ក្រុមមេធាវីការពារក្តីរបស់ តា អាន អតីតលេខាធិការរងភូមិភាគកណ្តាលរបស់ខ្មែរក្រហម បានដាក់ញត្តិមួយសុំឲ្យលប់ចោលការស៊ើបអង្កេតរឿងក្តីប្រឆាំងនឹងលោក ដោយវែកញែកថា កូនក្តីរបស់ពួកគេ គឺជាមន្ត្រីថ្នាក់ក្រោមបំផុតនៅក្រោមយុត្តាធិការរបស់សាលាក្តី។
តា អាន ជាជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤ ដែលរដ្ឋាភិបាលជំទាស់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីហ្គោរ៉ាន់ ស៊្លីតធ័រ (Goran Sluiter) និងមេធាវី ម៉ម លុច បានលើកឡើងថា ពួកគាត់បានដាក់ញត្តិកាលពីថ្ងៃពុធទៅការិយាល័យសហចៅក្រមស៊ើបអង្កេត ដែលពួកគាត់បានលើកឡើងថា ខ្វះយុត្តាធិការជុំវិញរឿងក្តី តា អានដូច្នេះហើយគួរតែស្នើសុំតុលាការលើកលែងសំណុំរឿងនេះ។
លោកមេធាវីទាំងនេះ បានឲ្យដឹងថា “តុលាការមិនត្រូវបានបង្កើតឡើងដើម្បីកាត់ទោសមន្ត្រីថ្នាក់ក្រោមទេ រួមទាំងអ្នកដែលអាចទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងអំឡុងពេលនេះ ពីព្រោះពួកគេមិនបានទទួលខុសត្រូវបំផុតនោះ”។ ពួកគេបានបន្តថា ការអះអាងរបស់រដ្ឋាភិបាលថា សំណុំរឿង០០៣ និង០០៤ នឹងមិនទៅមុខនោះ គឺជា”ការយល់ដឹងដ៏រីកចម្រើនអំពីយុទ្ធសាស្ត្រចុងក្រោយមួយសម្រាប់តុលាការ ជាជាងការជ្រៀតជ្រែកនយោបាយ។
សំណុំរឿងនេះបច្ចុប្បន្នកំពុងត្រូវស៊ើបអង្កេតនៅឡើយ ដោយលោក ម៉ាក ហាម៉ុន (Mark Hamon)សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ពីព្រោះសមភាគីជាតិរបស់លោក គឺចៅក្រម យូ ប៊ុនឡេង បានលើកឡើងថា មិនចាំបាច់ស៊ើបអង្កេតទៀតទេ៕ ប៊ុននី