28 C
Phnom Penh

ចាប់​​​ខ្លួនគ្រូស្នេហ៍​​​​​​ម្នាក់​​​​​​​​​ពី​​​បទ​​​រួម​​​ភេទ​​​ជាមួយ​​​ក្មេង​​​ប្រុស​​​​​​អនីតិជន​​​ជាថ្នូរ​​​នឹង​​​​​​ក្រមួន​​​ស្នេហ៍​​​និង​​​ប្រាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​​​ និង​​​មន្ត្រី​​​តុលាការ​​​បាននិយាយ​​​ថា គ្រូ​​​ស្នេហ៍​​​​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ដែល​​​មាន​​​ជំនាញ​​​ខាងមន្ត​​​អាគម​​​​​​​​​​​​ដាក់​​​ស្នេហ៍​​​​​​ ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​កាលពី​​​ម្សិលមិញ​​​ពី​​​បទ​​​បៀត​​​​​​បៀន​​​កេរ្តិ៍​​​ភេទ​​​​​​​​​ក្មេង​​​ប្រុស​​​វ័យ​​​​​​ជំទង់​​​​​​ប្រាំ​​​បួន​​​នាក់​​​ដែល​​​បាន​​​​​​មក​​​រក​​​គ្រូ​​​នេះ​​​ឲ្យ​​​ជួយ​​​ធ្វើ​​​មន្ត​​​អាគមន៍​​​ដាក់​​​ស្នេហ៍​​​ស្រី​​​ៗ។

លោក​​​ សួន រស់​​​ អធិការ​​​រង​​​​​​នគរបាល​​​ស្រុក​​​​​​ព្រៃ​​​ឈរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​​​​ ឈ្មោះ​​​ លី វណ្ណី អាយុ​​​៣៣​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បន្ទាប់​​​ពី​​​​​​គ្រួសារ​​​ចំនួន​​​ពីរ​​​​​​​​​នៅ​​​ក្នុង​​​មូលដ្ឋាន​​​​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​ព្រះ​​​ ស្រុក​​​ព្រៃ​​​ឈរ​​​ បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​​​​​​​ទៅ​​​នគរបាល​​​​​​ដោយ​​​ចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​​​​ថា បាន​​​រំលោភ​​​​​​កូន​​​ប្រុស​​​​​​របស់​​​ពួក​​​គាត់​​​ដែល​​​មាន​​​អាយុ​​​១៤​​​ឆ្នាំ​​​ ដល់​​​១៧​​​ឆ្នាំ​​​។

លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ថា “បន្ទាប់ពី​​​យើ​​​ង​​​ទទួល​​​បាន​​​សំណុំ​​​រឿង​​​​​​ពី​​​រ​​​នេះ​​​ មាន​​​ក្មេង​​​​​​ជំទង់​​​​​​ប្រាំពី​​​រ​​​នាក់​​​ទៀត​​​បាន​​​អះអាង​​​ថា ពួក​​​គេ​​​​​​​​​ក៏​​​ត្រូវ​​​គ្រូ​​​ដាក់​​​ស្នេហ៍​​​​​​រូប​​​នេះ​​​បៀត​​​បៀន​​​កេរ្តិ៍​​​ភេទ​​​ដែរ​​​។ ជន​​​សង្ស័យ​​​បាន​​​​​​ល្បួង​​​ជន​​​រងគ្រោះ​​​ឲ្យធ្វើ​​​ការ​​​រួម​​​ភេទ​​​ដោយ​​​សន្យា​​​ថា នឹង​​​​​​ផ្ដល់​​​មន្ត​​​អាគម​​​ស្នេហ៍​​​​​​ដល់​​​ពួក​​​គេ​​​ និង​​​​​​ផ្ដល់​​​ប្រាក់​​​ឲ្យ​​​ពួក​​​គេ​​​ចន្លោះ​​​ពី​​​​​​៥.០០០​​​ទៅ​​​២០.០០០​​​រៀល​​​ក្នុង​​​មួយ​​​លើក​​​ៗ”។

ក្មេង​​​ប្រុស​​​វ័យ​​​១៧​​​ឆ្នាំ​​​​​​ បាន​​​ប្រាប់​​​​​​គ្រួសារ​​​របស់​​​ខ្លួន​​​ថា ការ​​​រួម​​​ភេទ​​​​​​លើក​​​ដំបូង​​​ជាមួយ​​​​​​គ្រូ​​​នេះ​​​បាន​​​កើត​​​ឡើ​​​ង​​​កាលពី​​​ខែតុលា​​​ នៅ​​​ពេល​​​រូប​​​គេ​​​បាន​​​យល់​​​ព្រម​​​​​​រួម​​​ភេទ​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​​​​និង​​​ក្រមួន​​​ស្នេហ៍​​​​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​យុវ​​​ជន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ក្រោយ​​​មក​​​​​​ឈ្មោះ​​​ លី វណ្ណី បាន​​​ចាប់​​​រំលោភ​​​​​​ខ្លួន​​​។ ក្រុម​​​គ្រួសារ​​​របស់​​​​​​យុវជន​​​រូប​​​នេះ​​​បាន​​​​​​ប្ដឹង​​​នគរ​​​បាល​​​បន្ទាប់​​​ពី​​​រូប​​​គេ​​​​​​បាន​​​រង​​​របួស​​​ប្រដាប់​​​ភេទ​​​ដែល​​​ត្រូវ​​​ទៅ​​​​​​ព្យាបាល​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​ពីសប្ដាហ៍​​​មុន​​​។

លោក​​​ សួន​​​ រស់​​​ បាន​​​មាន​​​​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​ លី វណ្ណី បាន​​​​​​សារភាព​​​ថា ខ្លួនពិត​​​ជា​​​​​​បាន​​​រួម​​​ភេទ​​​​​​ជាមួយ​​​ក្មេង​​​ប្រុស​​​ប្រាំ​​​បួន​​​នាក់​​​មែន​​​។

លោក​ ថុល មេង​​​ នាយ​​​រង​​​ការិយាល័យ​​​ប្រឆាំង​​​ការ​​​ជួញ​​​​​​ដូរ​​​មនុស្ស​​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ពី​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​អនា​​​ចារលើ​​​ក្មេង​​​ប្រុស​​​វ័យ​​​ជំទង់​​​ប្រាំ​​​បួន​​​នាក់​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​បាន​​​​​​សារភាព​​​ថា ខ្លួន​​​បាន​​​ល្បួង​​​​​​ក្មេង​​​ជំទង់​​​ទាំង​នេះ​​​ដើម្បី​​​ប្រព្រឹត្ត​​​អំពើ​​​អនាចារ​​​លើក​​​​​​ពួក​​​គេ”។​​​ លោក​​​បាន​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ឈ្មោះ​​​ លី វណ្ណី ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្ដោះ​​​អាសន្ន​​​នៅពន្ធនាគារ​​​ខេត្ត​​​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស