30 C
Phnom Penh

អង្គភាពប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​អតីត​ម​ន្ត្រី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ពីបទ​ពុក​​​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីខេត្ត​និង​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​​​​អំពើ​ពុក​រលួយ​បានលើក​ឡើង​កាល​ពីម្សិលមិញ​ថា កាលពីថ្ងៃសុក្រ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួ​យ​បាន​ចាប់ខ្លួន​អតីត​មន្ត្រី​​​ជាន់​​​ខ្ពស់​​មួយ​​​រូប​​​នៃ​​​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ពី​បទ​​​​​​​​ក្លែង​ឯកសារ​ និងលក់​​ដីទំហំ​៩៩២​ហិកតា​​ដែលបាន​​​ក្លាយ​​​ជា​​​កម្មសិទ្ធ​​​របស់​​​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយរួច​​​ទៅហើយ​​​។

យោង​តាម​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជ​អាជ្ញារ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ បានឲ្យដឹង​ថា លោក អ៊ុក កែវរតនៈ ដែល​​ជា​អនុ​ប្រធាន​រដ្ឋបាល​ខេត្ត​ ព្រមទាំង​ជា​អ្នក​នាំ​ពាក្យសាលា​​​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ចោទ​ប្រកាន់​រួច​ហើយ​ពីបទ​ក្លែង​ឯកសារ​ និង​ប្រព្រឹត្តិអំពើពុក​រលួយ​។

ព្រះ​រាជ​អាជ្ញារូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​ ទី ពៅ មេធាវី​ការ​ពារ​លោក កែវ រតនៈ ដែល​តាមការ​ចោទប្រកាន់ថា​ បាន​​ឃុប​ឃិត​គ្នា​​​​ក្លែង​ឯក​សារ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​សៅរ៍​ និង​ចោទ​ប្រកាន់​ពី​បទ​​ល្មើស​ដូច​គ្នានេះ។

លោក​ ផាន់ វណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំងពីរ​ [លោក កែវរតនៈ និង​លោក ទី ពៅ ] ត្រូវ​បានចោទ​ប្រកាន់ពីបទ​ក្លែង​ឯក​សារ​ និងប្រព្រឹត្តអំពើពុក​រលួយ​ ហើយឥឡូវ​នេះ​ពួកគេ​ទាំងពីរ​នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​​​គារ​​ខេត្ត​” ។ លោក​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​បន្ថែម​​​ទេ​ ដោយលើកឡើង​​ថា បច្ចុប្បន្ន​​​​ករ​ណី​​​នេះ​​​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​​​ខេត្ត​។

​លោក​ អ៊ុក ស៊ី​ផាន​ អនុ​ប្រធាន​ពន្ធនាគារ​ខេត្តបាន​អះអាងថា អ្នក​​ទាំងពីរនាក់​នេះ​​​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន​នា​គារ​ខេត្ត​​។ យោង​តាម​មន្ត្រី​ម្នាក់​នៅ​អង្គភាព​ប្រ​ឆាំ​ង​អំពើ​ពុក​រលួយដែល​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ដោយ​សារ​លោក​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា លោក ទី ពៅ​ ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយកាលពីថ្ងៃ​ព្រហស្បតិ៍។

អម​​​ជាមួយ​នឹង​លោក​ ទី ពៅ អង្គភាព​​​​ប្រឆាំង​អំពើពុក​រលួយ​ក៏​​បាន​សាក​សួរ​លោក ឃូ ពៅ អភិបាល​ស្រុក​ស្វាយចេក និង​លោក សោម សុខេន ប្រធាន​ការិយាល័យ​អធិការ​កិច្ច​ខេត្ត​ដែរ​​​​​​ពាក់ព័ន្ធ​ករណី​នេះ​ ប៉ុន្តែ​បុរស​ទាំង​ពីរ​រូប​នេះ​ក្រោយមក​ត្រូវ​ដោះ​លែង​វិញ​ ហើយ​គេ​មិន​រំពឹង​ថា ត្រូវ​ប្រឈម​នឹង​ការ​​ចោទ​ប្រកាន់​ឡើយ​។

លោក ឃូ ពៅ​ បាន​មាន​ប្រសាសន៍កាល​ពីម្សិលមិញ​ថា លោក​ត្រូវ​បាន​សាក​សួរ​ដោយ​​​សារ​​ប័ណ្ណ​កម្មសិទ្ធិ​ដីដែល​ក្លែង​នោះ​មាន​ហត្ថ​លេខា​របស់​លោក។​ លោក​បាន​មាន​ប្រសាសន៍​ថា ដី​ដែល​មាន​បញ្ហា​នោះ​ដំបូង​ឡើយ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ថា ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​​មាន​ជ័យ​។ លោក​បាន​មាន​ប្រសាសន៍​ថា “អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះ​ហៅ​ខ្ញុំ​មក​សាកសួរ​ ពីព្រោះ​ខ្ញុំ​បាន​ចុះហត្ថ​លេខា​លើ​ឯក​សារ​ក្លែង​នោះ ដែល​បាន​ផ្ដល់​ដីទំហំ​៩៩២​ហិកតា​ទៅ​ឲ្យក្រុម​ហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ ប៉ុន្តែ​ពួកគេ​បាន​អនុញ្ញាត​ឲ្យខ្ញុំ​វិល​ត្រឡប់​ទៅផ្ទះវិញ​ហើយ​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើពុក​រលួយ​ទេ ហើយ​​​ខ្ញុំបានធ្វើ​រឿង​នេះ [ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​] ពីព្រោះ​អាជ្ញាធរ​បាន​ប្រាប់​ខ្ញុំឲ្យធ្វើ​ដូច្នេះ​”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស