34 C
Phnom Penh

សាលា​​រៀន​ ហ៊ុន សែន មា​ន​ឈ្មោះ​ជា​​​អន្តរ​​ជាតិ​​​ក្នុង​ប្រទេ​ស​​​ម៉ា​​លី ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្ស​​​​ជា​​ង​១.០០០​នាក់​នៅ​បា​ម៉ា​កូ ​​ជា​រដ្ឋ​​​ធា​នី​​​របស់​ប្រទេស​​ម៉ា​​​លី ​​​នៅ​អា​ហ្វ្រិក​​ខាង​លិច ​​​​នឹ​ង​​ចាប់​​​​​​​ផ្តើម​ឆ្នាំសិក្សា​ថ្មី ​​​​នៅឯ​មជ្ឈ​មណ្ឌល​​អប់​រំ​​​ថ្មី​មួ​យ​ គឺ​សាលា​រៀន សម្តេច ហ៊ុន សែ​ន​​។

លោក ហង់​​ជួន ​​​ណា​​រ៉ុ​ន រដ្ឋ​មន្ត្រីក្រសួ​ង​អប់​រំ​ យុវ​​ជន​ និង​កីឡា ​បា​ន​បញ្ជាក់​​​កា​ល​​​ពី​ម្សិល​​​មិញ​ថា ​មជ្ឈ​ម​​​ណ្ឌល​​ថ្មី​នេះ​មា​ន​​​សាលា​​បឋម​​សិក្សា និង​អ​នុ​វិទ្យា​​ល័​យមួ​យ ​ត្រូ​វ​បា​ន​លោក​ចូ​ល​​រួ​ម​សម្ពោ​​ធ​កា​ល​​ពី​សប្តា​​ហ៍​មុន​ ក្នុ​ង​​​ពិ​ធី​មួ​យ​​​ ដែល​មា​ន​កា​រ​​ចូ​ល​​​រួ​ម​​​ពី​​សំ​​ណាក់​នា​យ​ក​​​អប់​រំ​​​ និ​ង​ប្រធាន​​​សហ​គមន៍​​​ប្រហែ​ល​​២០០នាក់​ ហើយ​​​ពេល​នេះ​កំ​ណត់​កាល​​​បរិច្ឆេទ​ចូល​រៀន​​នៅ​ចុង​ខែ​មករា។

លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​កា​ល​ពី​ក្នុ​ង​ខែមីនា បានសន្យា​ផ្តល់​ប្រាក់​​ចំ​នួ​ន​៥០០.០០០ដុល្លារ​ ដើម្បី​សាង​សង់​​សាលា​និង​បា​ន​​​អះ​អា​ង​ថា​ លោក និង​លោកស្រី ប៊ុន រ៉ា​នី ​ជា​ភរិ​យា​​របស់​លោក កន្លង​មក​បា​ន​បរិច្ចាគ​​អគារ​​សាលា​​រៀន​​​ចំ​នួ​ន​៣.៥៣៩ខ្នងនៅ​ក្នុង​ប្រទេ​ស​កម្ពុជា ​​ដែល​ភាគ​ច្រើន​​ដាក់​
ឈ្មោះ​លោក។

គម្រោងរក​មូ​ល​​​និធិ​​​ពី​ប្រទេស​កម្ពុជា​​ សម្រាប់សាង​សង់​សាលា​​​រៀ​ន​មួ​យ​​​នៅ​ក្នុង​ប្រទេ​ស​ម៉ា​លី ​គឺជា​គំនិត​ផ្តួច​ផ្តើមរបស់​​មន្ត្រីអភិ​​​វឌ្ឍ​​ន៍នៅ​អាមេរិក​ ​និ​ង​​អ្នករស់​នៅ​ប្រទេស​កម្ពុជា​​យ៉ាង​យូរ​ឈ្មោះ អ៊ីវ៉ា មី​ស្លី​វីស (Eava Mysliwiec) នា​​យក​វិទ្យា​ស្ថា​ន​ស្រាវ​​​ជ្រាវ​​អភិវឌ្ឍន៍​កម្ពុជា​។

លោកស្រី​ មី​ស្លី​វីស ដែល​ត្រូ​វ​បា​ន​ផ្តល់សញ្ជាតិ​​ជាពល​រដ្ឋ​​ខ្មែរ​​ដោយ​សារ​​ការរួម​​ចំ​ណែកដល់​ប្រទេ​ស​នេះ​​តាំ​ង​​​ពី​​​ដើម​​ទស​វត្សរ៍​ឆ្នាំ​១៩៨០មក ​ពេល​នេះ​​ជា​សមា​ជិក​សកម្ម​​នៃ​សហ​គ​មន៍​​​អភិ​វឌ្ឈ​​ន៍​ និ​ង​​ជំ​នួយ​នៅ​ក្នុង​ប្រទេ​សម៉ា​លី ​ហើយ​​បា​ន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា​ថា លោក ហ៊ុន ​សែន ​គឺ​​ជា​អ្នកជួ​យ​ឧបត្ថម្ភ​​​ដ៏សំខាន់ម្នាក់​ក្នុង​កា​រ​សាង​​សង់​សា​លា​​រៀន​នេះ។

​កាល​​​ពី​ឆ្នាំ​មុន ប្រទេ​ស​ម៉ា​លី​មា​ន​ការ ​ប្រ​យុទ្ធ​គ្នា​ដ៏​សាហា​​​វ​​រវា​ង​​កម្លាំ​ង​រដ្ឋាភិ​បាល​ និងក្រុ​ម​បះ​បោរ​​​អ៊ីស្លាម​ ដែល​​នាំ​ឲ្យ​មា​ន​ការធ្វើ​អន្តរាគមន៍​​ដោយ​យោ​ធា​​ពី​​​ប្រទេ​ស​បារាំង។ កាល​ពី​ខែ​​​វិច្ឆិកា ឆ្នាំ​មុន លោក ហ៊ុន សែ​ន ​បា​ន​​ប្រកាស​​​ថា ប្រទេស​កម្ពុជា​​​នឹ​ង​បញ្ជូន​កង​កម្លាំ​ង​ទៅ​​ចូ​ល​រួ​ម​ក្នុង​បេសកកម្ម​​រក្សា​​សន្តិ​ភា​​ព​​បច្ចុប្បន្នរបស់អង្គការ​​សហ​ប្រជា​ជាតិ​​​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នេះ​៕ ប៊ុននី

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស