភូមិន្ទ​​​​​ខេត្ត​បន្ទាយ​​​មាន​​​ជ័យ​​​ដែល​​​តំ​ណាង​​ហត្ថ​លេខី​ទាំង​នោះ​បាន​មាន​ប្រសា​​​សន៍ថា ពួក​គេ​​បាន​ងាក​ទៅ​រក​អង្គការ​អាដ​​​ហុក បន្ទាប់​ពី​ព្យាយាម​ដាក់​ពាក្យ​បណ្តឹង​ទៅ​រដ្ឋា​ភិ​បាល​រយៈពេល​បី​ឆ្នាំ​​​កន្លង​មក ហើយ​មិន​បាន​ជោគ​​​ជ័យ​៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស