28 C
Phnom Penh

សាលា​​​រាជ​​ធានីភ្នំពេញ​ក្រើន​រំឭក​អំពី​ការស្ទះចរាចរ​ណ៌​​ នៅពេល​​​គម្រោ​ង​ស្តារប្រព័ន្ធ​លូ​​​បង្ហូរ​ទឹក​​ចាប់​ផ្តើម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាសរបស់សាលា​​រាជ​​​ធានី​ភ្នំពេញ​បា​ន​ឲ្យ​ដឹង​ថា ​សាលា​​រា​ជ​ធា​​​នី​​​​​​បា​នក្រើនរំឭកសា​​​​ធា​រណ​​ជ​ន​​ថា​​​ ​នឹង​មា​ន​កា​រ​ស្ទះចរាចរណ៍រយៈពេល​វែង​​នៅ​​​ម្តុំ​ផ្សារ​​​​អូរ​​​ឫស្សី​ ក្នុ​ង​​ខណ្ឌ​៧​​​មករា ​បន្ទាប់​​ពី​សកម្មភាព​សាង​ស​ង់​​ចាប់​ផ្តើម​​​នៅ​ក្នុង​​​តំ​បន់​​នេះ​កា​ល​​ពី​ម្សិល​មិញ ​​ដែ​​​លជា​ផ្នែ​ក​​មួ​យ​នៃ​​គម្រោង​​ស្តារ​​ប្រ​​ព័ន្ធ​លូ​​ទឹក​ក្រោម​មូ​ល​និធិ​​​របស់​​ប្រទេ​ស​ជប៉ុន​ ដែលកំ​ពុ​ង​តែ​ដំណើរការ​។

សា​ធារ​​​ណ​​​ជ​ន​ត្រូ​វ​បា​ន​ស្នើ​​ឲ្យ​​​បង្ហាញ​​​ភាព​​​អត់​​​ធ្មត់​​​​​​របស់​​ខ្លួន​ ​ខណៈ​​ដែល​​ចំ​ណែ​ក​ផ្លូ​វ​​​នៅ​ក្បែរ​ផ្សារ​​​​ដ៏​មមា​​ញឹកនេះ​ នឹ​ង​​ត្រូ​វ​បាន​ជីក​​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​​ខាង​មុខ​ ដើម្បី​​​​ដាក់​​បំ​​ពង់​លូបង្ហូរ​​ទឹកថ្មី​ ហើយ​នេះគឺជា​ផ្នែក​មួយក្នុង​​​ ដំ​ណាក់​​កា​ល​​​ទី​៣​​នៃ​គម្រោង​​ស្តា​រ​​​ប្រព័ន្ធ​លូ​បង្ហូ​​រ​ទឹក​​​​ចាស់​ៗក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​​ឡើងវិញ​ ​​ក្រោម​មូលនិធិចំនួន៣៥០លា​ន​​​ដុល្លារ​​​​​របស់​ទីភ្នាក់​ងារ​​សហ​ប្រតិបត្តិ​​កា​រ​​អន្តរ​ជាតិ​ជប៉ុន​​ ហៅ​កាត់​ថា JICA ។

សេចក្តី​ប្រកាសដដែល​មា​ន​​​ខ្លឹម​សារ​ថា “​​ដោ​យ​​សារ​​កា​រ​​​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​ដោះ​ស្រាយ​បញ្ហា​​​​ទឹកជន់​លិច​​​អំ​ឡុ​ង​​រដូ​វភ្លៀង ​សាធារណ​ជ​ន​ទាំ​ង​​អស់​ត្រូ​វ​​ដឹង​ថា ការ​​ស្ទះ​ចរាចរ​ណ៍​​នឹ​ង​​កើតឡើង​នៅតំបន់ការដ្ឋាន​”។ លោកបាន​​បន្ថែម​​ថា អ្នក​បើក​បរ​ត្រូ​វ​​បា​ន​​​ណែ​នាំ​​​ឲ្យធ្វើ​ដំណើរ​តាម​ផ្លូវវាងចេញពី​តំបន់​ផ្សារ​​អូរ​​ឫស្សី​       អំ​ឡុង​ការសាងសង់​ ​ដើម្បី​សម្រួល​​ចរា​ចរណ៍។

ពីរដំ​ណាក់​កាល​​​​ដំបូងនៃ​គម្រោង​នេះ​ ត្រូ​វ​បា​ន​​អនុវត្ត​ក្នុង​ចន្លោះ​​ពីឆ្នាំ​​១៩៩៩​ ដល់​​ឆ្នាំ​​២០០៩ ​ខណៈ​​ដែល​​ដំ​ណាក់​កា​ល​​ទី​៣​​នៃ​គម្រោង​​នេះ​​បា​ន​​ចាប់​ផ្តើម​​កាលពី​​ខែ​​កញ្ញា ឆ្នាំ​២០១២ ហើយ​គ្រោង​នឹង​បញ្ចប់​​ក្នុ​ង​ឆ្នាំ​២០១៥។ គម្រោង​​សម្អាត​​ប្រព័ន្ធ​លូ​ដំ​ណា​ល​គ្នា​មួ​យ​ ក៏​កំពុង​​​តែ​ដំណើរ​ការ​ផងដែរ ហើយ​អាជ្ញា​ធរ​​សង្ឃឹមថា បន្ទាប់ពី​គម្រោង​​ទាំង​​ពីរ​​​​​ត្រូវបាន​បញ្ចប់ ​បញ្ហា​ជន់​លិច​​នារដូ​វ​ភ្លៀង​​នៅ​ក្នុ​ង​រាជ​ធា​នីភ្នំពេញ​នឹង​ចុះថយ។

យោងតាមសេចក្តី​ប្រកាស​ដដែល​ បាន​ឲ្យដឹង​ទៀត​​ថា  កំណាត់ផ្លូវ​​​ទី១ដែល​នឹង​ត្រូវបាន​ស្តារ​ឡើង​វិញ ​ក្នុង​ដំណាក់​កាល​​​សាង​សង់​ថ្មីបំផុត​នេះ​​​​គឺ​​កំ​ណាត់​ផ្លូ​វ​លេខ​១០៧​​ ដែល​មា​ន​ប្រវែ​ង​២៣៦ម៉ែត្រ ​ចាប់​​​ពី​​ផ្លូវ​លេខ​១៨២​ ​ដល់​ផ្លូវ​លេខ១៧០​ ​ដែល​​គេ​​​រំ​ពឹង​ថា​ នឹង​​បញ្ចប់​​​ក្នុ​ង​ខែ​មីនា​។​

នៅ​ថ្ងៃ​​ទី​២១ ខែ​មេសាឆ្នាំនេះ សកម្ម​ភាព​ជីក​ដាក់​ប្រព័ន្ធ​លូ​ នឹង​ចាប់​​ផ្តើម​នៅ​ផ្លូវ​លេខ​១១១ ចាប់​​ពី​​ផ្លូវ​លេខ​​១៨២ ​ទៅ​​ដល់​ផ្លូវ​លេខ​១៦៦ ​​​ហើយការ​​ងារ​នេះ​ត្រូ​វ​បាន​បញ្ចប់នៅថ្ងៃ​​ទី​១៩​ ខែ​មិ​ថុនា។ ចំណែក​​រយៈ​ពេល​បី​ខែ​​​ចាប់​​​ពី​​ខែ​ឧសភា ​ដល់​​ខែ​ សីហា ​​​​​នឹ​ង​មា​ន​កា​រ​​​ដាក់​បំ​ពង់​លូ​ប្រវែ​ង​៤៥៩​ម៉ែត្រ​​នៅ​តា​ម​បណ្តោយផ្លូ​វ​​លេខ​១៨២ ចាប់​​​ពី​ផ្លូ​វ​លេខ​១៦៣​ ​ទៅ​ដល់​ផ្លូ​វ​លេខ​១៦៧​។

ប្រជាជន​​​​រាជធានី​​​​​ភ្នំ​ពេញ​មានភាព​ស៊ាំ​​​កាន់តែ​ច្រើន​ឡើងៗ​ ទៅលើបញ្ហា​​​ស្ទះ​ចរា​​​ចរណ៍ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លងមកនេះ និង​​បានធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​​​ដោយសារតែ​គម្រោ​ង​នេះ ខណៈ​​ដែល​កំ​ណាត់​ផ្លូវដែល​អាច​​​បញ្ចប់​ សកម្មភាព​សាងសង់​បាន​ ដូចជា ផ្លូវ​លេខ​៦៣ ត្រូវ​បា​ន​ជួសជុល​​ម្តង​ហើយ​ម្តង​​ទៀត​ ដោយ​សារ​​បញ្ហា​​ទាក់ទង​ទៅនឹង​បំ​ពង់​លូ​ដាក់​ថ្មីៗ​ ត្រូ​វបា​ន​ដោះស្រាយ​។

លោក សំ ​សុវណ្ណ ​​អ​ភិ​បាល​​ខណ្ឌ​៧មករា ​​​​ថ្លែង​​​ថា “ សូម​​ប្រជា​​ពល​រដ្ឋ​ កុំ​​ខឹង ​​ដោយសារ​តែដំ​ណើរ​កា​រ​​​សាង​សង់​​នេះ ព្រោះ​​គម្រោង​​​​​​​​​​ JICA ​នឹងដោះ​ស្រាយ​​​​បញ្ហាការ​ជន់​លិច​ក្នុង​រាជ​ធា​​​នី​ភ្នំ​​ពេញ​នៅ​អំ​ឡុង​រដូ​វ​ភ្លៀង​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស