29 C
Phnom Penh

យុវជន​​​ដែល​​​រង​​​ការ​​​វាយ​​​ដំ​​​​​​អំឡុង​​​បាតុកម្ម​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ត្រូវ​​​​​​​​​វះកាត់​​​ខួរក្បាល​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន​​​ ថេត​​​ ថេង​​​ បាន​​​​​​ពិការ​​​ដៃ​​​ម្ខាង​​​។ ក្នុង​​​រយៈ​​​ពេល​​​១៨​​​ថ្ងៃ​​​មក​​​នេះ​​​​​​ ម្ដាយ​​​របស់​​​គេ​​​​​​ ដែល​​​​​​ជា​​​អ្នក​​​មើល​​​​​​ថែ​​​រូប​​​គេ​​​​​​ដោយ​​​ផ្ទាល់​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​សង្គ្រោះ​​​បន្ទាន់​​​នៃ​​​មន្ទីរពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ​​​-សូវៀត​​​ក្នុង​​​រាជធានីភ្នំពេញ​​​ បាន​​​​​​ធ្វើ​​​សកម្មភាព​​​ដដែល​​​ៗ​​​នោះ​គឺ​​​​លើក​​​ដៃ​​​ស្ដាំ​​​របស់​កូន​​​ប្រុស​​​​​​គាត់​​​ឡើង​​​លើ​​​ និង​​​សង្ឃឹម​​​ថា រូប​​​គេ​​​អាច​​​ប្រមូល​​​ក​​​ម្លាំង​​​​​​លើក​​​ដៃ​​​រួច​​​។​​​

កាលពីម្សិលមិញ​​​ដូច​​​រៀង​​​រាល់​​​ថ្ងៃ​​​ដែរ​​​ ​​​រូប​​​គេ​​​បាន​​​​​​សម្រាក​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទីរពេទ្យ​​​​​​ចាប់​​​តាំង​​​ពី​​​កង​​​រាជអាវុធ​​​ហត្ថ​​​​​​បាន​​​វាយ​​​ដំ​​​កម្មករ​​​កាត់ដេរ​​​វ័យ​​​១៨​​​រូបនេះ​​​យ៉ាង​​​សាហាវ​​​​​​ព្រៃ​​​ផ្សៃ ​​​ខណៈ​​​ពេល​​​រូប​​​គេ​​​កំពុង​​​ចូល​​​រួម​​​​​​ការ​​​តវ៉ា​​​មួយ​​​ដើម្បី ទាមទារ​​​ដំឡើង​​​ប្រាក់ ​​​ខែ​​​គោល​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា។​​​ ដៃ​​​របស់​​​ ថេត ថេង បាន​​​បាក់​​​​​​​​​កម្រើក​​​លែង​​​បាន​​​។ ថេត ថេង អាច​​​ចងចាំ​​​​​​ហេតុការណ៍​​​បាន​​​ខ្លះ​​​នៅ​​​   ក្នុង​​​ថ្ងៃ​​​នោះ​​​ អំឡុង​​​ពេល​​​មនុស្ស​​​ប្រាំ​​​នាក់   ​​​ត្រូវបាន​​​សម្លាប់​​​ និង​​​ជាង​​​៤០​​​ទៀត​​​រង​​​របួស​បន្ទាប់ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​​​​​វែ​​​ង​​​បាន​​​បើក​​​ការ​​​បាញ់ប្រហារ​​​ទៅ​​​លើ​​​​​​កម្មករ​​​​​​ដែល​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​សមត្ថកិច្ច​​​។​​​
យុវជន​​​រូប​​​​​​នេះ​​​ចាំ​​​បាន​​​ថា រូប​​​គេ​​​​​​​​​បាន​​​ដើរ​​​​​​ចេញ​​​ពី​​​ផ្ទះ​​​​​​ថ្ម​​​ជួល​​​​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជធានីភ្នំពេញ​​​​​​ឆ្ពោះ​​​ទៅ​​​កន្លែង​​​ធ្វើ​​​ការ​​​របស់​​​ខ្លួន​​​​​​នៅ​​​​​​ក្នុង​​​សួន​​​​​​ឧស្សាហកម្ម​​​​​​កាណាឌីយ៉ា​​​។

យុវជន ថេត ថេង​​​ ចាំ​​​បាន​​​ថា រូប​​​គេ​​​បាន​​​​​​ចូល​​​រួម​​​ធ្វើ​​​ការ​​​តវ៉ា​​​ជាមួយ​​​ក្រុម​​​កម្មករ​​​កាត់​​​ដេរ​​​​​​​​​ដោយ​​​ស្រែក​​​​​​ផង​​​​​​ និង​​​គប់​​​ដុំ​​​ថ្ម​​​ផង​​​។ ហើយ​​​​​​រូប​​​គេ​​​​​​ចាំ​​​បាន​​​​​​ទៀត​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រដាប់​​​ដោយ​​​អាវុធ​​​ពេញ​​​ដៃ​​​រាប់​​​រយ​​​នាក់​​​ បាន​​​មក​​​បំបែក​​​ហ្វូង​​​បាតុកម្ម​​​​​​ដោយ​​​គ្រាប់​​​កាំភ្លើង​​​។​​​

ថេត ថេង បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា “នគរបាល​​​​​​បានចាប់​​​ផ្ដើម​​​​​​ដើរ​​​សំដៅ​​​មក​​​​​​រក​​​ពួក​​​​​​យើង​​​ជា​​​ក្រុម​​​ បន្ទាប់មក​​​ពួក​​​គេ​​​បាន​​​​​​បំបែក​​​គ្នា​​​ ហើយ​​​នគរបាល​​​មួយ​​​ក្រុម​​​តូច​​​បាន​​​ដេញ​​​តាម​​​ខ្ញុំ​​​និង​​​ព័ទ្ធ​​​​​​ចាប់​​​ខ្ញុំ​​​ ពួក​​​គេ​​​យ៉ាង​​​ហោច​​​ណាស់​​​មាន​​​គ្នា​​​ប្រាំ​​​នាក់​​​”។យុវជន​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា នគរបាល​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​នគរបាល​​​ទាំង​​​នោះ​​​​​​​​​​​​​​​បាន​​​​​​បង្ហាញ​​​ដំបង​​​ឆក់​​​ លើក​​​វា​​​ឡើង​​​លើ​​​​​​ខ្ពស់​​​ផុត​​​​​​ក្បាល​​​​​​ ហើយ​​​បាន​​​​​​វាយ​​​សំពង​​​ក្បាលរបស់​​​ ថេត ថេង។

យុវជន​​​ ថេត ថេង បាន​​​លើក​​​ឡើ​​​ងទៀត​​​ថា “វត្ថុ​​​ចុង​​​ក្រោយ​​​​​​ដែល​​​ខ្ញុំ​​​មើល​​​ឃើញ​​​គឺ​​​ដំបង​​​ បន្ទាប់​​​មក​​​ខ្ញុំ​​​មិន​​​ចាំ​​​អ្វី​​​ទាំងអស់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​ខ្ញុំ​​​មក​​​ដល់​​​ទី​​​នេះ​​​ ឬ​​​ថា​​​ តើ​​​ខ្ញុំ​​​អាច​​​រស់​​​បាន​​​យ៉ាង​​​ដូច្នេះ​​​នោះ​​​ទេ​​​”។

អ្នក​​​ស្រី ឃួន ស្រីអ៊ុម​​​ អាយុ​​​៣៧ឆ្នាំ​​​ ដែល​​​ត្រូវ​​​ជា​​​ម្ដាយ​​​របស់​​​ ថេត ថេង​​​ បាន​​​លើក​​​បង្ហាញ​​​​​​ហ្វីលស្គែន​​​ខួរក្បាលកូនប្រុស​​​របស់គាត់​​​។ វា​​​បាន​​​បង្ហាញ​​​ពី​​​ស្នាម​​​ប្រហោង​​​​​​ពី​​​រ​​​កន្លែង​​​ដែល​​​មាន​​​ទំហំ​​​ប៉ុន​​​ផ្លែ​​​ប៉ោម​​​​​​តូច​​​។
វេជ្ជបណ្ឌិត​​​បាន​​​ប្រាប់​​​អ្នក​​​ស្រី​​​ថា កន្លែង​​​ប្រហោង​​​ទាំង​​​នេះ​​​គឺ​​​ជា​​​ឈា​​​ម​​​កក​​​នៅ​​​លើ​​​ខួរ​​​ក្បាល​​​របស់​​​កូន​​​ប្រុស​​​គាត់ ជា​​​មូល​​​ហេតុ​​​ដែល​​​រូប​​​គេ​​​ពិការ​​​ដៃ​​​ស្ដាំ​​​ ហើយ​​​វា​​​បាន​​​បង្ហាញ​​​សញ្ញា​​​សាច់​​​ដុំ​​​ចុះ​​​ខ្សោយ។

​​​អ្នក​​​ស្រី​​ ឃួន ស្រីអ៊ុម ​បាន​​​និយាយ​​​ទៀត​​​ថា “នគរ​​​បាល​​​បាន​​​វាយ​​​រូប​​​គេ​​​​​​ឲ្យ​​​ស្លាប់​​​។ ពេល​​​​​​នេះ​​​រូប​​​គេ​​​មិន​​​អាច​​​ធ្វើ​​​ការ​​​បាន​​​ទេ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​អាច​​​ធ្វើ​​​ការ​​​បាន​​​ដែរ​​​ ពីព្រោះ​​​ខ្ញុំ​​​ត្រូវ​​​មក​​​ទីនេះ​​​មើល​​​ថែ​​​ទាំ​​​កូន​​​ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា តើ​​​រូប​​​គេ​​​នឹង​​​អាច​​​ប្រើប្រាស់​​​ដៃ​​​ស្ដាំ​​​របស់គេ​​​បាន​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​”។ ស្ដ្រីជា​​​ម្ដាយ​​​រូប​​​នេះ​​​​​​បាន​​​​​​ចោទ​​​សួរ​​​ថា “តើ​​​យើង​​​អាច​​​រស់​​​បាន​​​ដោ​​​​​​យ​​​​​​វិធី​​​ណា​​​?”។ពេល​​​នេះ​​​មាន​​​អ្នក​​​តវ៉ា​​​រង​​​របួស​​​មួយ​​​ចំនួន​​​នៅ​​​ឡើយ​​​កំពុង​​​សម្រាក​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទីរពេទ្យ​​​ ពោល​​​គឺ​​​ពីរ​​​សប្ដាហ៍​​​បន្ទាប់​​​ពី​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករា ដោយ​​​នៅ​​​មន្ទីរពេទ្យ​​​មិត្តភាព​​​ខ្មែរ​​​-សូវៀត​​​មាន​​​ប្រាំមួយនាក់​​​និង​​​ម្នាក់​​​ទៀត​​​កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរពេទ្យ​​​កាល់ម៉ែត​​​។

វេជ្ជបណ្ឌិត​​​ ឈឿង​​​ យ៉ាវ​​​យិន​​​ អនុ​​​ប្រធាន​​​មន្ទីរពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ-សូវៀត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ទីរពេទ្យ​​​គ្មាន​​​សមត្ថភាព​​​ពិនិត្យ​​​មើល​​​របួស​​​ក្បាល​របស់​​​ ថេត​​​ ថេង ទេ។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​ “យើង​​​មិន​​​អាច​​​ព្យាករ​​​​​​ពី​​​ស្ថានភាព​​​របស់​​​គាត់​​​ជា​​​មុន​​​បាន​​​ទេ​​ ពីព្រោះ​​​យើង​​​​​​គ្មាន​​​មធ្យោបាយ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​វាស់​​​ថា តើ​​​ខួរក្បាល​​​របស់​​​គាត់​​​​​​រង​​​របួស​​​ប៉ុណ្ណា​​ទេ”។លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា យុវជន​​​រូប​​​នេះ​​​នឹង​​​ត្រូវ​​​ទទួល​​​ការ​​​វះកាត់​​​ខួរក្បាល​​​នៅ​​​ពេល​​​រូប​​​គេ​​​ទទួល​​​បាន​​​​​​ការ​​​អនុញ្ញាត​​​ពី​​​មន្ទីរពេទ្យ​​​។

លោក មួន សុខមាន​​​ អាយុ​​​២៩​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ដែល​​​បាន​​​ផ្លាស់​​​ទីលំនៅ​​​មក​​​ខណ្ឌពោធិ៍សែន​​​ជ័​​​យ​​​ដើម្បីធ្វើការ​​​​​នៅ​​​ក្នុង​​​រោងចក្រ​​​ដើម្បី​​​រក​​​ប្រាក់​​​ទំនុក​​​បម្រុង​​​គ្រួសារ​​​ កំពុង​​​រង់​​​ចាំ​​​វះកាត់​​​ភ្នែក​​​។​​​លោក​​​ មួន​​​ សុខមាន ត្រូវ​​​បា​​​ន​​​ឡោម​​​ព័ន្ធ​​​និង​​​វាយ​​​ដំ​​​ដោយ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ដែល​​​ប្រើ​​​ដំបង​​​​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​វាយ​​​ប្រហារ​​​ដូច​​​គ្នា​​​ៗ​​​នឹង​​​​​​ ថេត ថេង ដែរ ហើយ​​​នៅ​​​មាន​​​​​​ស្នាម​​​​​​ជាំ​​​​​​នៅ​​ឡើយ​​​នៅ​​​ជុំវិញ​​​ប្រឡង់ភ្នែក​​​និង​​​​​​កញ្ចឹង​​​​​​ក​​​​​​របស់​​​​​​គាត់​​​។គាត់​​​និយាយ​​​ថា ពេល​​​នេះ​​​ភ្នែក​​​ឆ្វេង​​​របស់​​​គាត់​​​ធ្វើ​​​ការ​​​បាន​​​តែ​​​៣០​​​ភាគរយ​​​ប៉ុណ្ណោះ​​​ ហើយនៅ​​​ពេល​​​គាត់​​​ព្យាយាម​​​ប្រឹង​​​សំឡឹង​​​​​​ទៅ​​​ខាង​​​ឆ្វេង​​​ ឬ​​​ខាង​​​ស្ដាំ​​​ ត្របក​​​ភ្នែក​​​របស់​​​គាត់​​​​​​ញាក់​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​បាន​​​ និង​​​​​​ធ្វើ​​​ឲ្យ​​​គាត់​​​មើល​​​លែង​​​​​​ច្បាស់​​​។​​​

លោក​​​​​​ មួន សុខមាន​​​​​​ បាន​​​និយាយ​​​អំពី​​​ការ​​​​​​វាយ​​​ដំ​​​​​​នឹង​​​ដំបង​​​មក​​​លើ​​​ក្បាល​​​របស់​​​គាត់​​​ថា “នគរបាល​​​ នៅពេល​​​ពួក​​​គេ​​​​​​វាយ​​​ខ្ញុំ​​​ ពួក​​​គេ​​​ស្រែក​​​ថា ‘ឥឡូ​​​វ​​​ម៉េច​​​ក៏​​​​​​អ្ហែង​​​មិន​​​បង្ហាញ​​​កម្លាំង​​​របស់​​​អ្ហែង​​​ទៅ​​​’”។

បុរស​​​រូប​​​នេះ​​​បាន​​​រៀប​​​រាប់​​​​​​ពី​​​លើ​​​គ្រែ​​​របស់​​​ខ្លួន​​​ក្នុង​​​មន្ទីរពេទ្យ​​​ថា “ខ្ញុំ​​​ត្រូវ​​​ផ្ដោត​​​​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​នៅ​​​​​​តែ​​​រឹង​​​មាំ​​​ និង​​​ទទួល​​​ការ​​​ដាក់ទណ្ឌកម្ម បើ​​​មិន​​​ដូច្នោះ​​​ទេ​​​ ម្ល៉េះ​​​ខ្ញុំ​​​​​​ស្លាប់​​​​​​នៅ​​​ទីនោះ​​​បាត់​​​ទៅ​​​ហើយ​​​”។គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា រយៈ​​​ពេល​​​ប៉ុន្មាន​​​​​​​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​ គ្រួសារ​​​របស់​​​គាត់​​​បាន​​​ត្រៀម​​​​​​សម្រាប់​​​ធ្វើ​​​បុណ្យ​​​សព​​​ឲ្យ​​​គាត់​​​ដោយ​​​សារ​​​តែ​​​គាត់​​​រង​​​របួស​​​ធ្ងន់ធ្ងរ​​​ពេក​​​។

យោង​​​តាម​​​លោក ឈឿង យ៉ាវយេន​​​ បាន​​​​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំងឺ​​​ដែល​​​នៅ​​​សេស​​​សល់​​​ទាំង​​​បួន​​​នាក់​​​នៅ​​​ក្នុង​​​មន្ទីរពេទ្យ​​​​​​មិត្តភាព​​​-ខ្មែរ​​​សូវៀត​​​​​​កំពុង​​​សម្រាក​​​​​​ព្យាបាល​​​របួស​​​​​​ត្រូវ​​​គ្រាប់​​​​​​ត្រង់​​​ជើង​​​ ហើយ​​​​​​កំពុង​​​ជា​​​សះស្បើយ​​​យ៉ាង​​​ឆាប់​​​រហ័ស​​​។

នៅ​​​មន្ទីរពេទ្យ​​​កាល់​​​ម៉ែត​​​ លោក ស៊ូ សំណាង​​​ អាយុ​​​២៧ឆ្នាំ​​​ជា​​​អ្នក​​​រត់​​​រឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ ដែល​​​​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​ចំ​​​ក្បាល​​​ពោះ​​​ ខណៈ​​​ពេល​​​គាត់​​​​​​មើល​​​​​​ហេតុការណ៍​​​​​​ប៉ះទង្គិច​​​គ្នា​​​ពី​​​យ័រ​​​រាន​​​ហាល​​​ជាន់​​​ទី​​​៣​​​ សំឡឹង​​​មើល​​​ទៅ​​​ផ្លូវ​​​វេង​​​ស្រេង​​​​​​​​​បាន​​​និយាយ​​​ថា  គាត់​​​បាន​​​ផ្លាស់​​​មក​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ព្រះ​​​កុសុមៈ​​​​​​ដោយ​​​សារ​​​តែ​​​គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​ការ​​​ព្យាបាល​​​​​​ដែល​​​គាត់​​​​​​បាន​​​​​​​​​ទទួល​​​នៅទីនោះ​​​។​​​គាត់​​​បាន​​​និយាយ​​​សំដៅ​​​ដល់​​​​​​របួស​​​​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​របស់​​​ខ្លួន​​​ថា “ខ្ញុំ​​​មាន​​​មន្ទិល​​​​​​ចំពោះ​​​​​​គុណ​​​ភាព​​​នៃ​​​ការ​​​វះកាត់​​​របស់​​​វេជ្ជ​​​បណ្ឌិត​​​ពី​​​ព្រោះ​​​នៅ​​​តែ​​​មាន​​​លា​​​មក​​​​​​លេច​​​ធ្លាយ​​​​​​ចេញ​​​តាម​​​ពោះវៀន​​​របស់​​​​​​ខ្ញុំ​​​នៅ​​​ឡើយ​​​”។

វេជ្ជ​​​បណ្ឌិត​​​មួយ​​​រូប​​​​​​​​នៅមន្ទីរពេទ្យ​​​កាល់​​​ម៉ែត​​​ ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​ទាន់​​​មាន​​​ឱកាស​​​ពិនិត្យ​​របួស​​​​​​លោក​​​ ស៊ូ សំណាង​​​ ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​​​​នៅ​​​ឡើយ​​​ទេ​​​​​​ ប៉ុន្តែ​​​ថា វា​​​មិន​​​គ្រោះ​​​ថ្នាក់​​​ដល់​​​អាយុ​​​ជីវិត​​​ទេ​​​។

អ្នកស្រី​​​ ឈីវ ផានិត​​​ ប្រពន្ធ​​​របស់​​​លោក​​​ សម រ៉ាវី ដែល​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​គ្រាប់​​​​​​កាំភ្លើង​​​នៅ​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ស្រី​​​បាន​​​​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ទៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​អាដ​​​ហុក​​​រួច​​​ហើយ​​​ ដើម្បី​​​ចាប់​​​​​​អ្នក​​​​​​ដែល​​​សម្លាប់​​​​​​ប្ដី​​​របស់​​​គាត់​​​ឲ្យ​​​ទទួល​​​ខុស​​​ត្រូវ​​​។

អ្នកស្រី​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​អង្គការ​​​អាដហុក​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ហ៊ាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទេ ពីព្រោះ​​​ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​​​​អំពី​​​សុវត្ថិភាព​​​របស់​​​ខ្ញុំ​​​ពេក​​​”។អ្នក​​​ស្រី​​​បន្ត​​​ថា អ្នកស្រី​​​​​​នឹង​​​មាន​​​អារម្មណ៍​​​ធូរ​​​ស្រាល​​​បន្តិច​​​ក្នុង​​​ការ​​​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​ប្រសិន​​​បើ​​​ជន​​​រងគ្រោះ​​​ផ្សេង​​​ៗ​​​​​​ទៀត​​​ដាក់ពាក្យ​​​បណ្ដឹង​​​មុន​​​។​​​

លោក​​​ នី ចរិយា ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​អាដហុក​​​ បាន​​​បញ្ជាក់ថា លោក​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​របស់​​​អ្នកស្រី​​​​​​ ផានិត​​​ ហើយ​​​​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​ពាក្យ​​​បណ្ដឹង​​​​​​ពាក់ព័ន្ធ​​​នឹង​​​​​​ការ​​​ប្រើប្រាស់​​​កម្លាំង​បង្ក្រាប​​​ហួស​​​ហេតុ​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​​​​កាល​​​ពី​​​ថ្ងៃ ទី​​​៣ ខែ​​​មករា ឡើ​​​ង​​​ដល់​​​បី​​​ពាក្យ​​​បណ្ដឹង​​​។

ឧត្តមសេនីយ៍​​​ត្រី​​​ ខេង​​​ ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​​​​បាន​​​បញ្ជាក់​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​​​​កាលពី​​​ម្សិលមិញ​​​ថា រដ្ឋាភិបាល​​​​​​កំពុង​​​ស៊ើប​​​អង្កេត​​​​​​លើ​​​ “អ្វី​​​ដែល​​​​​​បង្ក​​​ឲ្យ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​នៅ​​​លើ​​​​​​ផ្លូវ​​​វេង​​​ស្រេង​​​ និង​​​ទី​​​២ ដើម្បីសិក្សា​​​ពី​​​ទំហំ​​​នៃ​​​កា​​​រ​​​ខូច​​​ខាត​​​បង្ក​​​ឡើង​​​​​​ដោយ​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​”។

លោក​​​ ខេង ទីតូ មិន​​​បាន​​​លើក​​​ឡើង​​​ពី​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​លើ​​​ការ​​​ប្រើប្រាស់​​​កម្លាំង​​​​​​បង្ក្រាប​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើ​​​យុវជន​​​គប់​​​ដុំ​​​ថ្ម​​​​​​និង​​​អ្នក​​​ឈ​​​រ​​​មើល​​​នោះ​​​ទេ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស