31 C
Phnom Penh

បុរស​ដែល​គេ​សង្ស័​យ​​ថា ​​​ជាមេ​ធ្មប់​ម្នាក់ទៀតត្រូ​វ​​​បា​ន​គេធ្វើ​​ឃាត​​យ៉ា​ង​សា​ហាវ​​នៅ​ខេត្ត​កំ​ពង់ស្ពឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បា​ន​ឲ្យដឹង​ថា បុរស​​វ័យ​​ចំ​ណាស់​ម្នាក់​ ​ដែល​​គេសង្ស័យ​​ថា ​​​ចេះ​អំពើ​អាប​ធ្មប់​ ត្រូ​វ​បា​ន​​គេ​​កាប់​ស្លាប់កា​ល​​​ពី​ថ្ងៃ​អា​ទិត្យ​​​ នៅ​លំ​​នៅដ្ឋាន​របស់ខ្លួន ក្នុ​ង​ស្រុក​ឧដុង្គ ខេត្តកំ​​​ពង់​ស្ពឺ។​ ​​​នេះគឺ​​​ជាករណីធ្វើ​​ឃាតយ៉ាង​​សា​​ហា​វ​លើក​​ទី​២ទៅលើ​​បុរស​​ដែ​ល​គេសង្ស័​យ​ថា​​​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់​​​​​​នៅ​ក្នុ​ង​ខេត្ត​​​នេះ​ក្នុ​ង​រយៈ​ពេល​​​ពីរ​ថ្ងៃ​​កន្លង​មក​នេះ។

យោង​តា​ម​លោក ខែ​ម សា​​ម៉ុន អធិ​កា​រ​នគរបាល​​ស្រុ​ក​ឧដុង្គ​ បា​ន​ឲ្យដឹង​ថា នៅ​ពេល​បុរស​ម្នាក់ឈ្មោះ​ថ្លឿង ​ស៊ុំ ​​អា​យុ​៧៥​ឆ្នាំ ​​ជា​គ្រូ​​ឱ​សថ​បុ​​រាណ​​​​​ចូល​និ​វត្តន៍​ ​បា​ន​នៅ​ផ្ទះ​​​​​របស់​​ខ្លួន​តែម្នាក់​ឯង​​ដែល​ស្ថិត​នៅ​ក្នុ​ង​ឃុំ​ ក្រាំ​ង​​ចេក ​​​​​បុរស​រូបនេះ​ក៏ត្រូវ​ឃា​ត​ករ​​ប្រើ​កាំ​បិត​ផ្គាក់ពីរ ​កាប់​ចិញ្ច្រាំ​ចំ​កញ្ចឹង​​ក មុន​​​​​​រុញ​​សាក​សព​​ចូ​ល​ក្រោម​គ្រែ​។

លោក​​ សាម៉ុន ​​បា​ន​ឲ្យដឹង​ថា កូនស្រី​​​​ពីរ​ នា​ក់​របស់​​លោក​តា​ ​ថ្លឿង ស៊ុំ ​​បា​ន​​ទៅចូ​ល​​រួ​ម​ពិ​ធី​មង្គល​កា​រ​​​មួ​យ​នៅ​ក្បែ​រ​នោះ​ នៅ​ពេល​​ដែល​​ឃាតករ​បាន​ចូល​ក្នុង​ផ្ទះ​របស់​គាត់​ចន្លោះ​ម៉ោង​៧​និង​៨យប់​។អ្នកស្រី ស៊ុំ សយ អាយុ​៤២ឆ្នាំ​ត្រូវ​ជា​កូន​ស្រី​របស់​លោក​តា រូប​នេះបាន​ប្រទះ​ឃើញ​សាកសព​ឪពុក​របស់​អ្នក​ស្រី​ប្រហែល​ជានៅ​វេលា​​ម៉ោង​១០យប់ ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​។លោក សាម៉ុន បានមានប្រសាសន៍ថា “ យើង​​​​បាន​សន្និដ្ឋាន​ថា ជន​រងគ្រោះ​ត្រូវ​គេ​សម្លាប់​…ដោយ​សារ​តែ​គំនុំ​ ហើយ​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​ដែល​មាន​គ្នា​តែម្នាក់​ឯង ឬច្រើន​នាក់​អាច​ជា​អ្នក​ស្គាល់​គ្នា​”។

លោក ជន់ ស៊ីនួន នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ក្រាំង​ចេក​ បាន​ឲ្យ​ដឹង​ថា គ្រូ​ឱសថ​បុរាណ​ លោកតា ថ្លឿង ស៊ុំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បានធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ភូមិ​នេះ​ឈឺ ប៉ុន្តែ  តំាងពី​ចូលនិវត្តន៍​មក ​លោកតាហាក់​ដូចជា​​បុរស​វ័យ​ចំណាស់​ជា​ធម្មតា​ម្នាក់​ដែរ​។

ទោះ​បីជាយ៉ាង​ណា លោក ចេង ឃឿង ជា​មេឃុំ​ បាន​ឲ្យ​ដឹង​ថា ប្រជាជន​មួយ​ចំ​នួន​ដែលនៅ​ក្បែរ​នោះ​បាន​ស្តី​បន្ទោស​លោកតា ថ្លឿង ស៊ុំ ដោយ​សារ​តែ

ប្រជាជន​​ចេះតែ​មាន​ការ​ឈឺ​ស្កាត់​​ច្រើន។​ លោក ចេង ឃឿង បាន​មាន​ប្រសាសន៍​ថា “ គាត់​ត្រូវ​បាន​មនុស្ស​ជាច្រើន​នាក់ចោទ​ប្រកាន់​ថា ជា​មេធ្មប់ ពីព្រោះ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​គេ​មិន​ស្គាល់​”។ លោក​បានឲ្យដឹង​​បន្ថែម​ទៀត​ថា​ ពេ​ល​ចុង​ក្រោយ​ដែល​បុរស​គេ​សង្ស័យ​ថា ជា​មេធ្មប់នោះ ត្រូវ​បានគេ​សម្លាប់​នៅ​ក្នុង​​ឃុំ​នេះ​ក្នុង​ឆ្នាំ​១៩៩៧។

លោក សាម៉ុន អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា នគរបាល​បាន​សាក​សួរ​រួច​រាល់​ និង​បាន​ដោះ​លែង​ជន​សង្ស័យ​ពីរនាក់​ជុំវិញ​ការ​ធ្វើ​ឃាត​លោកតា ថ្លឿង ស៊ុំ និង​កំពុង​តែ​បន្ត​ការ​ស៊ើ​ប​អង្កេតទៀត។

នគរបាល​ដែល​ស៊ើប​អង្កេត​ការ​ធ្វើឃាត​ឈ្មោះ ខៀវ ប៉ន ដែល​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ស្រុក​បសេដ្ឋ ក្នុង​ខេត្ត​កំពង់​ស្ពឺ អំឡុង​បុណ្យ​ដារ​លាន​ កាលពី​យប់​ថ្ងៃ​សៅរ៍​ បាន​មាន​ប្រសាសន៍​ថា ពួកគេ​មិន​ទាន់​កំណត់​មុខ​សញ្ញា​ឃាត​ករ​សង្ស័យ​នៅ​ឡើយ​ទេ។

លោក​ សោម ចាន់​ថា អធិការ​នគរបាល​ស្រុក​បសេដ្ឋបានមាន​ប្រសាសន៍​ថា “ យើ​ង​កំពុង​ស៊ើប​អង្កេត​។ ប្រសិន​បើ​យើង​រក​ឃើញ​ជន​សង្ស័យ​ជា​នរណា​នោះ យើង​នឹង​ចាប់​ខ្លួន​ពួកគេ​”។នគរបាល​បានឲ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​មាន​គ្នា​យ៉ាង​តិច​ប្រាំមួយនាក់​បាន​លួងលោម​លោក ខៀវ ប៉ន អាយុ​៥៥ឆ្នាំ ឲ្យ​ចាកចេញ​ពី​អ្នក​ភូមិ​ដែល​កំពុង​ធ្វើ​ពិធី​ជប់​លៀង​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​បសេដ្ឋ​ មុន​ពេល​កាប់​គាត់​ស្លាប់​ដោយ​ពូថៅ៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស