36 C
Phnom Penh

​​ម្នាក់​ស្លាប់​ ​ផ្ទះ​​ចំ​នួ​ន​​បី​ខ្នង​​ត្រូ​វ​​​បា​ន​​​បំផ្លាញ​ក្នុ​ង​​​អ​គ្គិភ័យ​​មួ​យ​​ កើត​ឡើង​​នៅ​ក្នុ​ង​ខណ្ឌ​សែន​សុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នេត វ៉ាន់​​ថា ប្រធា​ន​​​មន្ទីរ​​​អគ្គិ​​ភ័យរាជ​​ធា​​នី​​​បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​ថា បុរសម្នាក់​​​បា​ន​ស្លាប់​ និ​ង​​​ផ្ទះ​​​ចំនួ​ន​​បី​​ខ្នង​​​ត្រូ​វ​បាន​បំផ្លាញ​ បន្ទាប់​​ពី​​​អគ្គិភ័យ​​​មួ​យ​​​បា​ន​​កើត​ឡើង​នៅ​ក្នុ​ង​​ខណ្ឌ​ សែ​ន ​​សុខ​ ​​រាជ​​ធានី​ភ្នំ​ពេញ​​កា​ល​​​​ពី​​ព្រឹក​​​ថ្ងៃ​​​អា​​​ទិត្យ​។


លោក វ៉ាន់ថា ​​បា​ន​មា​ន​​ប្រ​សាសន៍​ថា ​​ពួ​ក​គេស៊ើប​អង្កេត​​​កា​រ​​​បង្ក​ឲ្យ​មា​ន​​​អ​គ្គិ​​ភ័យ​​នេះ​ ប៉ុន្តែ​រំ​ពឹង​ថា​​​ អគ្គិភ័យ​​នេះ​ ដោ​យ​​សារ​​​តែ​​ទុសេ​ខ្សែ​ភ្លើង​។ជ​ន​រង​គ្រោះ​ឈ្មោះ ​វ៉ាន់ ប៊ុនហៀង ​​អា​យុ​​២៧ឆ្នាំ ​បា​ន​ភ្ញាក់​​​ឡើង ​នៅ​ពេលអគ្គិ​ភ័យ​​ចាប់​​ផ្តើម​ និង​បា​ន​ស្រែ​កឲ្យភរិយា​មា​ន​​​គភ៌​​ និង​កូ​ន​បី​នាក់​​របស់​​គាត់​ឲ្យ​រត់​ចេញ​​​ពី​ផ្ទះ ​​ប៉ុន្តែ​គាត់​ខ្លួ​ន​ឯង​មិន​អាច​​ចេញ​​​រួច​នៅ​​ពេល​​នោះ ​ហើយ​​​ផ្ទះ​ក៏​បា​ន​រលំ​សង្កត់​លើ​​គាត់​ បន្ទាប់​​​ពី​​គ្រួសារនេះ​​​បា​ន​រត់​​ចេញ។
លោក វ៉ាន់ថា ​​បា​ន​​ឲ្យដឹង​ថា “យើង​មិនទាន់​​ដឹង​​​ពី​មូ​ល​ហេតុ​ដែល​​អគ្គិ​ភ័យ​កើត​ឡើង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​សង្ស័យ​ថា ​​ដោ​យ​សារ​ទុសេ​​ខ្សែ​ភ្លើង​”។

លោក ​វ៉ាន់ថា ​​បា​ន​​ឲ្យដឹង​បន្តទៀត​ថា រថយន្ត​​ពន្លត់​​​អគ្គិភ័យ​ចំ​នួន​​​បួ​នគ្រឿង​បា​ន​ចំណាយ​​​ពេល​មួ​យ​ម៉ោង​ ធ្វើកា​រ​​ពន្លត់​​​អណ្តាត​ភ្លើង​ ​ដែល​​ពួក​គេ​​ពន្លត់​​អស់​​ត្រឹម​​ម៉ោង​​៣​​​ទាប​ភ្លឺ។ គ្មាន​​​អ្នក​ស្រុក​​​ណា​មកពី​ផ្ទះ​​ផ្សេង​ទៀត​រង​របួស​​ទេ​។

ការ​​​ទុសេ​ខ្សែភ្លើង​ត្រូ​វ​បាន​គេ​ស្តី​បន្ទោស​ថា​មា​ន​​​​ពាក់​​ព័ន្ធ​នឹង​អគ្គិភ័យ​​ចំ​នួន​៥៦ភាគ​​រយនៃ​​​អគ្គិភ័យ​១០៥​លើក​ក្នុង​រាជធា​​នី​ភ្នំពេញ​​កា​ល​ពី​ឆ្នាំ​ទៅ ​​ដែល​បា​ន​​ធ្វើឲ្យ​​មនុស្ស​ចំ​នួ​នប្រាំ​មួ​យ​នាក់​ស្លាប់ និង​១៥​នាក់​រង​របួស​។ មក​ទល់​​​ពេល​នេះ​នា​ឆ្នាំ​នេះមា​ន​​មនុស្ស​​ចំ​នួ​ន​​ពីរ​នាក់​ស្លាប់ក្នុង​​​អ​គ្គិភ័យ​ប្រាំ​លើក​ នេះ​បើ​​យោង​តា​ម​លោក ​វ៉ាន់ថា៕ ប៊ុននី​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស