34 C
Phnom Penh

សាលាឧទ្ធរណ៍កាត់​បន្ថយ​ទោសជាប់​ពន្ធនាគារ​របស់​​មន្ត្រី​នគរបាល​ម្នាក់​​ពី​បទ​បាញ់​អ្នក​នេសាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​បាញ់​​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​ក្នុង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​អ្នក​នេសាទ​ខុស​ច្បាប់​មិន​បាន​សម្រេច​​នៅក្នុង​ខេត្ត​កណ្តាល​កាល​ពី​ខែ​មករា ឆ្នាំ​២០១១នោះ កាល​ពី​ម្សិល​មិញ​​ត្រូវ​សាលា​​​​ឧទ្ធរណ៍កាត់​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​របស់​គាត់​ពី​​ប្រាំ​បីឆ្នាំ​មក​ប្រាំមួយ​ឆ្នាំ។

លោក នី​ ឈឿន ជា​មន្ត្រី​នគរបាល​ត្រូវ​​បាន​​សាលា​ដំបូងខេត្ត​​ផ្តន្ទាទោស​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​​ប្រាំ​បី​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​ដោយ​​ចេតនា​​បន្ទាប់ពី​គាត់​បាន​បាញ់​អ្នក​នេ​សាទ​បី​នាក់ នៅពេល​ពួក​គេ​ប្រើ​ឧបក​រ​ណ៍ឆក់ត្រី​ដែល​​​គេ​ហាម​ឃាត់​នៅ​បឹង​មួយ​ក្នុង​ឃុំ​កោះ​ខែ​ល ស្រុក​ស្អាង។

លោក ញូង​ ធុល ចៅក្រម​ប្រ​ធាន​ក្រុម​ប្រឹក្សា​​​ជំនុំ​ជម្រះ​បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា សាលាឧទ្ធរណ៍បាន​តម្កល់​​សាល​​​ក្រម​ដើម​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​ ប៉ុន្តែ​បាន​សម្រេច​កាត់​បន្ថយ​​ទោស​ តែ​លោក​មិន​បាន​ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​កាត់​បន្ថយ​ទោស​ជាប់​ពន្ធនា​គារនេះឡើយ។ លោកចៅក្រម​  ញូង​ ធុល​ បាន​មាន​​​ប្រសា​​​​សន៍ថា “តុលាការ​បាន​សម្រេច​កែ​ប្រែ​ទោស​ជាប់ពន្ធនាគារ​របស់​លោក នី ឈឿន ពីប្រាំ​បី​ឆ្នាំ​មក​ប្រាំមួយ​ឆ្នាំ”។

លោក អ៊ឹម ម៉ាច មេធាវី​ចុងចោទ​​បាន​មាន​ប្រសាសន៍ថា កូនក្តី​របស់លោក​ដែល​អះ​អាង​​​​ថា គាត់​បាញ់ត្រូវ​បុរស​ទាំង​នេះ​ដោយ​អចេតនា​នៅពេល​បាញ់​ព្រមាន​នោះ​ នឹង​ពិចា​​​រណា​ប្តឹង​ទៅ​តុលាការ​កំពូល​។ លោក​​មាន​ប្រសាសន៍ថា “វាមិន​យុត្តិ​ធម៌​សម្រាប់កូនក្តីខ្ញុំ​ទេ ពីព្រោះ​គាត់​គ្មាន​បំណង​បាញ់​សម្លាប់​ជន​រងគ្រោះ​ឡើយ គាត់​គ្រាន់​​​តែ​​​បំពេញ​បេសកកម្ម​​​​ប៉ុណ្ណោះ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស