30 C
Phnom Penh

កម្មករ​រោង​ចក្រ​កាត់​ដេរ​រៀបរាប់​ពី​ការ​ចំណាយ​ប្រចាំខែ​របស់​ខ្លួន​ធៀប​ទៅ​នឹង​ប្រាក់​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី សួស​ សារី​ អាយុ​៣១​ឆ្នាំ​ ជាកម្ម​កា​​ រិនី​​រោង​ចក្រ​កាត់​ ដែល​ធ្វើ​ការ​ថែម​ម៉ោង​ចំនួន​ពីរ​ម៉ោង​ជា​​រៀង​រាល់​ថ្ងៃ​ ដើម្បីរក​​ប្រាក់​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ចិ​ញ្ចឹ​ម​​ជីវិត​នៅ​ជាយ​ក្រុង​ភ្នំពេញ​​។

សម្រាប់​អាហារ​ធម្មតា​បី​ពេល​ក្នុង​មួយ​ថ្ងៃ​​គាត់​ចំណាយ​អស់​២,៥០​ដុល្លារ​។ ហើយ​នៅ​ថ្ងៃ​ខ្លះ​ប្រសិន​បើ​គាត់​ចង់​បាន​ឆ្ងាញ់​មាត់​បន្តិច​​នោះ​ គាត់​បាន​ចំណាយ​អស់​៥​ដុល្លារ​។ គាត់​បាន​បង់​២០ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ថ្លៃ​ឈ្នួលផ្ទះ​ និង​១៥​ដុល្លារ​សម្រាប់​ថ្លៃ​ទឹក​និង​ភ្លើង​។ ផ្ទះ​ជួល​ដែល​គាត់​ស្នាក់​នៅ​សព្វ​ថ្ងៃ​ គឺ​បន្ទប់​ឈើទំហំ​២.៥x ២.៥ ម៉ែត្រដោយ​គ្មាន​បន្ទប់​ទឹក​ឬ​ក៏​ទឹក​ស្អាត ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ អ្នកស្រី សួស​ សារី ​និង​ប្តី​របស់​គាត់​ដែល​ជា​កម្មករ​ធ្វើ​ការ​ក្រៅ​ម៉ោង​មិន​មាន​លទ្ធភាព​ទិញ​ពូក​ឬ​កម្រាល​ពូក​ យក​ដាក់​លើ​គ្រែ​ឈើ​របស់​ពួក​គាត់ទេ​។

អ្នកស្រី សួស សារី​ ដែល​ជា​កម្មការិនី​​ដេរ​ខោ​នៅ​រោង​ចក្រ​កាត់​ដេរ​​ Bright Sky ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​បាន​និយាយ​ថា ការ​ចំណាយ​ប្រចាំ​ខែ​សម្រាប់ខ្លួន​គាត់​តែ​ម្នាក់​ គឺ​១៣០​ដុល្លារ​ទៅ​ហើយ​ ប៉ុន្តែ​ប្រាក់​ខែ​គោល​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​ គឺ​ត្រឹម​តែ​៨០​ដុល្លារ​ប៉ុណ្ណោះ ​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​គ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​ធ្វើ​ការ​ថែម​ម៉ោង​ឡើយ​។

អ្នកស្រី សួស​ សារី​ ក៏​បាន​ទៅ​ចូល​រួម​ធ្វើ​កូដ​កម្ម​ជាមួយ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែរ​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់​ខែ​គោ​ល​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ម្ចាស់​រោ​ង​ចក្រ​បាន​លើក​ឡើង​ថា ខ្លួន​មិន​អាច​ធ្វើ​តាម​ការ​ទាម​ទារ​របស់​កម្មករបាន​​ឡើយ​ ដោយ​ចាត់​ទុក​ថា ការ​ទាម​ទារ​នេះ​ខ្ពស់​ពេក​ ហើយ​ប្រសិន​ បើ​ខ្លួន​ធ្វើ​តាម​ ខ្លួន​នឹង​ត្រូវ​បិទ​រោង​ចក្រ​។​ រីឯ​រដ្ឋាភិបាល​វិញ​ បាន​ព្យាយាម​សម្រប​​សម្រួល​ដោយ​ព្រម​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១០០​ដុល្លារ​ឲ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​។

ប៉ុន្តែ​សម្រាប់​អ្នកស្រី សួស​ សារី​  វិញ ភាព ​ខុស​គ្នា​រវាង​ការ​ផ្តល់​របស់​រដ្ឋាភិបាល​និង​ការ​ទាម​ទារ​កម្មករ​ គឺ​វា​មិន​មែន​ខុស​គ្នា​ត្រង់​តួ​លេខ​នេះ​ទេ​ គឺ​វា​ខុស​គ្នា​ត្រង់​ចំណុច​ថា គាត់​ចង់​បាន​ សល់​ប្រាក់​ខ្លះ​សម្រាប់​កូន​ប្រុស​អាយុ​៨​ឆ្នាំ​តែម្នាក់​គត់​របស់​គាត់បាន​ចូល​សាលា​រៀន​ និង​បាន​រៀន​នៅ​សាកល​វិទ្យាល័យ​។

ក្តី​ស្រមៃ​របស់​គាត់​ គឺ​ចង់​ឲ្យ​កូន​របស់​គាត់​ក្លាយ​ជា​វេជ្ជបណ្ឌិត​នៅ​ពេលវា​ធំ​ឡើង​ ប៉ុន្តែ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា ក្តី​ស្រ​មៃ​នេះ​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​កូន​ប្រុស​ដែល​មាន​ម្តាយ​ជា​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​​ ហេតុ​ដូច្នេះ​ហើយ​គាត់បាន​ត្រឹម​តែ​សង្ឃឹម​ថា  កូន​គាត់​ នៅ​​ ថ្ងៃ​មួយ​នឹង​ក្លាយ​ជា​គិលានុបដ្ឋាក​ប៉ុណ្ណោះ។ គាត់​បាន​និយាយ​ថា​ “នៅ​ស្រុក​កំណើត​របស់ខ្ញុំ​ គឺ​ខ្វះ​​គ្រូ​ពេទ្យ​ច្រើន​ណាស់។​ ខ្ញុំ​ចង់​ឲ្យ​កូន​របស់​ខ្ញុំ​ក្លាយ​ជា​គិលានុបដ្ឋាក ព្រោះ​ធ្វើ​ដូច្នេះ​កូន​របស់​ខ្ញុំ​អាច​ជួយ​អ្នក​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ​បាន​”។

នៅ​ក្នុង​ការ​ស្ទង់​​មតិ​មួយ​លើ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣  ដោយ​​ក្រុម​ហ៊ុន​ធន​ធាន​មនុស្ស​ HR Inc.​ បាន​រក​ឃើញ​ថា វា​មាន​ភាព​ខុស​គ្នា​រវាង​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដូច​ជា​ អ្នកស្រី សួស​ សារី​ ជាដើម​។ ក្រុម​ហ៊ុន​ HR Inc. បាន​លើក​ឡើង​ថា ប្រាក់​ខែ​​ជាមធ្យម​សម្រាប់​កម្មករ​ផ្នែក​ផលិត​ គឺ​១៧៨​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ពួក​គេ​អាច​ផ្ញើ​ប្រាក់​ចំនួន​ ៥៦​ដុល្លារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ខ្លួន​ដែល​នៅ​តាម​ខេត្ត​បាន​ ក៏​ដូច​ជា​អាច​សន្សំ​ប្រាក់​ខ្លះ​សម្រាប់​ថ្ងៃ​អនាគតផង​ដែរ។

លោក​ស្រី ជីល ថាក់ឃើ​ (Jill Tucker) ទី​ប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅកម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ (ILO) បាន​រិះគន់​តួលេខទាំង​នេះ​ដោយ​​លើ​កឡើង​ថា កម្មករ​កម្មការិនីរោង​ចក្រ​កាត់ដេរមិន​បានប្រាក់ខែ​ក្បែរ​១៧៨​ដុល្លារ​ទេ​។

លោកស្រី ថាក់​ឃើ បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​កាល​ពីថ្ងៃអង្គារថា “តាម​បទ​ពិសោធ​រោង​ចក្រ​ល្អ​ប្រសើរ​នៅកម្ពុជា​​តាម​រយៈ​ការ​ពិនិត្យ​ប្រាក់​ខែ​នៅតាម​រោង​ចក្រ​កាត់​ដេរ​ច្រើន​ជាង​៤៧៥​រោង​ចក្រ​​ យើង​មើ​ល​ឃើញថា កម្មករ​ភាគច្រើន​ទទួល​បាន​ប្រាក់ឈ្នួល​ចន្លោះពី​ ១២០​ដុល្លារ​ ទៅ​១៣០​ដុល្លារ​។ ប្រាក់ឈ្នួល​នេះរួមមាន​​ប្រាក់​ខែ​គោល ប្រាក់ធ្វើការ​ថែម​ម៉ោង​យ៉ាង​ហោច​ណាស់​១២ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​ប្រាក់​លើក​ទឹក​ចិត្ត​ ប្រាក់​រង្វាន់​ និង​ប្រាក់​​ឧបត្ថម្ភ​ផ្សេ​ងៗ​” ។

លោក ដេវ វែល (Dave Welsh)  ប្រធាន​ Solidarity Center  ប្រចាំកម្ពុជា​ជាអង្គការ​តស៊ូ​មតិ​ផ្នែក​ការងារ​របស់​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍ថា បើ​គិត​បីស្ថាន​ភាព​ និងស​សារៈសំខាន់​នៃរោង​ចក្រកាត់ដេរ​នៅកម្ពុជា​កម្មករ​សម​នឹង​ទទួល​បាន​​ការដំឡើង​ប្រាក់ខែ​ខ្ពស់ជាងនេះ​ឆ្ងាយ​រួច​ទៅហើយ។លោក​បាន​មាន​ប្រសាសន៍ថា “ដោយ​សារតែកំណើន​ ចំនួន​ប្រាក់​ចំណេញ​​សម្រាប់​យីហោ និង​រោងចក្រ​នានា​នៅក្នុង​វិស័យ​កាត់​ដេរកម្ពុជា និង​ប្រាក់ចំណូល​ក្នុង​ឧស្សា​ហ​កម្ម​នេះ​មួយ​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​រោង​ចក្រ​ត្រឹមតែ​៥០០​ វាគឺរឿង​​គួរ​ឲ្យ​អស់​សំណើច​ណាស់​ក្នុងការ​ពិភាក្សា​ក្នុង​​រឿង​នេះ​។ នៅក្នុងប្រទេស​ផ្សេង​ៗ​ទៀត​ពួកគេ​សមនឹង​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​ទាម​ទារ​នៅ​ពេល​នេះ​”។

នៅក្នុងរបាយការណ៍​មួយ​ចេញ​កាល​ពី​ឆ្នាំ​មុន​ ក្រុម​បញ្ញវន្ត​មកពីសាកល​វិទ្យាល័យ ស្ទែន​ហ្វដ បាន​រកឃើញថា ប្រាក់ឈ្នួល​ពិត​ប្រាកកដ​របស់​​កម្មករ​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​មួយ​​ទសវត្សរ៍​កន្លង​មក​នេះដោយសារ​តែ​អតិផរណា។ របាយការណ៍​ដែល​មាន​ឈ្មោះថា “ការ​ពិនិត្យតាម​ដាន​ក្នុង​ទីងងឹត” នេះបាន​លើក​ឡើង​ថា  “ប្រាក់​ឈ្នួល​នៅតាម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​មក​នេះ​ ខណៈដែល​កម្មករកាត់ដេរ​នៅក្នុង​ប្រទេសកម្ពុជា​នាំ​ចេញ​សម្លៀល​បំពាក់​មួយ​ចំនួន​ទៀតនៅ​ក្នុង​តំបន់​បាន​ឡើង​ប្រាក់ឈ្នួល​ រួម​ទាំង​នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​វៀត​ណាម​ផងដែរ”។

អង្គការឃ្លាំមើលសិទ្ធិការងារ​ Worker Rights Consortium (WRC) ដែល​បានសិក្សា​ពី​ជីវភាព​របស់កម្មករ​នៅក្នុង​តំបន់​បាន​លើក​ឡើង​ថា បើ​គិត​ពី​អតិផរ ណា​ប្រាក់​ខែពិត​ប្រាកដ​របស់​កម្មករ​កាត់​ដេរ​បាន​ធ្លាក់​ចុះ​ “ខ្លាំង​” ចន្លោះ​ពីឆ្នាំ​២០០១ ដល់ឆ្នាំ​២០១១​។ WRC បាន​រក​ឃើញថា នៅត្រឹម​ឆ្នាំ​២០១១​ប្រាក់ ឈ្នួល​ពិតប្រាកដ​បាន​ធ្លាក់​ចុះ​២២​ភាគរយ​។

Asia Floor Wage Alliance  ដែលជាសម្ពន្ធ​អន្តរជាតិ​នៃក្រុម​ពាណិជ្ជកម្ម​និង​សកម្មជន​សិទ្ធិការងារ​ បាន​លើកឡើង​ថា ប្រាក់​ខែ​គោល​ដែល​កម្មករ​​គួរតែទ ទួល​បាន​គឺខ្ពស់​ជាង​ឆ្ងាយណាស់​​ បើ​ប្រៀបធៀបទៅ​ប្រាក់​ខែ​ដែល​ពួកគេ​កំពុង​ទាមទារ​។ ពួកគេ​និយាយ​ថា ប្រាក់​ខែ២៨៣​ដុល្លារ​ នឹង​ធ្វើ​ឲ្យកម្មករ​អាចរស់​នៅ​ដោយ​សេចក្តីថ្លៃថ្នូរ​ និង​មាន​លទ្ធ​ភាពអាច​សន្សំប្រាក់​សម្រាប់​ថែទាំ​សុខភាព ចូល​និវត្ត​ ឬ​សម្រាប់​ទំនុក​បម្រុង​ឲ្យកូន​ៗ​របស់​ពួកគេ​បន្ត​ការ​សិក្សា​នៅម ហាវិទ្យាល័យ​។ ប្រាក់ខែគោល​១៦០ដុល្លារ​បូករួម​ប្រាក់​ឧបត្ថម្ភ​ និង​ប្រាក់​ធ្វើការ​បន្ថែម​ម៉ោង​នឹង​ឈាន​ជិត​ដល់​ប្រាក់​ខែ​ដែល​ត្រូ​វស្នើ​ឡើង​​របស់​​​Asia Floor Wage Alliance ។

កម្មករ​ដូចជា​ អ្នកស្រី សារី ដែល​​បាន​រស់​នៅក្នុង​ភាពក្រី​ក្រ​​អស់​រយៈពេលរាប់​ទសវត្សរ៍មក​នោះ​ នឹង​អាច​ធ្វើ​ឲ្យជីវភាព​របស់​ក្រុម​គ្រួសារ​របស់​​ពួក​គាត់​ប្រសើរ​ឡើង​។ អ្នកស្រីនិយាយ​ថា “ប្រសិនបើ​យើង​ទទួលល​បាន​ប្រាក់​ខែ​១៦០​ដុល្លា​រ​ ខ្ញុំ​អាច​បញ្ជូន​កូន​ប្រុស​របស់​ខ្ញុំទៅសិក្សា​នៅ​សាកល​វិទ្យាល័យ​បាន​ហើយ ដូច្នេះ​គេ​អាច​សិក្សា​ធ្វើ​ជា​គិលានុបដ្ឋាកបាន​”៕ ស៊ុយឈាង និង​ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស