34 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់​ពី​បទ​ចាប់​រំលោភ​កូន​ស្រី​របស់ខ្លួន​អាយុ​១១ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគ​របាល​បាននិយាយ​ថា  កាលពី​ម្សិល​​មិញ​ សាលាដំបូង​​ខេត្ត​កំពង់​ស្ពឺ បាន​ចោទ​ប្រកាន់​បុរស​អាយុ​៤៩ឆ្នាំ​ម្នាក់​ពី​បទ​ចាប់​រំលោភ​កូន​ស្រី​របស់​ខ្លួន​អាយុ​១១​ឆ្នាំ។

យោង​តាម​លោក​ ឃុត​ សុផល អធិ​ការ​នគរ​បាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា លោក ហែម ពឿន ជាកសិករ​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅក្នុង​ឃុំ​សែន​​ដី ស្រុក​សំរោង​ទង​​បន្ទាប់ពី​ស្ត្រី​ជា​ម្តាយ​មី​ង​ក្មេងស្រី​រូបនេះ​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​បុរស​រូបនេះ។លោក សំ សាក់ នាយការិយាល័យ​នគរ​​​បាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា បុរស​ឈ្មោះ ហែម​ ពឿន នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​កំពុងត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន។

លោក សំ សាក់​ បានមាន​ប្រសាស​ន៍ ប​ន្ថែម​​​​ថា អំឡុង​ការ​សាកសួរ​ ជន​រងគ្រោះ​ជា​កូន​​​ស្រី​រូប​នេះ​បាន​ប្រាប់​នគរ​បាល​ថា នៅ​យប់​ថ្ងៃទី​១៤ ខែ​មករា ឪពុក​របស់​នាង​​បាន​ហៅ​នាង​ឲ្យ​មក​ដេក​ក្បែរ​គាត់​ ហើយ​បន្ទាប់មក​គាត់​បាន​ចាប់​រំលោភ​នាង​​តែម្តង។

លោក​បាន​មាន​ប្រសាសន៍ថា “ឪពុក​របស់​នាង​បាន​គំរាម​អារ​ក​សម្លាប់​នាង​ប្រសិន​បើ​នាង​មិន​ព្រម​រួម​ភេទ​ជាមួយ​គាត់ទេ​នោះ”។

បន្ទាប់​មក​ក្មេងស្រីរូបនេះ​បានយក​រឿង​នេះ​​និយាយប្រាប់​ម្តាយ​មី​ង​របស់​ខ្លួន​ ហើយ​ស្ត្រី​ជា​ម្តាយ​មី​ងបាន​រាយការ​ណ៍​ទៅ​​​នគរ​​​បាល។

លោក​ សំ សាក់​ បានថ្លែង​​​ថា “ជន​សង្ស័យ​បាន​សារភាព​ថា គាត់​ពិត​​ជា​បាន​ចាប់​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន​មែន ដោយ​​និយាយ​ថា ដោយសារ​ខ្លួន​ស្រវឹង​ស្រា”៕​​​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស