35 C
Phnom Penh

ប្រជាជនខ្មែរ​​ជា​អ្នក​​បរិភោគអាហារ​​មា​ន​សុខភាពបំ​ផុត​​ក្នុង​ពិ​ភព​​លោក ​​ប៉ុន្តែ​មិនមាន​អាហារ​គ្រប់​គ្រាន់បរិភោគ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតា​ម​របា​យ​​កា​រណ៍​​​មួ​យ​​ចេញ​ផ្សាយ​កា​លពីម្សិល​មិញ​​ដោ​យ​​អង្គកា​រ​ អុកស្វាម អន្តរ​ជាតិ (Oxfam International) បានបង្ហាញ​​ថា ប្រទេស​​​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេសល្អ​បំ​ផុត​​​ក្នុង​ពិ​ភពលោក ក្នុង​ផ្នែក​ទម្លា​ប់​​បរិភោគ​​អា​​ហារប្រកប​ដោយ​សុខភាព​ល្អ ដោ​យ​សារ​​​តែប្រទេស​នេះ​មាន​អត្រា​​​​នៃ​​ជំងឺ​​​ទឹក​​នោម​ផ្អែម​​​ និង​ជំងឺធាត់​ពេកទាប​​​បំផុត​​។

ទោះ​​ជា​យ៉ាង​​នេះ​ក្តី របា​យ​ការណ៍​ដែល​ធ្វើ​ចំ​ណាត់​ថ្នាក់​សុខភាព​​​អា​ហារ ​និង​លទ្ធភាព​ក្នុង​កា​រ​​ទិញ​​​អា​​​ហា​រ​នៅ​ទូ​​​ទាំ​ង​ពិ​ភពលោក​នេះ​បា​ន​បញ្ជាក់​ថា ចំ​ណាក់​ថ្នាក់​កំ​ពូ​ល​​​របស់​ប្រទេស​កម្ពុជា​ គ្មាន​​​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​​​ទេ​ ​ពី​ព្រោះ​របប​​អា​​​ហារ​​​​នាំមក​នូវ​សុខភាព​ល្អ​​នៅ​ប្រទេស​នេះ​មានទំនាក់ទំនង​ជាមួយ​បញ្ហា​ខ្វះ​អា​ហារយ៉ាង​ច្រើន​សម្រាប់ទទួលទាន​។

នៅ​ពេល​​​ពិន្ទុ​​របស់​កម្ពុជា​​ក្នុង​ផ្នែក​បរិ​ភោគ​​អា​ហារ​​នាំមក​នូវ​សុខ​​ភាព​ល្អ​លាយ​ជាមួយ​​ពិន្ទុ​​របស់​ខ្លួន​ក្នុង​​ផ្នែករបប​​អា​ហារ​គ្រប់​គ្រាន់​ និ​ង​ភាគ​​រយ​​នៃចំនួន​កុមា​រ​មិន​គ្រប់​​​​ទ​ម្ងន់​ ប្រទេ​ស​កម្ពុជា​​​បា​ន​ធ្លាក់​ចុះ​​​​ពី​​​លេខ​​១ ទៅ​លេខទី​៧៤នៅ​ក្នុង​ចំណាត់​ថ្នាក់​​របស់​​​អង្គកា​រ​​​អុក​ស្វាម​។​

របា​យ​ការណ៍​​​​របស់​អង្គកា​រ​ អុកស្វាម ​​បា​ន​ឲ្យដឹង​ថា ប្រហែល​១៥​,៤ភាគ​​​រយ​នៃ​ចំ​នួ​ន​​ប្រជា​ជន​នៅ​ក្នុ​ង​ប្រទេ​ស​​​កម្ពុជា​ មា​ន​​​រូប​កាយស្គម​ស្គាំ​ង​​​បរិភោគ​មិន​គ្រប់​​គ្រាន់​ ​និ​ង២៩​ភាគ​រយ​​នៃ​ចំនួន​កុ​មា​រមានទម្ងន់មិន​គ្រប់​។​ រ​បា​យ​កា​រ​​​ណ៍​នេះបា​ន​វាស់​​​វែង​ប្រទេ​ស​នា​នា​តា​ម​​​កា​រ​វិនិច្ឆ័យ​​​បន្ថែម​​​​ពីរគឺ លទ្ធភាព​ចំណាយ​ ​និង​គុណ​​​ភាព​អា​ហា​រ​។ ផ្អែក​​តា​ម​ការ​​វាស់​​​វែ​ង​ទាំ​​ង​អស់​ កម្ពុជា​​​ជាប់​ចំណាត់​ថ្នាក់​ទី​៨៨ ​ស្មើនឹងប្រទេ​ស​កាមេរូន និ​ង​ប្រទេ​ស​ហ្គីនៀ-​ប៊ីសសូ។

លោក​ ម៉ូរីត វ៉ាន ប៉ិល (Maurits van Pelt)​ ប្រធាន​​មជ្ឈមណ្ឌល​ព័ត៌មា​ន​ MoPOTsyo Patient Information ជា​​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ក្នុង​ស្រុក​មួ​យ​​​ដែល​សិក្សា​​​​អំ​ពី​​ជំងឺទឹក​នោម​ផ្អែម​​​បា​ន​មាន​ប្រ​សាស​​ន៍ថា ខ​ណៈ​ដែល​​ជំងឺ​​ទឹក​​នោម​ផ្អែម​​និងជំងឺ​ធាត់​​ពេក​ ​នៅមាន​កម្រិត​​​​ទាប​​ក្នុង​​ប្រទេ​ស​កម្ពុជា​ ​ជំងឺទាំង​នេះ​អា​ចនឹង​មាន​ការ​​កើន​ឡើង​។

លោក វ៉ាន់​​ប៉ិល បា​ន​ឲ្យដឹង​ថា លោក​​​បា​ន​​​ឃើញថា កា​រ​ប្រើ​ប្រាស់ភេសជ្ជៈ​​​មា​ន​ជាតិ​ស្ករ​មានការ​កើនឡើងនៅ​​ក្នុង​ចំ​ណោម​យុវ​ជ​ន​នៅ​​​​ក្នុង​​ប្រទេ​ស​កម្ពុជា​  ហើយនិង​​ការ​​​ធ្វើ​លំ​​ហាត់​ប្រាណ​​​របស់​ជន​​​ជាតិ​ខ្មែរ​គ្រប់​វ័យ​ទាំ​ង​​អស់​មានការ​ថយ​ចុះ ដោ​យ​សារ​តែ​មាន​ការ​ប្រើ​គ្រឿង​យន្តក្នុង​សកម្មភាព​​​ធ្វើ​​ស្រែ​​ចម្ការ​ និងការងារ​ផ្នែក​លេខា​មាន​ច្រើន​ជាង​មុន។​ លោក​បា​ន​​មាន​ប្រសាសន៍​ថា “​​ជន​​​ជាតិ​ខ្មែរការ​​​តែ​​​ធ្ងន់​ទៅៗ និ​ង​កាន់​តែ​ធាត់​​​ទៅៗ ។ ប៉ុន្តែ[ជំងឺ​​ទឹក​នោម​ផ្អែម] មា​ន​កម្រិត​ទាប​​​នៅឡើយ​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស