35 C
Phnom Penh

ឯក​​អ​គ្គ​​​រដ្ឋ​​​ទូ​ត​​សហ​ភាព​​អឺ​រ៉ុ​ប​ដកខ្លួនចេញពី​​​សេចក្តីសម្រេច​អំពាវ​ឲ្យមាន​ការស៊ើបអង្កេត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោក ហ្សង់ ហ្វ្រង់ស័្វរ កូ​​តេន​(Jean-Francois Cautain) ​​​បា​ន​​​​ដកខ្លួន​ចេញ​ពីសេចក្តី​សម្រេច​​របស់​ស​ហ​ភាព​​​អឺរ៉ុប​ ​ដែល​​អំពាវ​​​នា​វ​ឲ្យ​មា​ន​កា​រ​​​ស៊ើប​​អង្កេត​​ឯក​រាជ្យ​​​   មួ​យ​​​លើ​​ការ​បោះ​ឆ្នោត​​​​ជាតិ​​​​ដ៏​ចម្រូង​​ចម្រាស​កា​ល​​ពី​​ខែ​កក្កដា និ​ង​​​ការបាញ់​សម្លាប់​​​កម្មករ​​​​ធ្វើ​កូដ​កម្ម​កាលពីដើមខែ​នេះ​។

​កា​ល​ពី​ថ្ងៃ​ព្រ​​ហស្បតិ៍សប្តាហ៍មុន សភា​​អឺ​រ៉ុប ​​បា​ន​​អនុម័ត​សេចក្តី​សម្រេច ​ដើម្បី​​​ជំ​រុញ​ឲ្យ​​រដ្ឋា​​ភិ​បាល​​​​របស់​​គ​ណ​បក្ស​ប្រ​ជា​​ជ​ន​កម្ពុជា​​​ទទួល​​យក​ “​កា​រ​ស៊ើប​អ​ង្កេត​​ឯក​​រាជ្យ​​​ដែល​មា​ន​​​ជំនួយ​ពី​​អន្តរជាតិ​” ​ទៅ​លើ​​កា​រ​​បោះ​ឆ្នោត​ និង​ស៊ើប​អង្កេត​ឲ្យ​បា​ន​ហ្មត់ចត់​ផង​ដែរ​​​ទៅ​លើ​​ករណីបាញ់សម្លាប់​កម្មករ​​ប្រាំ​​នាក់​​​ ធ្វើ​ឡើង​ដោយកម្លាំង​កង​រាជ​អា​​វុធ​ហត្ថ​​​កា​ល​​​ពី​ថ្ងៃ​ទី​៣ ខែ​មករា​។

លោក កូ​តេន ​​បា​ន​​លើកឡើង​ថា ​សេចក្តី​សម្រេចរបស់សហ​ភាព​​អឺ​រ៉ុប​ ដែល​​​ជា​ម្ចាស់​ ជំនួ​យ​តែ​មួយគត់​ធំ​​បំ​ផុត​​​​របស់​​កម្ពុជា មិន​មា​ន​លទ្ធផល​​ចេញ​ពី​កា​រ​ណែ​នាំ​​​របស់គ​ណៈ​ប្រតិ​ភូ​សហ​ភាព​​​អឺ​​រ៉ុប​ សម្រាប់ប្រទេស​​កម្ពុជា​​ទេ។

លោក កូតេន បា​ន​លើក​ឡើង​ក្នុង​​​អ៊ីមែល​មួ​យ​​ថា “សភា​​​អឺរ៉ុប​គឺ​​ជា​ស្ថា​​​ប័​ន​សហ​ភាព​​​អឺរ៉ុប​​​ឯក​​រាជ្យ​​​មួ​យ​ ហើយ​វា​មិនមែនជា​កិច្ចការ​​​ ឬ​​​​​​កិច្ច​ប្រតិបត្តិ​​​​របស់​​​គ​ណៈ​ប្រតិ​​ភូ​​សហ​​​ភាព​​​អឺរ៉ុប​ ក្នុងការណែនាំសមា​​ជិក​សភា​​អឺ​រ៉ុប​ទេ”។លោកបា​ន​មា​ន​ប្រ​សាសន៍​ថា “ព័ត៌មា​ន​​ទាក់​ទង​នឹងស្ថានភាព​​​​នៅ​កម្ពុជា ស្ថិត​ក្នុ​ង​ដែន​សាធារណៈ​ និង​ត្រូ​វ​បា​ន​​​រាយ​កា​រ​​ណ៍​​ទូ​​​ទៅ​​នៅ​​ក្នុងតំបន់អឺរ៉ុប។ ព្រឹត្តិការណ៍​​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​វិជ្ជមា​ន​ ទាំង​អ​​វិជ្ជ​មា​ន​ កើត​​​​ឡើង​​​ជា​​ទូ​ទៅ​​​ទៅ​ហើយ​ ​ជាហេតុ​នាំ​ឲ្យ​មា​ន​ការ​​ចាប់​​​អារម្មណ៍ពីសំណាក់​សាធា​រ​​ណ​ជន និ​ង​​អ្នក​នយោ​បា​យ​​​អឺ​រ៉ុប”។

ទាក់ទង​ទៅនឹងរឿង​ដែល​ថា ​តើគ​ណៈ​ប្រតិភូ​​អឺរ៉ុប​​នឹ​ង​ទាក់ទង​​​រដ្ឋា​ភិបាល​​​របស់ លោក ហ៊ុ​ន សែ​ន ​​ជាផ្លូ​វ​កា​រ​ ដើម្បី​​​ប្រាប់​រដ្ឋា​​ភិ​​​​បាល​នេះឲ្យដឹង​​អំ​​​ពី​សេចក្តី​សម្រេច​​របស់​​សហ​ភាព​អឺ​រ៉ុប​ឬយ៉ាង​ណា​នោះ លោក កូតេន ​​បា​ន​លើក​ឡើង​ថា ​​ប្រតិភូ​នេះ​​តែ​ង​តែ​ភ្ជាប់​​​​ទំ​នាក់​​​ទំនង​​​​តួ​នាទី​​របស់​​សហ​ភាព​​​អឺ​រ៉ុ​ប​​​ជាមួយ​អាជ្ញា​​ធរ​ ​ដូចជា​ទៅលើ​​​ការ​​បោះ​ឆ្នោត​​​​ដ៏​ចម្រូ​ង​ចម្រាស និ​ង​​ការ​​ប្រើ​អំ​ពើ​​ហិង្សា​កាល​​​ពីថ្មី​ៗ​​នេះជាដើម​។

លោក​​បា​ន​​ថ្លែ​ង​ថា​ “ ប្រតិ​ភូ​​សហ​ភាព​​​អឺ​រ៉ុ​ប​​​បា​ន​​​អនុម័ត​ក្តីព្រួ​​យ​បា​រម្ភ​​​របស់​​សភា​​​អឺ​រ៉ុ​ប​​ ក្នុង​​កិច្ចពិ​ភាក្សា​​​រវាង​ខ្លួនជាម​ួ​យ​សមា​​​ជិ​ក​​របស់​​រាជ​​រដ្ឋា​​​ភិ​បាល​​​ជា​ច្រើន​លើក​​​”។“សេចក្តី​សម្រេចថ្មី​​របស់​​សភា​​​អឺរ៉ុប ​សង្កត់ធ្ងន់លើក្តី​​ព្រួ​យ​​បា​រម្ភ​​​ខ្លាំងៗដែល​មាន​នៅ​ទូទាំង​ស្ថា​​ប័ន​​​របស់​​សហ​ភាព​អឺរ៉ុប​ ​និ​ង​ចំណាប់អារម្មណ៍​រួ​ម​​​របស់​​យើង​ ក្នុង​ការពិ​និត្យ​ស្ថាន​ភាព​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា ដែល​ត្រូវបាន​​អភិវឌ្ឍតាម​មាគ៌ា​​​ប្រជា​​​ធិប​តេយ្យ​ជា​​​​បន្ត​បន្ទាប់​​មួ​យ​”។

ឆ្លើយ​ត​បទៅ​នឹង​សំ​​​​ណួ​​រ​អំ​ពី​លទ្ធភាព​​ដាក់​​ទណ្ឌ​​កម្ម​​​ទៅ​លើ​​រដ្ឋា​​ភិ​បាល​​​របស់​​​គ​ណ​បក្ស​ប្រជា​​​ជ​ន​កម្ពុជា​ ប្រសិនបើសេចក្តីសម្រេច​​​របស់​សហភាព​​​អឺរ៉ុប​កា​ល​​ពី​សប្តា​​ហ៍​មុន​ មិ​ន​ត្រូ​វ​បា​ន​យក​ចិត្ត​ទុក​ដាក់​​​​ លោក កូ​តេន ​​ហាក់​ដូចជាមិនចង់​និយាយ​ ។

លោក កូតេន ​​បា​ន​ថ្លែង​ថា “ជម្រើស​​​នយោ​​​បា​យ​ និង​គោលនយោបា​យ​​​ដែល​​​អាចមានកំ​ពុ​ងត្រូ​វ​​​បាន​​ពិ​ចារណា​ដោយ​​យក​ចិត្ត​​​ទុ​ក​ដាក់​ ​ឲ្យស្រប​តាម​កា​រ​​​អភិវឌ្ឍ​ដែលកំ​ពុ​ងបន្ត​ និ​ង​ផល​ប្រយោជន៍​ធំបំផុត​របស់ប្រជា​​​ពល​រដ្ឋ​​កម្ពុជា​​​”៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស