28 C
Phnom Penh

សហ​​​ជី​ព​ចង់​ឲ្យរដ្ឋាភិបាល​​ និ​ង​​រោ​ង​ចក្រកាត់​ដេរ ត្រឡប់​ទៅ​រក​តុ​​ចរចា​អំ​ពី​ប្រាក់​​ឈ្នួ​ល​អប្បបរមាវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​​ជី​ព​​​ដែល​​នៅ​​ពី​ក្រោយ​​​កូដ​កម្ម​រយៈ​ពេលប៉ុន្មាន​​​ថ្ងៃ​​​ដែល​​​នាំ​​ឲ្យ​មា​ន​មនុស្ស​​​ស្លាប់​​នៅ​​​ក្នុងខែ​​​នេះ ​​បា​ន​ឲ្យ​ដឹង​ថា ​​ខ្លួ​ន​នឹង​​ស្នើ​​​​ជា​​​ផ្លូ​វ​​​ការ​​​នៅក្នុង​​ថ្ងៃ​​នេះ​​ឲ្យ​ក្រសួ​ង​​កា​រ​​​ងារ​​​និ​ង​បណ្តុះ​​បណ្តាល​​​​វិជ្ជា​​​ជី​វៈ​បន្ត​ការ​​ចរចា​​​អំ​ពី​​ប្រាក់​​​ឈ្នួ​ល​​​អ​ប្បបរមា​​​ថ្មី​មួ​យ​​សម្រាប់​​វិ​ស័យ​​​កាត់​​ដេរដ៏សំខាន់​​​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា និ​ង​បា​ន​លើក​​​​​ឡើ​ង​ថា ខ្លួ​ននឹង​​​ធ្វើ​​ការ​តវ៉ា​​​ទៀត ប្រសិន​​​​បើ​សំ​ណើ​​​​របស់​​​ខ្លួ​ន​​ត្រូ​វ​បា​ន​​ច្រាន​ចោល។

សហ​​ជី​ព​ចំ​នួ​ន​​ប្រាំ​​​មួយ​​​បា​ន​ដឹក​នាំ​​​កូ​ដ​​កម្មដើម្បី​​ទាម​​ទារ​​ឲ្យមា​ន​ការ​​​ដំ​ឡើង​ប្រាក់​​ឈ្នួល​​អប្បបរមា​ប្រចាំខែ​ដល់​​​១៦០​​​ដុល្លារ ហើយ​នៅពេល​នោះ កម្លាំង​កង​​រាជ​​អា​​​វុ​​ធ​​ហត្ថ​​​បា​ន​បាញ់​​​ទៅ​​លើ​ក្រុ​ម​​អ្នក​ត​វ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​មួ​យ​​​ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​ពេញ​​​កា​ល​​ពី​ថ្ងៃ​​​ទី​៣​​ខែ​មក​រា ​ជាហេតុ​បណ្តាលឲ្យមនុស្ស​​​​ប្រាំ​​នាក់​ស្លាប់ និ​ង​​ធ្វើ​​ឲ្យ​មនុស្ស​​ជា​ច្រើន​​​នាក់​​រ​​ង​របួស​។

បើ​ទោះជា​ចាប់​​​តាំ​ង​ពី​​ពេល​នោះ កម្មករ​ភាគ​ច្រើន​​​បា​ន​វិល​​ត្រឡប់​ចូល​​​ធ្វើ​ការ​​​វិញហើយ​​ ក្រ​សួ​ង​​ការ​​​ងារ និង​បណ្តុះ​​​បណ្តាល​វិជ្ជា​​​ជី​វៈ​​​បា​ន​​​យល់​​ព្រម​​​​​​ដំ​ឡើង​ប្រាក់​​​ឈ្នួ​ល​​អ​ប្បបរមា​ពី​៨០​​ដុល្លារ ​ដល់​១០០​ដុល្លារក្នុង​​មួ​យ​​ខែ​ក៏​​ដោយ ក៏​សហ​​​ជី​ព​ទាំង​នេះ​​​បា​ន​លើក​ឡើង​​​កា​ល​​​ពី​​ម្សិល​​មិញ​​​ថា ​​ពួក​គេ​​នៅ​​តែទាម​​ទារ​ប្រាក់​​ឈ្នួ​ល​​១៦០​ដុល្លារ​ដដែល។

លោក គង់ ​​អា​ទិត្យ អនុ​ប្រធា​នសម័្ពន្ធ​សហ​​ជី​ព​ប្រជា​ធិប​​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​​បា​ន​មាន​​ប្រ​សាស​​ន៍​ថា “យើង​​​ចង់​ចរចា​ជាមួ​យ​​​ក្រ​សួ​ង​​​កា​រ​​ងារ និង​ប​ណ្តុះ​​​​​​​បណ្តាល​​​វិជ្ជា​​ជី​វៈ និ​ង​​​និ​យោ​ជក​​​ជំនួស​កា​រ​​តវ៉ា​។ ប៉ុន្តែក្នុ​ង​ករណី​​​ដែល​​ពួ​ក​​គេមិន​ផ្តល់ឲ្យយើង​នូវ​ដំ​ណោះស្រាយទេ​នោះ យើង​នឹង​​បន្ត​​ធ្វើ​ការ​​តវ៉ា​នៅខែ​ក្រោយ​​​ទៀត”។

លោក ប៉ាវ ស៊ី​ណា ប្រ​ធា​​ន​ចល​នា​​សហ​ជី​ព​កម្មករចម្រុះ​ ​​បា​ន​លើក​ឡើង​​ថា សហ​​​ជី​ព​​​​បី​​ទៀត​ក៏​នឹង​​ចុះ​​​ហត្ថ​លេខា​​លើ​សំ​ណើ​សុំ​ឲ្យ​​មា​ន​កា​រ​​ចរចា​​​ផង​ដែរ ​ហើយ​ថា ​ពួ​ក​គេមា​ន​សំ​ណើ​​​មួ​យ​​ចំ​​នួន​​​ទៀត​សម្រាប់រដ្ឋា​​ភិ​បាល​ផង​ដែរ​។ លោក​ ស៊ី​​ណា ​​បា​ន​​​​មា​ន​ប្រសាសន៍​​ថា “នៅ​ក្នុ​ង​​​លិខិ​ត​នេះ ​មេដឹកនាំ​សហ​​ជី​ព​​ក៏​​នឹង​​ស្នើ​ឲ្យ​រដ្ឋា​​ភិ​បាល​​បញ្ឈប់​​កា​រ​​ប្រើ​​​ហិង្សា​លើ​កម្មករ​​​យើង​ អំ​ឡុ​ង​ការ​​​តវ៉ា​ ​និង​ឈប់​គំរាម​​មេ​ដឹក​នាំ​​សហ​​ជី​ព​​​យើង​ដែរ។ យើង​ស្នើ​​ឲ្យ​និយោ​​ជក​​​អ​នុញ្ញាត​ឲ្យ​​មេដឹក​នាំ​សហ​​ជី​ព ​​​​និង​​​តំ​ណាង​របស់​​យើង​​​វិ​ល​ត្រឡប់​​ទៅ​ធ្វើការ​វិញ បន្ទាប់​​ពី​​​ពួក​គេ​​ត្រូ​វ​បា​នចោទ​ប្រកាន់​​​ថា​បា​ន​​ញុះ​​​ញង់​​​កម្មករ​​ឲ្យធ្វើ​​កូដកម្ម”។

លោក​​បា​ន​​អះ​អា​ង​​​ថា រោង​ចក្រ​ជាច្រើន​​​​នៅ​ទូ​ទាំង​ប្រទេ​សបា​ន ​និង​កំ​ពុ​ង​តែ​​​បដិសេធ​​​មិ​ន​អ​នុញ្ញាត​ឲ្យ​​តំ​ណាង​​សហ​​​ជីព​​​របស់​​​ខ្លួ​ន​​ទៅ​​ធ្វើ​ការ​​នៅក្នុង​​សប្តាហ៍​​នេះ ប៉ុន្តែ​មិន​បា​ន​​ផ្តល់​​សេចក្តី​លម្អិត​​​ឡើយ​។ ​រោ​ង​​ចក្រ​​​​ជាង​​១០០​​​បា​ន​​ដាក់​ពាក្យ​​បណ្តឹង​ទៅ​សាលា​ដំ​បូ​ង​រាជ​​​ធា​​នី​ ដើម្បីប្តឹង​​សហ​ជី​ព​​ចំ​នួ​ន​​ប្រាំ​​មួ​យ​ ​ដោ​យ​​ចោទ​​សហ​​​ជី​ព​ទាំ​ង​​នោះ​ថា​​​ បា​ន​ញុះ​​​ញ​ង់​​ក្រុ​ម​​អ្នក​តវ៉ា​ឲ្យប្រើ​ ​​​អំ​​ពើ​ហិង្សា។

ទាក់ទង​នឹង​​កា​រ​​ចរចា​បន្ថែ​ម​​ទៀតអំ​ពី​ប្រាក់​ឈ្នួល​​​អ​ប្បបរមានេះ មន្ត្រី​មួយរូប​នៅ​ក្រសួ​ង​ការ​​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​​ជី​វៈ ​បា​ន​លើក​ឡើង​កាល​ពីម្សិល​មិញ​ថា លោក​មិន​ត្រូវ​​​​បាន​អនុញ្ញាតឲ្យ​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ទេ​។ លោក​ ប្រាក់ ​​ចាន់​​​ធឿន អគ្គ​នា​​យក​ នៃ​​អគ្គ​នា​​យក​ដ្ឋាន​ដោះស្រាយ​វិ​​​វាទ​ការ​​ងារ​​នៅ​ក្រសួ​ង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​​បា​ន​​ឲ្យ​ដឹង​ថា ក្រសួ​ង​​​កំ​ពុង​រៀបចំ​​ផែន​ការ​​​ជួ​ប​​​ជា​មួ​យ​​សហ​​​ជី​ព​ទាំ​ង​នេះ​នាពេល​ឆាប់ៗ​​​នេះ​ ​ក៏ប៉ុន្តែ​​​​គ្រាន់​តែ​ជុំរុញ​ឲ្យពួកគេ​ឈប់​​តវ៉ា​​​ទៀត​ប៉ុណ្ណោះ។ លោក​បា​ន​មាន​ប្រ​សាស​​ន៍​ថា​ “យើង​នឹង​មិន​​​ជជែក​អំពី​ប្រាក់​​ឈ្នួ​ល​​​ទេ យើង​នឹង​គ្រាន់​​តែ​ពន្យល់​​ពួ​ក​គេ​កុំ​ឲ្យ​ញុះ​​ញង់​កម្មករឲ្យ​​ធ្វើ​ការ​​តវ៉ា​ប៉ុណ្ណោះ”។

សមា​​គម​រោ​ង​ចក្រកាត់​​ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​​ថា GMAC ​​បា​ន​​ឲ្យ​ដឹង​ថា ខ្លួ​ន​មិនចូល​​រួ​ម​​កា​រ​​ចរចា​​អំ​ពី​ប្រាក់​​ឈ្នួ​ល​​​​អប្ប​បរ​មា​​ជា​មួយ​​​សហ​​ជី​ព​​ទាំងនេះ​ទេ ពីព្រោះ​​​ពួ​ក​គេ​គ្រាន់​​​តែ​​​តំ​ណាង​​​​ឲ្យ​សហ​​ជី​ព​​​ភាគតិចក្នុ​ង​វិស័​យ​នេះ​​​ប៉ុណ្ណោះ​។ លោក កែន លូ អគ្គ​លេខា​ធិការ​សមាគម​GMAC បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “យើង​មិ​ន​​​​ចរចាជា​​មួ​យ​សហ​​​ជី​ព​ភាគ​​តិ​ច​​ទេ​”។ លោកបា​នឲ្យដឹង​បន្ថែមទៀត​ថា “នៅ​ក្នុង​យន្តការ​ណា​​មួ​យក៏ដោយ ​យើង​គួរ​​ចរចាតែ​​​ជាមួ​យ​​សំឡេង​​ភាគ​ច្រើន​​​ប៉ុណ្ណោះ”។

ទោះ​​​ជា​យ៉ាង​ណា លោក កែន លូ ​នឹ​ង​ចូ​ល​​​រួ​ម​​​​​​កិច្ច​ប្រជុំ​​គ​ណៈ​កម្មាធិ​ការប្រឹក្សា​ការ​ងារតែ​ប៉ុណ្ណោះ ប្រសិនបើ​មាន​ការ​អំពាវ​ពីក្រសួ​ង​កា​រ​​ងារ​​​និង​បណ្តុះ​​​បណ្តា​ល​​​វិជ្ជា​​ជី​វៈ​។ ទាក់ទង​ទៅ​នឹង​​សេចក្តីអះ​​អា​ង​​​​របស់​សហ​​ជីព​​​ថា ​តំ​ណាង​​​របស់​​​ខ្លួ​ន​មិន​ត្រូ​វ​បាន​​អនុញ្ញាត​ឲ្យ​ត្រឡប់​​ទៅ​​​ធ្វើ​កា​រ​វិញ​ លោក កែ​ន លូ ​​បា​ន​​ថ្លែ​ង​ថា ​​ការ​ចោទ​​ប្រកាន់​នេះ​​​ទូ​ទៅ​​ពេក​ហើយ ​ហើយ​ថា ​សហ​ជីព​​​នឹ​ង​ត្រូ​វ​ផ្តល់​ឲ្យ​ GMAC នូវ​​សេចក្តី​លម្អិត​ មុន​​ពេល​​ខ្លួ​ន​​​​អា​ច​​​​ស៊ើប​អង្កេត​៕ ប៊ុននី

(រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស