31 C
Phnom Penh

សាលា​​ដំ​បូ​ង​​​រាជ​​ធា​​​នីភ្នំ​ពេញជំនុំជម្រះករណី​​រត់​ពន្ធគ្រឿង​ញៀន​​​ពី​ប្រទេ​ស​ឡាវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​លពី​ម្សិល​​មិញ សាលា​ដំ​បូ​ង​រាជ​ធា​​នី​បា​ន​​​​បើក​សវ​នា​ការ​​ជំនុំជម្រះ​រឿង​ក្តីរបស់​​​បុរស​​បួ​ន​​នាក់​​​ដែលត្រូ​វ​​​បា​ន​ចោទ​ប្រកាន់​​ថា​​បា​ន​​រត់​ពន្ធ​គ្រឿង​ញៀន​មេត​ំ​ហ្វេ​តា​មី​ន​១,៨​គីឡូ​ក្រាមចូល​ក្នុងប្រទេស​កម្ពុជា​ពី​​​ប្រទេ​ស​​​ឡា​វ​។

លោក សួស សំអាត ចៅក្រម​ស៊ើប​អង្កេត បា​នមា​នប្រសាសន៍​ថា ជន​​ជាតិ​ឡាវ​ឈ្មោះ អំផន ខាំភូន អា​យុ៣០​ឆ្នាំ និ​ង​ឈ្មោះ​ ខំបេ ​​អា​យុ​៥២ឆ្នាំ​ ព្រមទាំង​​​ជន​​ជាតិ​ខ្មែរឈ្មោះ ​​ណា​ត ថាំ​ង អា​យុ​៣៦ឆ្នាំ និង​ឈ្មោះ ​​ណាត ​ស៊ូត អា​យុ​១៨​ឆ្នាំ​ ត្រូ​វ​​​​បា​ន​​​ចាប់​ខ្លួ​ន​​ក្នុង​ខែធ្នូ ឆ្នាំ​២០១២ក្នុង​រាជ​​ធា​នី​ភ្នំ​ពេញ​ ​និង​ត្រូវ​បា​ន​ចោទប្រកាន់​​ពី​បទ​​​ជួញ​​ដូរគ្រឿង​ញៀន​។ បុរស​​ទាំងនេះ​​​ដែលត្រូ​វ​បា​ន​​ឃុំខ្លួន​​នៅ ក្នុ​ង​​ពន្ធ​នា​​គារ​ព្រៃ​ស ចាប់​​តាំង​​​ពី​កា​រ​ចាប់​​ខ្លួ​ន​​ពួក​គេ បា​ន​បដិ​សេធ​ការចោទប្រកាន់​​​នេះ​។

​​ណាត​ ថាំ​ង ​​បា​ន​ឲ្យដឹង​ថា ​គាត់​​បា​ន​មក​ដល់​​រាជ​​​ធានី​ភ្នំពេញ ដោ​យ​ស្វែង​រក​ការ​ងារ សំណង់ ហើយ​ត្រូ​វបាន​ចាប់​ខ្លួន​ជាមួយ​​គ្រឿង ​ញៀន​ បន្ទាប់​​ពី​​​និយោ​​ជក​ម្នាក់​សុំ​ឲ្យ​គាត់​​នាំថង់​មួ​យ​​​ទៅ​កាន់ផ្ទះ​សំណាក់​មួយ​នៅ​ក្នុ​ង​ខណ្ឌឫស្សី​កែវ​។

ខាំភូន ​​បា​ន​​បដិ​សេធ​ថា​មិ​ន​បា​ន​ដឹង​​​អ​ំ​ពី​គ្រឿង​ញៀន​​​នេះ​ទេ និង​បា​ន​និយា​យ​​ថា ខ្លួ​ន បា​ន​ធ្វើដំ​ណើរមកកាន់​ប្រទេ​ស​កម្ពុជា​​ដើម្បី​ស្រាវ​ជ្រាវ​​ឱសថបុរាណ​ខ្មែរ។
គាត់បា​ន​​​និ​យា​យ​ថា ​“នគរបាល​​មិ​ន​បា​ន​​រក​​​ឃើញ​គ្រឿង​​​ញៀន​នៅ​នឹង​ខ្ញុំ​​ទេ នៅ​ពេល​​​ដែល​​ខ្ញុំ​ត្រូ​វ​​​បា​ន​ចាប់​ខ្លួន​ ហើយ​​ខ្ញុំ​​បា​ន​សុំ​ឲ្យ​​​ដោះ​លែង​ខ្ញុំត្រឡប់ទៅ​ផ្ទះ​វិញ​”។

លោក សឿ វណ្ណី ព្រះ​​រាជ​អាជ្ញា​​រង​​បា​ន​​​ លើកឡើង​ថា“ ទាំង​​បួ​ន​នាក់​នេះ​ត្រូ​វ​​បា​ន​​​គេ​​ជឿ​ថា ​ជា​ផ្នែក​នៃ​ក្រុម​​​ជួញ​​ដូរ​​គ្រឿង​ញៀន​​ដ៏​ល្បី​​​ដល់​​នគរបាល​ ដែលក្រុម​នេះ​ផ្គត់ផ្គង់​គ្រឿង​ញៀន​​ដល់​ផ្ទះ​សំ​​ណាក់”។ សាលក្រម​នឹង​ត្រូ​វ​​ប្រកាសនៅ​ថ្ងៃ​​ទី​២២ខែមករា៕ ប៊ុននី

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស