27 C
Phnom Penh

ក្រុម​​​ហ៊ុន​​​​​​បរទេស​​​ជំរុញ​​​ឲ្យមាន​​​ការ​​​ស៊ើប​​​អង្កេត​​​ការ​​​បាញ់​​​សម្លាប់​​​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធ​​​សហជីពអន្តរជាតិ​​​​​​និងក្រុមហ៊ុន​​​លំដាប់​​​ពិភព​​​លោក​​​​​​សរុប​​​៣០​​​​​​​​​ ដូច​​​ជា វ៉ាល់​​​ឌី​​​ស្នី​​​ (Walt Disney) វ៉លម៉ាត (Walmart) និង​​​ក្រុម​​​ហ៊ុន ​​​ហ្គេប (Gap) ជា​​​ដើម​​​ បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​បង្ហាញ​​​ក្ដី​​​បារម្ភ​​​របស់​​​ខ្លួន​​​ អំពី​​​ករណីបាញ់​​​សម្លាប់​​​យ៉ាង​​​សាហាវ​​​ទៅ​​​លើ​​​កម្ម​​​ករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​ប្រាំ​​​នាក់​​​ កាលពី​​​ដើម​​​ខែ​​​នេះ​​​ បន្ទាប់​​​ពី​​​ខ្លួន​​​​​​បាន​​​ពិចារណា​​​យ៉ាង​​​ដិត​​​ដល់។

លើស​​​ពី​​​នេះ​​​ទៀត​​​​​​ សហព័ន្ធសហជីព​​​និង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះ​​​ បានអំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ជា​​​បន្ទាន់​​​​​​ទៅ​​​​​​លើ​​​​​​ករណី​​​បាញ់សម្លាប់​​​នេះ​​​ ព្រម​​​ទាំង​​​​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ជំនួប​​​មួយ​​​​​​ជាមួយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន​​​។

នៅ​​​ក្នុង​​​លិខិត​​​រួម​​​មួយ​​​ច្បាប់​ ដែល​​​​​​ត្រូវ​​​បាន​​​សរសេរ​​​ផ្ញើ​​​ជូន​​​ដោយ​​​ផ្ទាល់​​​​​​ចំពោះ​​​លោក​​​ ហ៊ុន​​​ សែន​​​ សហព័ន្ធ​​​សហជីព​​​និង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះក៏​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​សិទ្ធិ​​​របស់​​​មេដឹកនាំ​​​សហជីព​​​ កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ និង​​​អ្នក​​​តវ៉ា​​​ សរុប​​​២៣​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ដើម​​​ខែ​​​នេះ​​​​​​ អំឡុង​​​សកម្ម​​​ភាព​​​តវ៉ា​​​ទាមទារ​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ខ្ពស់​​​ជាង​​​មុន​​​ នៅ​​​ក្នុង​​​វិស័យ​​​កាត់ដេរ​​​​​​នៃ​​​ប្រទេស​​​កម្ពុជា។

កូដកម្ម​​​ទូទាំង​​​ប្រទេស​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​​​​ថ្ងៃ​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ បា​​​ន​​​​​​បញ្ចប់​​​ទៅ​​​ដោយ​​​មាន​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ និង​​​នៅ​​​ពេល​​​​​​កម្លាំង​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាញ់​​​ទៅ​​​លើ​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​​​​ ដែល​​​បាន​​​គប់​​​​​​ដុំ​​​ថ្ម​​​នៅ​​​ខាង​​​ក្រៅ​​​​​​រោងចក្រ​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ជា​​​ហេតុ​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​ជាង​​​៤០​​​នាក់​​​ផ្សេង​​​ទៀត​​​​​​រងរបួស​​​។

​​​សហជីព​​​ និង​​​​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នោះ​​​បាន​​​លើក​​​​​​ឡើង​​​ក្នុង​​​លិខិត​​​របស់​​​ខ្លួន​​​ផ្ញើ​​​ជូន​​​លោក​​​​​​ ហ៊ុន សែន​​​ ថា “ការ​​​ប្រើប្រាស់​​​កម្លាំង​​​ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ទៅ​​​លើ​​​​​​កម្មករ​​​​​​តវ៉ា​​​​​​ និង​​​​​​មិន​​​នាំ​​​ឲ្យ​​​មាន​​​សន្ដិភាព​​​​​​រយៈ​​​ពេល​​​វែង​​​​សម្រាប់​​​វិស័យ​​​ឧស្សាហកម្ម​​​ទេ​​​ ហើយ​​​ថែម​​​ទាំង​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​បញ្ហា​​​​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ប្រទេស​​​កម្ពុជា ដែល​​​ជា​​​ទីតាំង​​​​​​ផ្គត់​​​ផ្គង​​​​​​យ៉ាង​​​មាន​​​ស្ថិរភាព​​​ សម្រាប់​​​ក្រុមហ៊ុន​​​​​​អន្តរ​​​ជាតិ​​​​​​ទៀត​​​ផង​​​”។

លិខិត​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​គាំទ្រ​​​​​​សេចក្ដី​​​អំពាវនាវ​​​​​​ពី​​​សំណាក់​​​ប្រេសិត​​​ពិសេស​​​​​​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​ របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ ដែលបាន​​​​​​​​​ធ្វើ​​​ទស្សនកិច្ច​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​លោក​​​ សុរិយា ស៊ូបេឌី (Surya Subedi) ដែល​​​បាន​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដ៏​ស៊ីជម្រៅ​​​មួយ​​​​​​លើ​​​ករណី​​​បាញ់សម្លាប់​​​កម្មករ​​​​​​រោងចក្រ​​​កាត់​​​ដេរ​​​នេះ​​​​​​។

សហជីព​​​និង​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​​​​បាន​​​​​​លើក​​​​​​ឡើង​​​​​​បន្ថែម​​​ទៀត​​​ថា “ការ​​​ស៊ើប​​​អង្កេត​​​​​​គួរ​​​តែ​​​​​​ធានា​​​ឲ្យ​​​មាន​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ពេញ​​​លេញ​​​​​​ពី​​​កម្លាំង​​​សន្ដិសុខ​​​គ្រប់រូប​​​ ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា បាន​​​ប្រើ​​​កម្លាំង​​​មិន​​​សមរម្យ​​​ និង​​​ហួស​​​ក​​​ម្រិត​​​​​​និង​​​បាន​​​ចាត់​​​វិធានការ​​​​​​​​​ការពារ​​​​​​មិន​​​ឲ្យ​​​​​​មាន​​​អំពើ​​​បែប​​​នេះ​​​កើត​​​ឡើង​​​ជា​​​ថ្មី​​​​​​ម្ដង​​​ទៀត​​​​​​”។

សហជីព​​​និង​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​​​​បាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​សិទ្ធិ​​​​​​សេរី​​​ភាព​​​នៃ​​​ការ​​​បង្កើត​​​សមាគម​​​ដែល​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ព្យួរ​​​​​​​​​ដោយ​​​គ្មាន​​​​​​ពេល​​​កំណត់​​​ បន្ទាប់​​​ពី​​​​​​​​​សកម្មភាព​​​​​​បាញ់​​​សម្លាប់​​​​​​កើត​​​ឡើង​​​​​​បាន​​​​​​មួយ​​​ថ្ងៃ និង​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​ឡើង​​​វិញ​​​ជា​​​បន្ទាន់​​​​​​រវាង​​​​​​រដ្ឋាភិបាល​​​​​​​​​ជាមួយ​​​​​​សហជីព​​​ក្នុង​​​ស្រុក​​​ និង​​​កម្មករ​​​រោងចក្រ​​​កាត់ដេរ​​​ ដើម្បី​​​​​​ដោះស្រាយ​​​វិវាទ​​​​​​របស់​​​ភាគី​​​ទាំង​​​នេះ​​​​​​។

លិខិត​​​ដដែល​​​​​​​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “វិស័យ​​​កាត់​​​ដេរ​​​ទូទាំង​​​សាកល​​​លោក​​​​​​កំពុង​​​ប្រែប្រួល​​​យ៉ាង​​​លឿន​​​ ហើយ​​​ចំាបាច់​​​ត្រូវ​​​មាន​​​សន្ដិភាព​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ ដើម្បី​​​​​​កសាង​​​ទំនុក​​​ចិត្ត​​​​​​របស់​​​យើង​​​ឡើង​​​វិញ​​​ទៅ​​​​​​លើ​​​​​​វិស័យ​​​កាត់​​​ដេរ​នៅ​​​ប្រទេស​​​កម្ពុជា​​​។ យើង​​​សូម​​​ស្នើ​​​​​​ដោយ​​​ការ​​​គោរព​​​​​​ដ៏​​​ខ្ពង់​​​ខ្ពស់​​​​​​ឲ្យ​​​​​​សម្ដេច​​​ [លោក​​​ ហ៊ុន​​​ សែន​​​] ជួប​​​ពិភាក្សា​​​ជាមួយ​​​​​​តំណាង​​​ជាន់​​​ខ្ពស់​​​​​​របស់​​​យើង​​​នៅ​​​​​​ថ្ងៃ​​​ទី​​​៣ ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៤ ដើម្បីពិភាក្សា​​​​​​​​​គ្នា​​​​​​ថា តើ​​​យើង​​​អាច​​​ជួយ​​​​​​សម្រេច​​​​​​ឲ្យ​​​សម្រេច​​​បាន​​​​​​នូវ​​​គោល​​​​​​បំណង​​​​​​ខាង​​​លើ​​​​​​ដោយ​​​របៀប​​​ណា​​​”។

តំណាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ មិន​​​អាច​​​ទំនាក់​​​ទំនង​​​ធ្វើ​​​សេចក្ដី​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាលពី​​​ម្សិលមិញ​​​។

សហព័ន្ធ​​​សហជីព​​​​​​ និង​​​ក្រុមហ៊ុន​​​អន្តរ​​​ជាតិ​​​ទាំង​​​នោះ​​​បាន​​​​​​​​​ផ្ញើ​​​លិខិត​​​របស់​​​ខ្លួន​​​មក​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់ពី​​​មាន​​​លិខិត​​​​​​មួយ​​​ច្បាប់​​​ផ្សេង​​​ទៀត​​​​​​ ត្រូវ​​​បាន​​​ផ្ញើ​​​ចេញ​​​ពី​​​​​​សមាគម​​​ពាណិជ្ជ​​​កម្ម​​​​​​ប្រាំ​​​មួយកាល​​​ពី​​​ថ្ងៃ​​​ពុធ​​​សប្ដាហ៍​​​មុន​​​។ គួរ​​​បញ្ជាក់​​​ថា សមាជិក​​​​​​សមាគម​​​ទាំង​​​នេះ​​​​​​​​​បាន​​​ចូល​​​រួម​​​ចំណែក​​​​​​៩០​​​ភាគរយ​​​​​​នៃ​​​បរិមាណ​​​ផលិតផល​​​សម្លៀក​​​បំពាក់​​​ និង​​​ស្បែក​​​ជើង​​​​​​ដែលត្រូវ​​​បាន​​​​​​នាំ​​​ចូល​​​ដោយ​​​ប្រទេស​​​កា​​​ណា​​​ដា​​​ និង​​​សហរដ្ឋ​​​អាមេរិក​​​។

​​​លិខិត​​​ដដែល​​​​​​ក៏​​​បាន​​​អំពាវនាវ​​​ឲ្យ​​​មិន​​​ត្រឹម​​​តែ​​​​​​លោក​​​ ហ៊ុន សែន​​​ ប៉ុណ្ណោះ​​​ទេ​​​ ថែម​​​ទាំង​​​​​​សហជីព​​​ដែល​​​​​​នៅ​​​ពីក្រោយ​​​កូដកម្ម​​​ និង​​​​​​សមាគម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​ (GMAC) ឲ្យ​​​បញ្ឈប់​​​អំពើ​​​ហិង្សា​​​ទាំង​​​អស់​​​​​​​​​ ត្រឡប់​​​ទៅ​​​រក​​​តុ​​​ចរចា​​​វិញ​​​ និង​​​​​​បង្កើត​​​​​​ផែន​​​ការ​​​​​​ពិនិត្យ​​​ប្រាក់​​​ឈ្នួល​​​​​​អប្បបរមា​​​​​​ឲ្យ​​​បាន​​​ឆាប់​​​​​​តាម​​​លទ្ធភាព​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ផ្សាយ​​​​​​កាលពី​​​ម្សិលមិញ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​បាន​គាំទ្រ​​​​​​ការ​​​ទាមទារ​​​ប្រាក់​ឈ្នួល​​​អប្បបរមា​​​១៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ពី​​​សំណាក់​​​សហជីព​​​ដែល​​​នៅ​​​ពីក្រោយ​​​កូដកម្ម​​​ បាន​​​​​​ថ្លែង​​​អំណរ​​​គុណ​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ទាំង​​​នោះ​​​ ដែល​​​បាន​​​​​​បញ្ចេញ​​​មតិ​​​របស់​​​ខ្លួន​​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា “ដំណោះ​​​ស្រាយ​​​​​​អាច​​​​​​រក​​​ឃើញ​​​​​​តែ​​​នៅពេល​​​កម្មករ​​​​​​និង​​​នយោជក​​​អាច​​​ចរចា​​​គ្នា​​​​​​ក្នុង​​​ស្មារតី​​​ជឿជាក់​​​រឹង​​​មាំ​​​ មិន​​​មែន​​​នៅ​​​ក្នុ​​​ង​​​បរិស្ថាន​​​មួយ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ប្រើប្រាស់​​​អំពើ​​​ហិង្សា​​​ ការ​​​គំរាម​​​កំហែង​​​​​​និង​​​​​​ប្រព័ន្ធ​​​​​​យុត្តិធម៌​​​​​​​​​ប្រកប​​​ដោយ​​​អំពើពុក​​​រលួយ​​​ ដែល​​​ដាក់ទោស​​​​​​ទៅ​​​លើ​​​មេដឹក​​​នាំ​​​សហជីព​​​ក្រោក​​​ឈរ​​​​​​ឡើង​​​​​​ដើម្បី​​​យុត្តិធម៌​​​​​​នោះ​​​ទេ​​​”។

ខណៈ​​​ដែល​​​​​​សហជីព​​​និង​​​ក្រុមហ៊ុន​​​អន្តរ​​​ជាតិ​​​​​​ទាំង​​​នោះ​​​មិន​​​បាន​​​លើក​​​ឡើង​​​អំពី​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​១៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​​​​ដែល​​​​​​សហជីព​​​ក្នុង​​​ស្រុក​​​​​​កំពុង​​​ទាមទារ​​​​​​ លិខិត​​​របស់​​​ពួក​​​គេ​​​​​​និង​​​​​​ដាក់សម្ពាធ​​​ទៅ​​​លើ​​​រដ្ឋាភិ​​​បាល​​​និង​​​រោងចក្រ​​​ឲ្យ​​​យល់​​​ព្រម​​​  នេះ​​​បើ​​​តាម​​​​​​ប្រសាសន៍​​​របស់លោក រ៉ុង ឈុន​​​​​​ ប្រធាន​​​សហ​​​ព័ន្ធ​​​សហជីព​​​កម្ពុជា​​​ ដែល​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​សហជីព​​​នៅ​​​ពី​​​ក្រោយ​​​កូដកម្ម​​​ទាម​​​ទារ​​​ប្រាក់ឈ្នួល​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​មាន​​​សុទិដ្ឋិនិយម​​​ថា លិខិត​​​​​​របស់​​​អតិថិជន​​​ទាំង​​​នេះ​​​នៅ​​​ពេល​​​នេះ​​​អាច​​​ជំរុញ​​​ឲ្យ​​​និយោជក​​​​​​​​​អនុវត្ត​​​​​​តាម​​​​​​ការ​​​ទាមទារ​​​របស់​​​យើង​​​ពីព្រោះ​​​ពួក​​​គេ​​​​​​ [ក្រុមហ៊ុន​​​អន្តរជាតិ​​​ទាំង​​​នោះ​​​] ដឹង​​​ថា អ្នក​​​ជំនួញ​​​ទាំង​​​នោះ​​​អាច​​​ដំឡើង​​​ប្រាក់ឈ្នួល​​​​​​ដល់​​​១៦០​​​ដុល្លារ​​​បាន​​​”។

សហជីព​​​កំពុង​​​គំរាម​​​​​​ធ្វើ​​​កូដកម្ម​​​ទូទាំង​​​ប្រទេស​​​បន្តទៀត​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មិន​​​ចាប់​​​ផ្ដើម​​​​​​ការ​​​ចរចា​​​អំពី​​​ប្រាក់​​​ឈ្នួល​​​​​​ឡើង​​​វិញ​​​​​​នាពេល​​​ឆាប់​​​ៗ​​​ទេ​​​នោះ​​​។

លោក​​​ ហ៊ុន សែន បាន​​​ចាត់​​​តាំង​​​​​​លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ គាត​​​ ឈន់​​​ ឲ្យ​​​ទទួល​​​បន្ទុក​​​​​​គណៈកម្មាធិការ​​​ថ្មី​​​មួយ​​​ ដែល​​​ត្រូវ​​​សិក្សា​​​អំពី​​​លទ្ធភាព​​​ក្នុង​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​អប្ប​​​បរមាឲ្យ​​​ខ្ពស់​​​ជាង​​​​​​១០០​​​ដុល្លារ​​​សម្រាប់​​​វិស័យ​​​កាត់​​​ដេរ​​​ ក៏​​​ប៉ុន្តែ​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​មិន​​​ទាន់​​​​​​មាន​​​ដំណឹង​​​​​​ទាក់ទង​​​ទៅ​​​នឹង​​​គណៈកម្មាធិការ នេះ​​​ទេ​​​។ គួរ​​​រំឭកថា ប្រាក់ឈ្នួល​​​អប្បបរមា​​​​​​១០០​​​ដុល្លារ​​​នេះ​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​នេះ​​​។

ក្នុង​​​ថ្ងៃ​​​ចាត់​​​តាំង​​​​​​លោក​​​ គាត ឈន់​​​ លោក ហ៊ុន​​​ សែន​​​ ក៏​​​បាន​​​​​​ចាត់​​​តាំង​​​លោក​​​ ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ឲ្យ​​​ទទួល​​​បន្ទុក​​​គម្រោង​​​​​​ស្រាវជ្រាវ​​​អំពី​​​ករណី​​​ប៉ះទង្គិច​​​គ្នា​​​​​​​​​រវាង​​​ក្រុម​​​អ្នក​​​តវ៉ា​​​និង​​​នគរបាល​​​​​​ ដែល​​​បាន​​​បញ្ចប់​​​ទៅ​​​​​​​​​ដោយ​​​មាន​​​ការ​​​បាញ់​​​សម្លាប់​​​​​​កម្មករ​​​​​​ប្រាំនាក់​​​។​​​ ក៏​​​ប៉ុន្តែ​​​មិន​​​ទាន់​​​មាន​​​ដំណឹង​​​​​​ទាក់ទង​​​នឹង​​​​​​គម្រោង​​​​​​ស្រាវជ្រាវ​​​នេះ​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ថ្លែង​​​អំពី​​​វិវាទ​​​ការងារ​​​​​​ ទាំង​​​នេះ​​​​​​នៅ​​​ក្នុង​​​សុន្ទរកថាមួយ​​​កាលពី​​សប្ដាហ៍​​​មុន​​​ លោក​​​ ហ៊ុន សែន​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ទាមទារ​​​របស់​​​សហជីព​​​​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ដល់​​​១៦០​​​ដុល្លារ​​​​​​ជា​​​បន្ទាន់​​​នោះ​​ គឺ​​​ជា​​​រឿង​​​មិន​​​អាច​​​ទៅ​​​​​​​​​រួច​​​ទេ​​​។​​​

រដ្ឋាភិបាល​​​និង​​​រោងចក្រ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដំឡើង​​​ប្រាក់ឈ្នួល​​​អប្បបរមា​​​ទ្វេដង​​​​​​ភ្លាមៗ​​​ អាច​​​នឹង​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន​​​​​​ជាច្រើន​​​ ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ទិញ​​​ទំនិញ​​​ពី​​​រោងចក្រ​​​នៃ​​​កម្ពុជា​​​ ឲ្យ​​​រិះរក​​​ប្រទេស​​​ផ្សេង​​​ដែល​​​មាន​​​​​​ថ្លៃ​​​ដើម​​​កម្លាំង​​​ពល​​​កម្ម​​​ថោក​​​ជាង​​​។

លោក​​​ កែន លូ អគ្គលេខា​​​ធិការ​​​​​​សមាគម​​​ GMAC បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​ថា លិខិត​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​​​​ ដែល​​​ផ្ញើ​​​មក​​​ពី​​​សហ​​​ជីព​​​​​​ និង​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ មាន​​​ខ្លឹ​​​មសារ​​​​​​ស៊ី​​​គ្នា​​​ទៅ​​​​​​នឹង​​​ខ្លឹម​​​សារ​​​របស់​​​រោងចក្រ​​​ក្នុង​​​ស្រុក​​​។​​​ លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​តែង​​​តែ​​​ថ្កោល​​​ទោស​​​​​​ការ​​​ប្រើប្រាស់​​​អំពើ​​​ហិង្សា​​​​​​នៅ​​​ក្នុង​​​វិវាទ​​​ឧស្សាហកម្ម​​​… ដូច្នេះ​​​នឹង​​​មាន​​​ខ្លឹមសារ​​​ខុស​​​គ្នា​​​នៅ​​​ក្នុង​​​លិខិត​​​នោះ​​​ទេ​​​”។

លោក​​​ កែន លូ ក៏​​​បាន​​​ស្វាគមន៍​​​សេចក្ដី​​​អំពាវនា​​​វ​​​របស់​​​​​​សហជីព​​​និង​​​ក្រុមហ៊ុន​​​អន្តរ​​​ជាតិ​​​​​​ទាំង​​​នោះ​​​ ឲ្យ​​​មាន​​​​​​ “វិធាន​​​ការ​​​​​​ព្រមាន​​​” ទៅ​​​លើ​​​​​​អ្នកដែល​​​​​​ជាប់​​​ទោស​​​​​​​​​ដោយសារ​​​តែ​​​បាន​​​បំផ្លាញ​​​​​​ទ្រព្យ​​​សម្បត្តិ​​​អំឡុង​​​សកម្មភាព​​​តវ៉ា​​​ ដែល​​​នេះ​​​អាច​​​សំដៅ​​​ទៅ​​​លើ​​​​​​​​​អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ទាំង​​​អស់​​​​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ដូច្នេះ​​​នេះ​​​គឺ​​​ជា​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​យ៉ាង​​​ហោច​​​ណាស់​​​ព្យាយាម​​​មាន​​​យុត្តិធម៌​​​ច្រើន​​​ជាង​​​មុន​។ ទាក់ទង​​​ទៅ​​​​​​នឹង​​​សំណើ​​របស់​​​សហជីព​​​ និង​​​ក្រុមហ៊ុន​​​អន្តរជាតិទាំង​​​នោះ​​​ ឲ្យ​​​មាន​​​ការ​​​គោរព​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​បង្កើត​​​សមាគម​​​ ដោយ​​​លើក​​​ឡើង​​​អំពី​​​អនុ​​​សញ្ញា​​​៨៧​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​​​​ (ILO) លោក កែន លូ បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​បាន​​​បោះបង់​​​ចោល​​​សិទ្ធិ​​​នោះ​​​ហើយ​​​ ដោយ​​​បែរ​​​ជា​​​​​​ប្រើ​​​អំពើហិង្សា​​​វិញ​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាស់​​​ណាស់​​​​​​កូដកម្ម​​​និង​​​បាតុកម្ម​​​​​​ មិន​​​មែន​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​សន្ដិវិធី​​​ទេ​​​… ដូច្នេះ​​​​​​ច្បាស់​​​ណាស់​​​អនុ​​​សញ្ញា​​​ ILO ៨៧ មិន​​​អាច​​​អនុវត្ត​​​បាន​​​ទេ​​​​​​​​​”។

នៅ​​​ក្នុង​​​លិខិត​​​របស់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​នោះ​​​ សហជីព​​​និង​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ទាំង​​​នោះ​​​​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ច្បាប់​​​សហ​​​ជីព​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ហួស​​​ពេល​​​កំណត់​​​ជា​​​យូរ​​​មក​​​ហើយ​​​។

លោក​​​ កែន លូ បាន​​​លើក​​​ឡើង​​​ថា សមាគម GMAC បាន​​​នឹង​​​កំពុង​​​អំពាវនាវ​​​ឲ្យ​​​មាន​​​​​​ច្បាប់​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​៕ សុធា

(រាយការណ៍​​​បន្ថែម​​​ដោយ អូន ភាព)

​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស