28.4 C
Phnom Penh

សេចក្តី​សម្រេ​ច​របស់​សហ​ភាព​​​អឺរ៉ុប​ ជា​​សញ្ញា​ដ៏​សំ​​ខាន់​មួយ​សម្រាប់​រដ្ឋាភិ​បាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកស្រី ​មូរ​​​ សុខ​​ហួរ ​តំ​ណាង​រាស្ត្រ​​ជាប់ឆ្នោត​​​មក​ពី​គណ​បក្ស​​​ប្រ​ឆាំង​ ​បា​ន​ឲ្យ​ដឹង​កា​លពី​ម្សិល​មិញ​ថា ​​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​​នឹង​​រក្សា​​ទំ​​នាក់​​ទំ​នង​ជិត​ស្និទ្ធ​​ជាមួ​យមន្ត្រី​សហភាព​អឺ​រ៉ុប​ ដើម្បី​​​​​ធា​នាថា ​សេចក្តី​សម្រេ​ចកា​ល​​​ពីថ្ងៃ​​ព្រ​ហស្បតិ៍ ​​ដោ​យ​បា​ន​អំ​​ពាវ​នា​វ​ឲ្យ​មា​ន​​​កា​រ​ស៊ើប​អង្កេត​​​កា​រ​​បោះ​ឆ្នោត​ជ្រើ​ស​​តាំ​ង​តំ​ណា​​ង​រាស្ត្រ​កា​ល​ពី​ខែ​​កក្កដា និង​​ការ​បាញ់សម្លាប់​​អ្ន​កតវ៉ាប្រាំ​នា​ក់​ក្នុ​ង​ខែ​​​នេះ​​ នឹង​មា​ន​សកម្ម​ភាព​​​ជាក់​ស្តែង​។


​សភា​​​របស់​សហភាព​​អឺ​រ៉ុប​បា​ន​អនុ​ម័ត​​​សេច​ក្តី​សម្រេចក្នុ​ង​កា​រ​​​អំ​ពាវ​នា​វ​​ឲ្យ​រដ្ឋា​​ភិ​បាល​​​​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែនធ្វើ​ការ​ស៊ើប​អង្កេត​ឯក​រា​ជ្យ​មួ​យ​​​ និង​កា​រ​​ស៊ើប​​​អង្កេត​​ដឹក​នាំ​​​ដោ​យ​អន្តរជាតិ​​លើ​កា​រ​បោះ​ឆ្នោត​​​ដែល​​មា​ន​​ជម្លោះ​កា​ល​​ពី​ខែ​កក្កដាឆ្នាំ​មុន​ និង​កា​រ​សម្លាប់​​កម្មករ​​រោង​ចក្រ​កាត់​ដេរ​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​​​​ជា​ង​៤០​នាក់​ផ្សេង​​ទៀត​រង​របួស​ កា​ល​ពី​ថ្ងៃ​​​ទី​៣ ខែ​នេះ​។

​លោក ស្រី មូរ សុខហួរ ​មា​ន​​ប្រ​សាស​ន៍​ថា “យើង​គ្រាំ​​ទ្រសភា​​​​អឺ​រ៉ុ​ប​យ៉ាងខ្លាំ​ង​  ​ហើយ ​យើង​នឹ​ង​​រក្សា​​​​ទំ​នាក់​​ទំ​នង​​យ៉ាង​​​ជិត​ស្និទ្ធ​ជាមួយ​ស​ហ​គមន៍​អន្តរ​​ជាតិ​ ​ដែល​មា​ន​កា​រ​​​ទទួល​ខុស​​ត្រូវ​​​ចំ​ពោះ​​កា​តព្វ​កិច្ច​​​​របស់​ខ្លួ​ន​។ លោក​ស្រី​​​​បា​នលើក​ឡើង​​បន្ត​​ថា ​​កា​រ​កាត់​ជំ​នួ​យ​​សម្រាប់​ប្រទេ​ស​​​កម្ពុជា​ ​អា​ច​​ជា​​​​ជម្រើស​​មួយសម្រាប់​សហ​ភាព​អឺ​រ៉ុប​ដែល​ជា​ម្ចាស់​ជំ​នួ​យ​ដ៏ធំបំផុតតែមួ​យ​គត់​​​របស់​ប្រទេ​ស​កម្ពុជា។

លោកស្រី​​បា​នមាន​ប្រសាសន៍​ថា​ “យើងមិន​​ចាត់​ទុក​​រដ្ឋាភិ​បាល​​នេះ​​ជា​​រដ្ឋា​ភិបាល​ស្រប​ច្បាប់​​ទេ​ ហើយ​វាជា​សំ​ណួរ​​ទាក់​ទង​នឹងភាព​ស្រប​​ច្បាប់​។ ជំនួយ​មិន​គួរ​​ត្រូ​វ​បា​ន​បែ​ង​ចែក​​ដោ​យ​ឆ្លង​កាត់​​រដ្ឋា​ភិ​បាល​មិន​ស្រប​ច្បាប់​​ទេ​ ហើយ​​កិច្ច​ខិតខំ​ប្រឹង​ប្រែ​ង​​បែប​នេះ​ធ្វើឡើង​ក្នុ​ង​គោល​បំ​ណង​លើក​ស្ទួយ​ភាព​ស្របច្បាប់​​​​របស់​រដ្ឋាភិបាល​ តា​ម​​រយៈ​ការ​បោះ​ឆ្នោត​ឡើង​វិញ​”។

លោក ឯក ​ថា ​​អ្នក​នាំ​​ពាក្យ​​​របស់​​អង្គភាព​​​ព័ត៌មា​ន​​និង​ប្រតិ​កម្ម​​រហ័ស​​​​នៅ​ទី​ស្តី​ការ​​គ​ណៈ​រដ្ឋមន្ត្រី​មា​ន​ប្រ​សាស​​ន៍​ថា ​រដ្ឋា​ភិ​បាល​របស់​​  គ​ណ​​បក្ស​​ប្រជា​ជន​​​ស​ង្ឃឹម​​ថាសហ​ភាព​​​អឺរ៉ុប​​នឹង​​ស្វាគម​ន៍​​សេចក្តី​​ប្រ​កាសរបស់​រដ្ឋា​ភិ​បាល​​​ឲ្យ​មា​ន​​​កា​រ​ស៊ើបអង្កេត​​កា​រ​សម្លាប់​អ្នក​តវ៉ា​ និ​ង​មិន​ពិចារណា​​ការ​​​កាត់​ជំនួ​យ​​ឡើយ​។ លោក​បា​ន​ឲ្យ​ដឹង​​​ទៀត​ថា “ក្នុង​ឧបទ្ទវហេតុ​​​កាល​​ពី​ថ្ងៃ​​ទី​​៣ខែ​​មករា ​រដ្ឋា​ភិ​បាល​មា​នក្រុ​ម​ស៊ើប​​អង្កេត​​​មួ​យ ហើយ​កា​រ​​ស៊ើប​អង្កេតមួ​យ​នឹង​​ធ្វើ​​ឡើង​​”។

​លោក​បន្ត​​ថា “​ប្រជា​ជន​កម្ពុជាស្នើ​កុំ​ឲ្យ​ម្ចាស់​ជំ​នួ​យ​​​កា​ត់​​ជំ​នួ​យ​​ដល់​កម្ពុជា​ ​ពី​ព្រោះ​យើង​ត្រូ​វ​ការ​ប្រទេ​ស​​​ជា​​មិត្ត​នេះ​​គាំ​ទ្រ​យើង​។ ប្រជាជន​កម្ពុជា​​មា​នការ​​​​ឆ្លង​កាត់​កា​រ​ឈឺ​ចាប់​​ច្រើន​ណាស់​​រយៈ​​ពេល​​៣០​ឆ្នាំ​ហើយ​”។ លោក ហ្សង់-ហ្វ្រង់​ស័្វរ កូតេន (Jean-Francois Cautain) ឯក​អគ្គ​​​​រដ្ឋ​​​ទូត​របស់​សហ​ភាព​​​អឺ​រ៉ុប​​មិន​បា​ន​ឆ្លើយ​តប​​​នឹ​ង​សំ​​ណើ​សុំ​​កា​រ​​​អត្ថាធិ​ប្បាយ​​​​​អំ​ពី​សេចក្តី​សម្រេច​​​នេះ​​កាល​​ពី​ម្សិល​មិញ​ទេ​។

​សេចក្តី​សម្រេច​​​ដោ​យ​ប្រើ​ពាក្យ​​​ធ្ងន់ៗ​​​របស់​ស​ហភា​​​ពអឺ​រ៉ុប​​មា​ន​​ជំ​ហរ​ផ្ទុយ​​គ្នា​​​ពី​​លទ្ធផល​វា​យ​តម្លៃ​​របស់​សភា​ព​​​អឺ​​រ៉ុប​ ទៅលើ​ស្ថាន​​ភាព​​សិទ្ធិ​មនុស្ស​​ និង​​ស្ថាន​ភាព​បោះ​ឆ្នោត​​ដោ​យ​យុត្តិ​​ធម៌​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

កា​លពី​ខែ​តុ​លា​ឆ្នាំ​២០១២ ​​មា​ន​ការ​​អ​នុ​ម័ត​សេចក្តី​សម្រេច​មួ​យ ដើម្បី​​អំ​​ពាវ​នាវ​ឲ្យគណៈ​កម្មការ​អឺរ៉ុប​ស៊ើប​​អង្កេត​ករណី​​​បណ្តេញ​ចេញ​​ដោ​យ​បង្ខំ​ធ្វើ​ឡើង​ដោយ​​ក្រុ​ម​ហ៊ុ​ន​ចម្ការ​​អំ​ពៅ​ ​ដែល​​ទទួល​​បា​ន​សិទ្ធិ​អា​​ទិ​ភាព​ក្នុ​ង​កា​រ​​ចេញ​​​​ទៅ​កាន់​សហ​ភាព​​អឺរ៉ុប​ ហើយ​ដោយ​សារ​តែមា​ន​កា​រ​ផ្អាក​កា​រ​ផ្តល់​ផលប្រយោជន៍ទាំ​ង​នេះ​ចំ​ពោះ​​ប្រទេ​ស​​​ដែលត្រូ​វ​បា​ន​គេ​ដឹង​ថា ​មា​ន​​កា​រ​​​រំ​លោភសិទ្ធិ​​មនុស្ស​​​។

ទោះ​​ជា​​យ៉ាង​ណា កាល​​​ពី​ខែ​មីនា ឆ្នាំ​មុនសមា​​​ជិក​​គណៈ​កម្មការ​​ពាណិជ្ជកម្ម​សហ​ភាព​អឺ​​រ៉ុប​ ក៏ដូច​ជាលោក​ ខេធ័រ​រីន អាស្តុន (Catherine Ashton)​ប្រធា​ន​​ផ្នែ​ក​គោល​នយោ​បា​យ​ការ​បរទេ​ស​សហភាព​​​អឺ​​រ៉ុប​ បា​ន​ចុះ​ហត្ថលេខាលើ​លិខិត​មួ​យ​ច្បាប់​ ដែ​ល​បញ្ជាក់​​ថា សហ​ភាព​អឺ​រ៉ុ​ប​​មិន​មា​ន​ផែន​ការ​​​អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​​នៅ​ក្នុងប្រទេ​ស​កម្ពុជា​ទេ។

អង្គការ​សិទ្ធិមនុស្ស​នានា​​បា​ន​ចោទ​ប្រកាន់ក្រុ​ម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​​ ​ដែល​នាំផលិតផល​ទៅទី​ផ្សារ​សហ​ភាព​អឺរ៉ុប​ ​​ថា​មា​ន​​​កា​រ​​​​ពាក់​ព័ន្ធ​ក្នុងកា​រ​​​ចាប់​យក​ដី​​ពី​ប្រជា​​ជន​ក្រីក្រនៅ​តាម​​​ជនបទ។ លើស​​​ពី​នេះ​ទៅ​ទៀត អង្គការ​​ទាំ​ង​នេះ​​​បា​ន​រិះ​គន់​​សហ​ភាព​​អឺ​រ៉ុប​​​ថា​ មិន​បា​ន​ស៊ើប​អង្កេត​​ករណី​រំលោភ​​តាមការ​​ចោទ​ប្រកាន់នេះ​​ទេ។ ក្រុម​ហ៊ុន​កូកា​កូ​ឡា ​​បា​ន​លើក​ឡើង​កាលពី​ខែ​​វិច្ឆិកា​ថា សកម្មភាព​ទន្ទ្រាន​​យក​ដី​​​ធ្វើ​ឡើង​​​ដោ​យ​​ក្រុម​ហ៊ុន​ចម្ការ​​អំ​ពៅ​ គឺ​​ជា​​ទង្វើមិន​អា​ច​​ទទួល​យក​បា​ន​​ទេ ហើយ​ខ្លួ​ននឹង​​ចាប់ផ្តើម​ស៊ើ់ប​អង្កេត​ក្រុម​ហ៊ុននានា​ ដែល​​ជា​អ្នកផ្គត់​ផ្គង់ស្ករដល់​ខ្លួ​ន​ ​ដូច​ជាក្រុម​ហ៊ុ​ន​ដែល​មា​ន​ចម្ការ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ជា​ដើម ហើយ​និង​បញ្ឈប់ទំ​នាក់​​ទំ​នង​អាជីវ​កម្ម​​​ជាមួ​យក្រុ​ម​ហ៊ុន​ផ្គត់​ផ្គង់​ណា​​ដែល​​ត្រូវ​បា​ន​រក​ឃើញ​ថា​មាន​​កា​រ​​​ពាក់​ព័ន្ធ​ក្នុង​កា​រ​​ទន្ទ្រាន​យក​ដី​ ឬក៏​ការរំលោភ​​សិទ្ធិមនុស្ស​។

លោក សម រង្ស៊ី មេដឹក​នាំ​​គណ​បក្សប្រ​ឆាំង​បា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​ថា សេចក្តី​សម្រេច​​​​របស់​សហភាព​​​អឺរ៉ុ​ប គឺ​​ជា​សញ្ញា​ដ៏សំ​ខាន់​មួ​យ​សម្រាប់​​ទាំ​ង​គណៈ​កម្មការ​អឺរ៉ុប ​ទំាង​​រដ្ឋា​ភិ​បាល​កម្ពុជា។ លោកបាន​មា​ន​​ប្រ​សាសន៍​ថា “សេចក្តី​សម្រេ​ចនោះគ្រាន់​​តែ​​ជា​សេចក្តី​ថ្លែង​ការណ៍មួ​យ​ ក៏​ប៉ុន្តែ​​​វាអា​ចប៉ះ​​ពាល់​គណៈ​កម្មការ​អឺរ៉ុប​”។ លោក​បា​ន​​បន្តទៀត​ថា “ពួ​កគេ​[សភា​​អឺរ៉ុប​] កំ​ពុ​ង​ស្នើ​ឲ្យ​គណៈ​កម្មការ​​អឺ​​រ៉ុប​អនុ​វត្ត​​កិច្ចព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​កា​រ​រវាងប្រទេ​ស​កម្ពុ​​ជា​ និង​សហ​ភាព​​អឺ​រ៉ុប​ ​ហើយ​ខចែង​មួយ​​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​និយា​យ​​​អំ​ពី​​ការ​គោរព​សិទ្ធិមនុស្ស​។ ខចែ​ង​នេះ​នឹង​ដាក់​សម្ពា​​ធ​ទៅ​លើ​គណៈ​កម្មការ​​​អឺ​រ៉ុប​​”។

ថ្លែ​ង​ទាក់​​ទ​ង​​ទៅ​នឹង​ការ​​ទាម​​ទា​រ​ឲ្យ​មា​ន​ការ​​ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់​​អ្នក​តវ៉ា​គប់​​ដុំ​ថ្ម​​ប្រាំ​នាក់​ ពី​សំ​​ណាក់​កម្លាំ​ង​​​របស់​លោក​កា​ល​ពី​ថ្ងៃ​​​ទី​៣​​ខែ​នេះ លោក ខេង ទីតូអ្នក​នាំ​​ពាក្យ​កង​រាជ​អា​​​វុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេ​ស​​បា​ន​លើក​ឡើ​ង​ថា សហ​​ភាព​អឺរ៉ុប​​គួរតែ​​ពេញ​ចិត្ត​សេចក្តី​ប្រកាស​​​​​​អំ​ពី​កា​រ​​ស៊ើប​អង្កេត​ក្នុ​ង​ស្រុក​ ទៅ​លើ​​ករណី​បាញ់​សម្លាប់​នេះ​។

លោក​ឧត្តម​សេនីយ៍ ​ខេង ទី​តូ បា​ន​មា​ន​ប្រ​សាស​​ន៍​ថា “នេះ​​គឺ​​ជា​​បញ្ហា​ខ្មែរ​”៕សុធា​

(រាយ​ការ​​ណ៍​បន្ថែម​​ដោ​យ ផន បុប្ផា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស