31 C
Phnom Penh

ការ​នាំ​ចូល​និង​នាំ​ចេញ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​មាន​ការ​កើ​ន​ឡើង​គួរ​ឲ្យ​កត់​សម្កាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ចេញ​កាល​ពី​ម្សិល​មិញ​ដោយ​មន្ត្រី​កំពង់​ផែ​បាន​ឲ្យ​ដឹងថា ការ​នាំ​ចេញ​​និង​នាំ​ចូលសរុប​​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត  ក្រុង​ព្រះ​សីហនុ​កាល​ពី​ឆ្នាំ​មុន ​មាន​ការ​កើន​ឡើង​ប្រហែល​១៣,៣ ភាគ​រយ​​ បើធៀប​នឹង​ឆ្នាំ​២០១២។

យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​លោក​​​ ជា​ សម្បត្តិ ​ប្រធាន​ផ្អែក​ផែន​ការ​និង​ស្ថិតិ​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​​ដឹង​ថា ទំនិញ​សរុប​នៅ​ក្នុង​ឆ្នាំ​២០១៣​ គឺ​៣,០១​លាន​តោន​។

កាល​ពី​ឆ្នាំ​២០១២​ ចំនួន​ទំនិញ​សរុប​មាន​២,៦៥​លានតោន​។ តួ​លេខ​បាន​បង្ហាញ​ថា ចំនួន​​​ទំនិញ​នាំ​ចូល​សរុប​មាន​ការ​កើន​ឡើង​ពី​២,១​លាន​តោន​ កាល​ពី​ឆ្នាំ​២០១២ ដល់​២,២​លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៣​ រីឯ​ទំនិញ​នាំ​ចេញ​សរុប​បាន​កើន​ឡើង​ពី​៥៥៤.៧២៦​តោន​ កាល​ពី​ឆ្នាំ​២០១២​ ដល់​៧៩៩.១០៦តោន​ក្នុង​​ឆ្នាំ​២០ ១៣។ លោក​ សម្បតិ្ត​ ​មាន​ប្រសាសន៍​ថា “[ការនាំ​ចេញ​] ដែល​មានតម្រូវ​ការ​ខ្ពស់​គឺ​អង្ករ​និង​សម្លៀក​បំពាក់​”។​

លោក​បន្ថែម​ថា ទំនិញ​នាំ​ចូល​ចម្បង​មក​កាន់​ប្រទេសកម្ពុជា​ គឺ​ទំនិញ​ដែល​នាំ​ចូល​មក​ពី​សហ​ភាព​អ៊ឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ រីឯគោលដៅ​នាំ​ចេញ​ដ៏​ចម្បង​វិញ​ក៏​ជា​សហ​ភាព​អ៊ឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិកដែរ៕​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស