30 C
Phnom Penh

សហព័ន្ធ​សហជីព​អន្តរជាតិ​​ជំ​​រុញ​ឲ្យ​​រដ្ឋាភិ​បាលបញ្ឈប់ការ​គំរាម​កំហែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំ​ណា​ង​​​សហ​ព័ន្ធ​សហ​ជីពអន្តរ​​​ជាតិ​ ហៅ​កាត់ ITUC ដែល​មកបំពេញ​ទស្សនកិច្ច​នៅ​​ប្រទេស​កម្ពុជា​ កា​ល​​​ពី​ម្សិល​មិញ​​ បា​ន​ជំ​រុញ​ឲ្យ​ក្រសួ​ង​​ការ​​​ងា​រ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជី​វៈ ​ដក​​កា​រ​​​គរាម​កំ​ហែង​​របស់​ខ្លួន​ក្នុ​ង​កា​រលប់​ចោល​​​អាជ្ញា​​ប័ណ្ណ​​របស់​សហ​​ជីព​​ចំ​នួ​ន​​​ប្រាំ​​មួ​យ ​​ដែល​នៅ​ពី​ក្រោ​យ​​កូដ​កម្ម​កាលពីថ្មី​ៗ​​នេះ​ ​និង​លប់​ចោល​​​ចំណាត់​ការ​ច្បាប់​ចំពោះ​លោក ​រ៉ុង ​​ឈន់ មេដឹក​នំាសហ​​​ជីព​។

លោក ​យ៉ា​​អាប វៀ​ណេន (Jaap Wienen) ​អគ្គ​លេ​​ខាធិ​កា​រ​​​​រង ​​ITUC មានសហ​ជីព​នៅ​ប្រទេ​ស​បែល​ហ្សិក​​​ដែល​សហការ​ជាមួយ​សហជីពទូទាំង​ពិភព​លោក ​​​រួ​ម​​ទាំ​ង​​សហ​​​ព័ន្ធ​​សហ​​​ជីព​កម្ពុជារបស់លោក រ៉ុង ឈន់ ​​ផង​ដែរ​នោះ បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក​បា​ន​ផ្តល់​យោ​បល់ដល់លោក អ៊ិត សំ​​ហេង រដ្ឋមន្ត្រី​ក្រសួ​ង​​ការ​​​ងា​រ​​ និង​បណ្តុះ​​បណ្តាល​​វិជ្ជាជី​វៈ នៅក្នុង​កិច្ច​ប្រជុំឯក​ជន​មួយ​ កា​ល​ពី​ព្រឹក​ម្សិល​មិញ។

លោកវៀណេនបាន​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា​ បន្ទាប់​​ពី​សកម្មភាព​តវ៉ា​​​​របស់​កម្មករ​កាត់​ដេរ​​បាន​ផ្ទុះឡើង​កា​ល​ពី​ថ្ងៃ​​ទី ៣ ខែ​មក​រា ​​ហើយនៅពេល​​​នោះ​កង​រាជ​​អា​​​វុធ​ហត្ថ​បា​​ន​​​​​​​​បាញ់​ទៅ​លើ​​បាតុករ​នៅ​​​ខាង​ក្រៅ​រោ​ង​ចក្រ​មួ​យនៅ​​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​ ជាហេតុ​បណ្តាល​​​ឲ្យមនុស្ស​​​​ប្រាំ​នាក់​បាត់​បង់​ជីវិត ​និង​ធ្វើ​ឲ្យ​មនុស្ស​​​​​​ជា​ច្រើន​ទៀត​រង​របួស​។

គិត​​ចាប់​​តាំ​ង​ពី​ពេល​​នោះ​មក​ រោង​ចក្រ​ប្រហែល​១០០បា​ន​ប្តឹង​​សហ​​​ជីព​ចំ​នួ​ន​ប្រាំ​​មួ​យ​​​ពីបទ​​ញុះ​ញង់​ឲ្យមា​ន​អំ​ពើ​ហិង្សា ហើយលោក​ ​រ៉ុ​ង ​ឈន់​ ​​​នឹងត្រូ​វ​​សាក​សួរ​នៅ​ថ្ងៃ​​នេះ​។ លោក វៀ​ណេន ​បា​ន​​ប្រាប់​ក្រុ​ម​អ្នក​យក​​​​ ពត៌​មា​ន​ថា “យើង​មក​​ទី​នេះ​​ជាមួ​យ​​គណៈប្រតិ​ភូ​​មួ​យ​ក្រុម​ ​ពី​ព្រោះ​​​យើង​បា​រម្ភ​​ណាស់​​អំពី​សភាព​ការ​​ណ៍​​​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ ​អំពី​កា​រ​​សម្លាប់ កា​រ​​ចាប់​ខ្លួន​ប្រជា​ពល​​រដ្ឋ និង​​​កា​រ​​ចរចា​មិ​ន​ធ្វើ​ឡើង​នៅ​ខណៈនេះ​”។

អង្គកា​រ​​សិទ្ធិ​មនុស្ស​ក្នុ​ង​ស្រុក និង​អន្តរជាតិ​មួ​យ​ចំ​នួ​ន​​បា​ន​​ថ្កោល​ទោស​​​ទាំ​ង​​កា​រ​​​ត​ប​ត​​​របស់​​​​​​​​​​​​​​​នគរបាល​​ទៅលើ​ក្រុម​អ្នក​តវ៉ា និង​​កា​រ​ចាប់​​​​ខ្លួ​ន​​​​​បុរស​​​​​២៣នាក់​អំ​ឡុង​​កា​រ​​ប៉ះ​​​ទង្គិច​​​គ្នា​។

នៅ​ក្នុងជំ​នួបមួយកាល​​ពី​ម្សិល​មិញលោក​ ​​វៀណេន ​បា​ន​លើក​ឡើង​ថា លោក​ក៏​បា​ន​ណែ​នាំ​ឲ្យ​លោក​រដ្ឋ​មន្ត្រី​ពន្លឿនការ​​​សិក្សា​​​របស់​រដ្ឋា​ភិ​បាល​អំពីរបៀប​​ដំ​ឡើង​ប្រាក់​ឈ្នួលសម្រាប់កម្មករ​កាត់​​ដេរ និ​ង​មន្ត្រី​​រាជ​ការ​មិន​ឲ្យ​លើស​ពី​​៦០​ថ្ងៃ។

កា​ល​ពី​ថ្ងៃ​សុក្រ ​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បា​ន​​ចាត់​​តាំ​ង​ឲ្យ​លោក​​​​ ​គាត ​​ឈន់ ដែលទទួល​បន្ទុក​​គ​ណៈកម្មាធិការ​ថ្មី​មួ​យ​អនុវត្ត​គម្រោង​​​សិក្សា​នេះ។

លោក វៀ​ណេន បា​នមានប្រសាសន៍ថា “ស្តាប់ពិរោះណាស់  ​ក៏ប៉ុន្តែ​​​វា​គ្មាន​​​តម្លៃ​ទេ ប្រ​សិ​ន​បើ​​គ​ណៈកម្មាធិ​ការ​​​នេះ​នឹ​ង​ប្រើ​ពេល​រាប់​ខែដើម្បី​សិក្សា​​ស្រាវ​​​ជ្រាវ​ ​ពី​ព្រោះ​​ពេល​នេះ​ប្រជា​ពល​រដ្ឋ​​​មា​ន​កា​រ​​រំ​ពឹង​ទុក​”។ សហ​ជីព​​ចំនួ​ន​ប្រាំ​មួ​យ​​ដែល​​នៅ​ពី​ក្រោយ​​​​កូដ​កម្ម​​ថ្មីៗ​​នេះ​ កំពុ​ង​តែ​ទាម​ទា​រ​ប្រាក់​ឈ្នួ​លអប្បបរមា​ប្រ​ចាំ​ខែ​​១៦០​ដុល្លារ។ ក្រសួ​ង​កា​រ​​​​​​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​​​យល់​​​ព្រម​​ដំ​ឡើង​ប្រាក់​ឈ្នួ​ល​នេះដល់១០០​​ដុល្លារ​​ សម្រាប់ពួ​ក​គេ។

លោក អ៊ិត សំ​​​ហេង និ​ង​មន្ត្រី​ដទៃ​ទៀត នៅ​ក្រសួង​​​ការ​​ងារ​​ និង​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​ជី​វៈ ​​ដែល​បា​ន​​ចូល​រួ​ម​​​ក្នុងកិច្ច​​ប្រជុំ​នេះ​ដែរ​មិន​អាច​​​ទាក់​​ទ​ង​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​​បា​ន​ទេ។

លោក ប្រាក់ ​ចាន់​ធឿន ​​អគ្គ​នា​​​យកអគ្គ​នា​​​​​​យក​​​ដ្ឋាន​​ដោះស្រាយ​​​វិ​​វាទ​ការ​ងារនៃ​ក្រសួ​ង​​​​​​​​​​​​​​​ការងារ​ និង​បណ្តុះ​បណ្តាលវិជ្ជា​ជីវៈ​នេះ ​​បា​ន​លើកឡើង​ថា លោក​មិន​បា​នចូ​ល​រួ​ម​​​​ក្នុង​ជំនួប​​នេះ​ទេ ក៏ប៉ុន្តែ​​​​លោក​​បន្ថែម​ថា ​​កា​រ​​ចរចា​អំ​​​ពី​ប្រាក់​ឈ្នួ​ល​​ជាមួ​យ​ស​ហ​ជីព​មិនអាច​​​​​​​​​​កើតឡើង​ដោយ​គ្មានពេល​​កំ​ណត់​​ឡើយ​។

ក្នុង​ជំ​​​នួ​ប​​កា​ល​​​ពី​ថ្ងៃ​សុក្រ ក្នុង​កិច្ច​ប្រជុំកា​ល​​ពី​ថ្ងៃ​សុក្រ និ​ង​កា​ល​ពី​ម្សិល​​មិញជាម​​ួ​យ​សមា​​គម​​រោ​ង​ចក្រ​កាត់​ដេរនៅ​​​កម្ពុជា​ ​ហៅ​កាត់​ GMAC លោក ​វៀ​ណេ​បា​ន​​​​លើក​​ឡើង​ថា លោក​បា​ន​​ជំ​រុញ​ឲ្យ​​រោង​ចក្រ​​​​ដែល​​​ប្តឹង​​សហ​​ជីព​​ចំ​នួ​ន​ប្រាំ​មួ​យ​​​​ពី​បទ​ញុះ​​ញង់​​​ក្រុម​អ្នកតវ៉ា​​ឲ្យ​​​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​រោ​ង​ចក្រ​ ​ឲ្យ​លើក​លែ​ង​ការ​​ចោទ​ប្រកាន់​​។ គួរ​បញ្ជាក់​ថា​សហ​ជីព​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ញុះញង់​ក្រុម​អ្នកតវ៉ា​ទេ​ឲ្យធ្វើ​បែប​នោះ​ទេ​។ លោក​បា​ន​អំ​​អាង​ថា សមាគម GMAC ​​បា​ន​ឲ្យ​ដឹង​​ថា ​​ខ្លួន​នឹ​ង​​​ប្តឹង ITUC ​ផង​ដែរ​​​ពី​បទ​ “​​ជ្រៀត​ជ្រែក​” ក្នុង​​វិ​វា​ទ​ការ​​ងា​រ​​ក្នុង​ស្រុក​។

លោក កែ​ន លូ ​អគ្គ​លេខាធិ​ការសមាគម​ GMAC ​បា​ន​បដិ​សេធ​ថា សមា​​​គម​​​របស់​លោក​មិន​បា​ន​គំរាម​​ប្តឹង​ ITUC ​​ទេ ហើយ​​​ថា ​គ្មាន​ឱកាស​​ដែល​រោង​ចក្រ​នឹង​​ដក​បណ្តឹង​​តុ​លា​ការ​​ប្រ​ឆាំ​ង​នឹ​ង​​សហ​ជីព​ទាំ​ង​​ប្រាំ​​មួ​យ​​ទេ។ លោក លូ ​បា​ន​​ប្រសា​សន៍​​ថា “​ក្នុ​ង​នា​ម​​​ជា​វិនិយោគិន​បរទេស​ យើង​ត្រូវតែ​ផ្អែក​លើ​ច្បាប់”។

ក​បា​ន​​បន្ថែម​ថា នោះ​មា​ន​ន័យ​​​ថា ​​​ជា​កា​រដាក់ពាក្យបណ្តឹង​សារទុក្ខ​ទៅតុ​លា​កា​រ​​​  នៅ​ពេល​ពួ​ក​គេ​​​​​គិត​ថា​ សិទ្ធិ​​​របស់​ពួ​ក​គេ​​ត្រូ​​វ​​បា​ន​គំរាម​​​រំ​​លោភ​បំ​ពាន​។ ទាក់ទង​ទៅ​នឹងសេចក្តី​អះ​អា​ង​បច្ចុប្បន្ន​របស់​សហ​ជីព​ទាំ​ង​នោះថា ​តំ​ណា​ង​​មួយ​ចំនួន ​របស់​ពួ​ក​គេត្រូ​វ​បា​ន​​បញ្ឈប់ពីការ​ងារ​​​ ឬ​មិន​អនុញ្ញាតឲ្យ​​​វិលត្រឡប់​មក​ធ្វើ​កា​រ​​​វិញ ​ចាប់ ​តាំ​ង​​​ពី​​​កូដ​កម្ម​ចប់​នោះ លោក លូ បា​ន​លើក​ឡើង​ថា សមាគម GMAC នឹង​បើកការ​ស៊ើ​ប​​អ​ង្កេត​ ​ពេល​​ដែល​​សហ​​​ជីព​ទាំ​ង​នេះ​​​បញ្ជូ​ន​​សេចក្តី​លម្អិត​​​ជាក់លាក់​​​អ​ំ​ពី​ករណី​នេះ​​​មក​​​ខ្លួន៕​ប៊ុននី

(រាយ​កា​រ​​ណ៍​បន្ថែម​​​ដោ​យ អូន ភាព​)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស