28.4 C
Phnom Penh

សហជីព​សេរី​កម្មករ​ចេញ​ផ្សាយ​របាយការណ៍​ថា ចំនួន​កូដកម្ម​កើន​ឡើង៣៥ភាគ​រយ​ក្នុង​ឆ្នាំ​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សហជីព​សេរី​កម្មករ​ បាន​ចេញ​ផ្សាយ​របាយការណ៍​អំពី​កំណើន​សរុប​នៃ​ចំនួន​កូដកម្ម​នៅ​តាម​សាខា​មូលដ្ឋាន​របស់​ខ្លួន​កាលពី​ឆ្នាំមុន​ ពោល​គឺ​ចំនួន​កូដកម្ម​សរុប​បាន​កើន​ឡើង​ដល់​១៣៦ ក្នុង​រយៈ​ពេល​​១១ខែដើម​ឆ្នាំ​២០១៣ បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១២ដែល​មាន​១០១កូដកម្ម​ ដែល​សមាជិក​របស់​ខ្លួន​បាន​ធ្វើ​ ឬ​ក៏​កើន​ឡើង​៣៥​ភាគរយ ​បើ​ធៀប​រវាង​ឆ្នាំ​ទាំង​ពីរ​នេះ។

បើ​បូក​បញ្ចូល​កូដកម្ម​ទាំង​២៤១ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សហជីព​សេរី​កម្មករ​កាលពី​ខែ​ធ្នូ អំឡុង​កូដកម្ម​ទូទាំង​ប្រទេស​ ដែល​បាន​បណ្តាល​ឲ្យ​នគរបាល​បាញ់​សម្លាប់​កម្មករ​ប្រាំ​នាក់​ និង​បាញ់​ឲ្យ​រង​របួស​ជាង​៤០នាក់​ផ្សេង​ទៀត​ កាលពី​ថ្ងៃ​ទី​៣ ខែមករា សហជីព​នេះ​បាន​រាយការណ៍​ថា កូដកម្ម​មានចំនួន​៣៨១ កាលពី​ឆ្នាំ​មុន​។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​បាន​ឲ្យ​ដឹង​ថា ស្ថានភាពកាន់​តែ​​ច្របូក​ច្របល់​ក្នុង​វិស័យ​កាត់​ដេរ​​ក្នុង​ចំណោម​កម្មករ​ជា​សមា​ជិក​របស់​ខ្លួន​​ ដោយ​សារ​តែ​ថ្លៃ​ចំណាយ​ក្នុង​ការ​រស់​នៅ​កើន​ឡើង​។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​កូដកម្ម​​និង​សកម្មភាព​តវ៉ា​កើន​ឡើង​កាន់​តែ​​ច្រើន​ ដោយ​សារ​តែ​អតិផរ ណា​ ទើប​កម្មករ​ត្រូវ​ទាម​​ទារ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​។ ក្នុង​​ពេល​ជាមួយ​គ្នា​នេះ​ដែរ កម្មករ​រោង​ចក្រ​ក៏​ត្រូវ​​បាន​បង្ខំ​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង​ទៀត​ផង”។

ដើម្បី​កាត់​បន្ថយ​កូដកម្ម​ទាំង​នេះ លោក ជា មុនី បាន​សំណូម​ពរឲ្យ​​ រដ្ឋាភិបាល​ និង​ម្ចាស់​​រោង​ចក្រ​បញ្ឈប់​ការ​គំរាម​កំហែង​ និង​បញ្ឈប់​សកម្មជន​សហជីព​ពីការងារ​ ហើយ​សិក្សា​អំពី​ដើម​ចម​នៃ​កូដកម្ម​ទាំង​នេះ ដូចជា ប្រាក់​ខែ​តិច​ និង​​​ការងារ​បន្ថែម​ម៉ោង។

លោក ដេវ វេល (Dave Welsh) នាយក​ប្រចាំ​ប្រទេស​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​សាមគ្គីភាព​ពលកម្ម​ បាន​លើក​ឡើង​ថា កំណើន​នៃ​កូដកម្ម​ទាំង​នេះ​ គឺ​ជា​លទ្ធផល​ផ្ទាល់​នៃ​បរាជ័យ​របស់រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នៅ​ក្នុង​វិស័យ​កាត់​ដេរ និង​ការ​អនុវត្ត​ច្បាប់​ការងារ​នៅ​ក្នុង​រោ​ង​ចក្រ​។ លោក​បាន​មាន​ប្រសាសន៍ថា “ [វិស័យ​កាត់​ដេរ] ពិត​ជាមាន​កូដកម្ម​កើត​ឡើង​ច្រើន​មែន​ ដោយ​សារ​តែ​វិស័យ​នេះ​មាន​ការ​អនុវត្ត​​ច្បាប់​ការងារ​តិច​តូច​ និង​ការ​អនុវត្ត​គោល​ការ​ណ៍​ចរចា​សមូហភាព​ ​ហើយ​ការ​គំរាម​កំហែង​អ្នក​រៀប​ចំ​សហជីព​មាន​កម្រិត​ខ្ពស់”។

លោក ដេវ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ដូច្នេះ ប្រសិន​បើ​[រោង​ចក្រ​] កាត់​បន្ថយ​បញ្ហា​ទាំង​នេះ ពួកគេ​នឹង​ប្រហែល​ជា​ឃើញ​ថា ចំនួន​កូដកម្ម​ថយ​ចុះ​”។
សមា​​​គម​​រោងចក្រ​កាត់​​ដេរ​​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ​ដែល​​ជា​​តំ​ណា​ង​រោ​ង​​ចក្រ​​កាត់​ដេរសម្លៀកបំពាក់ ​និ​ង​​ស្បែក​ជើ​ង​​​​ជាង​៤០០​នៅ​ក្នុង​ប្រទេ​ស​នេះបា​ន​រាយ​ការ​​ណ៍​​​អំ​ពី​​កូ​ដកម្ម​ក្នុង​រយះ​ពេល​​១១ខែ​ដំ​បូង​នៃ​ឆ្នាំ​២០១៣ ​ជាហេតុ​បណ្តាល​ឲ្យ​មា​ន​ការ​​បាត់​បង់​កា​រ​​ងារ​​រយៈ​ពេល​៨២៦.០០០​ថ្ងៃ​។

លោក កែន លូ ​អគ្គលេខាធិ​កា​រសមាគម GMAC ​​បា​ន​លើក​ឡើង​ថា GMAC ​​ជឿ​ថា ​រាល់​​កូដ​កម្ម​​ដឹក​នាំ​​ដោ​យ​សហ​ជី​ពកា​ល​ពី​ឆ្នាំ​​មុន ​​គឺ​​ជា​កូដកម្ម​ខុស​​ច្បាប់​។ លោក​​បា​ន​​ថ្លែ​ង​ថា​ “​ពោល​​គឺ​​ថា​ ​ចំនួន​កូដ​កម្ម​មិន​មែន​ជាក្តីកង្វល់​ទេ​។ ក្តី​បា​រម្ភ​​​គឺ​​ថា ​​ចំនួន​​កូដកម្ម​​ធ្វើ​ឡើងដោយខុស​​ច្បាប់​។ សហ​ជីព​មិន​​ដែល​​គោ​រព​ច្បាប់​​ទេ​។ ​ពួ​ក​គេ​​ជា​និច្ច​កា​ល​តែងតែ​រំ​លោភ​ច្បាប់​”។

លោក កែន លូ ​បា​ន​មានប្រសាសន៍​បន្ត​ថា “គ្មាន​​​អ្វី​​ត្រូវ​ធ្វើ​ជាមួយ​​​​និ​យោ​ជក​​​ដែល​មិន​គោរព​ច្បាប់​មុន​​​​ទេ ឬក៏​និ​យោ​​ជក​ដែលបដិ​សេធ​មិន​ជួប​​ចរចា​។ ​នោះ​​ជា​​រឿ​ង​ផ្សេង​។ រឿង​​​គឺថា…ដោ​យ​មិន​គិត​ពី​ហេតុ​ផល​​​​របស់​ខ្លួ​ន [​សហ​ជីព​ត្រូ​វ​​តែ] ​ធ្វើ​កូដ​កម្ម​ឲ្យ​​បា​ន​ត្រឹម​ត្រូវ​​​តា​ម​នីតិវិធីច្បាប់​”។

លោកប្រាក់​ ចាន់​ធឿ​ន អគ្គ​នា​យកអគ្គ​នាយក​ដ្ឋាន​​ដោះ​ស្រាយ​​វិ​វាទ​ការ​​ងា​រ​​នៅ​ក្រសួ​ង​កា​រ​​ងា​រ​ និង​បណ្តុះ​​បណ្តាល​​វិជ្ជា​ជី​វៈ បា​នឲ្យ​​ដឹង​ថា ​ដើម្បី​កា​ត់​​បន្ថយ​​កូ​​ដកម្ម​​​នៅ​ឆ្នាំ​ក្រោយ​ រដ្ឋាភិ​បា​ល​​​នឹ​ង​អប់​រំ​កម្មករ​ឲ្យ​ទទួល​យក​ប្រាក់​ឈ្នួ​ល​អប្បបរមា​​១០០​ដុល្លារ។ លោក ចាន់ធឿន ​បា​ន​​មានប្រសាសន៍ថា ​“​​ទាក់ទង​នឹង​ប្រាក់​​ខែ​វិញ ​រដ្ឋាភិបាល​​បាន​រៀ​ប​ចំសម្រាប់​​​កម្មករ​​​ទាំង​​អស់​​រួ​ច​​ស្រេច​ហើយ ​​ប៉ុន្តែ​​ពួ​ក​គេ​ចាំ​បាច់​ត្រូ​វ​យល់​​ឲ្យ​បាន​ច្បាស់​”។

សហ​​​ជីព​​មិន​គាំ​ទ្រ​​រដ្ឋា​​ភិ​បាល​ចំ​នួ​ន​ប្រាំ​​មួ​យ​​​​នេះ​ ​ដែល​ដឹក​នាំ​​​កូ​ដកម្ម​ និ​ង​បាតុ​កម្មកា​ល​ពី​ខែ​មុន ​​បាន​​បដិ​សេធ​​មិន​ទទួ​ល​យក​ប្រាក់​ឈ្នួ​ល​អ​ប្បបរមា​១០០​ដុល្លារ​​ក្នុ​ង​​មួ​យ​ខែ​​នេះ​ ហើយ​បា​ន​សន្យា​​ថា នឹង​ធ្វើកូដ​កម្មបន្តទៀត​ ប្រសិ​ន​បើរដ្ឋា​ភិ​បាល​ និងសមាគម​ GMAC មិន​ព្រម​​​ជួប​​​គ្នាសម្រាប់​ការ​​ចរចា​ថ្មី​ទេ​នោះ៕ សុធា

(រាយការ​ណ៍​បន្ថែម​ដោយ Colin Meyn)​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស