34 C
Phnom Penh

ក្រសួង​នានា​ពិភាក្សា​គ្នា​អំពី​សាលា​ឧទ្ធរណ៍​ថ្មី​ និងកម្មវិធី​កែទម្រង់​​ប្រព័ន្ធ​តុលាការ​នៅ​ទូទាំង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​យុត្តិធម៌​កំពុង​ដំណើរការ​រៀប​ចំ​​ផែនការ​ពង្រីក​ប្រព័ន្ធ​សាលា​ឧទ្ធរណ៍​ នៅ​ទូទាំង​ប្រទេស​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​​កិច្ច​ពិភាក្សា​អន្តរ​ក្រសួង​ដែល​បាន​ចាប់​ផ្តើម​ កាល​​​ពី​ថ្ងៃ​ច័ន្ទ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កម្ម​វិធី​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​។

កិច្ច​ពិភាក្សា​ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ថ្ងៃ​នេះ​ ផ្តោត​សំខាន់​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មជ្ឈដ្ឋាន​នានា​រង​ចាំ​ជា​យូរ​មក​ហើយ​ និង​ជា​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​រដ​្ឋធម្ម​នុញ្ញ។ គួរ​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ សំដៅ​ទៅ​លើ​ច្បាប់​ស្តី​អំពី​ការ​រៀប​ចំ​​ប្រព័ន្ធ​តុលាការ​ ហើយ​កិច្ច​ពិភាក្សា​នេះក៏​មាន​ប្រធាន​បទ​ទាក់​ទង​នឹង​លទ្ធភាព​បង្កើត​តុលាការ​ពាណិ​ជ្ជកម្ម​ និង​តុលាការ​ការងារ​ដាច់​ដោយ​ឡែក​។

លោក សំ ប្រជាមានិត ប្រធាន​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌បាន​បដិសេធ​មិន​ផ្តល់​ច្បាប់​ថត​ចម្លង​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​ប៉ុន្តែ​ លោក​បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ប្រាំ​មួយ​ជំពូក​ និង​៩៤មាត្រា​ ហើយ​ច្បាប់​នេះ​មាន​គោល​បំណង​ “ ធានា​ឯករាជភាព​​របស់​តុលាការ​ សិទ្ធិ​ទទួល​បាន​ភាព​មិន​លម្អៀង​…ធានា​នីតិវិធី​តុលាការ និង​ការ​ផ្តន្ទា​​​ទោស​​ដ៏​​មាន​ប្រសិទ្ធ​ភាព​ និង​លើក​កម្ពស់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​”។ជំពូក​៤ ដែល​មាន​២០មាត្រា​ មាន​ខ្លឹមសារ​ទាក់​ទង​ទៅ​នឹង​ការបង្កើត​សាលា​ឧទ្ធរណ៍​ប្រាំ​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់​ផ្សេង​ៗគ្នា​ នៅ​ទូទាំង​ប្រទេស​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ប្រជាមានិត។

អង្គការ​តស៊ូមតិ​ផ្នែក​ច្បាប់​នានា​បាន​រិះ​គន់​ករណី​ជា​ច្រើន​ដែល​មាន​នៅ​សាលា​ឧទ្ធរណ៍​ប្រ​ចាំ​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​​​ក្នុង​រាជធានី​ភ្នំពេញ ជា​ទីតាំង​ដែល​ទណ្ឌិត​មួយ​ចំនួន​មិនត្រូវ​បាន​បញ្ចូន​ទៅ​ចូល​រួម​សវនាការ​របស់​ខ្លួន​ទាន់​ពេល​វេលា​។មន្ត្រី​ពន្ធនាគារ​ខេត្តមួយ​ចំនួន​ជារឿយ​ៗ​បាន​លើក​ឡើង​អំពី​បញ្ហា​ខ្វះ​ខាត​មូលនិធិ​សម្រាប់​ចាក់​សាំង​ ដែល​នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទណ្ឌិត​មិន​អាច​ធ្វើ​ដំណើរ​មក​ចូល​រួម​សវនា​ការ​របស់​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​។

លោក​ សុក សំអឿន នាយកប្រតិបត្តិ​ក្រុម​អ្នក​ការពារ​សិទ្ធិកម្ពុជា ដែល​ជា​អង្គការ​ផ្តល់​ជំនួយ​ដោយ​ឥតគិត​ថ្លៃ​ បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា លោកបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើត​សាលា​ឧទ្ធរណ៍​ពី​របន្ថែម​ទៀត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០០០មក​ម្ល៉េះ​។ លោកថ្លែងថា “ ខ្ញុំ​គិត​ថា ការ​បង្កើត​នេះ​អាច​បន្ថយ​បន្ទុក​រឿង​ក្តី​ និង​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តាម​​ខេត្ត​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​មក​សាលា​ឧទ្ធរណ៍​”។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១១ អំឡុង​បេសកកម្ម​លើក​ទី​៦មក​កាន់​ប្រទេស​កម្ពុជា​ លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ចាត់​ទុក​ល្បឿន​សកម្មភាព​កែ​ទម្រង់​ប្រព័ន្ធ​​តុលាការ​ថា ជា​ល្បឿន​យឺត​យ៉ាវ​ខ្លាំង​។

​កាល​ពី​សប្តា​ហ៍​មុន ​​​អំឡុង​​បេសកកម្ម​លើក​​​ទី​១០​​​​របស់​​ខ្លួន ​លោក​​​ ស៊ូបេឌី បា​ន​ស្វាគមន៍​​កា​រ​ធា​​នា​​​ថា សេចក្តី​ព្រាង​​ច្បាប់​បី​​ ​ដែល​​​រាប់​​ទាំ​ង​​ច្បាប់​​​​ស្តី​អំពី​​កា​រ​​ជ្រើស​​រើស​ចៅ​​​ ក្រម ​និង​ច្បាប់​មួយ​ផ្សេង​ទៀត​ស្តីអំពី​​កំ​​ណែ​​ទម្រង់​​​​ឧត្តម​​ក្រុម​ប្រឹក្សា​​អង្គ​​ចៅ​ក្រម​ទី​បំ​​ផុត​​​នឹង​ទទួល​​បា​ន​​​នូវ​ផ្លែ​ផ្កា​​​នៅ​ឆ្នាំ​​នេះ​។

លោក ​​​ប្រជា​​​មា​និត ​បា​ន​​ឲ្យ​ដឹង​បន្ថែម​ ទៀត​​​​ថា ក្រៅ​​​ពី​​ច្បាប់​ដែល​ត្រូវ​បាន​ពិភាក្សា​​​នៅក្នុ​ង​កិច្ច​ប្រជុំអន្តរក្រសួង​​​ក្នុងសប្តា​​ហ៍​​នេះ​ សេចក្តី​ព្រាង​​ច្បាប់​​ពីរ​ទៀត​ បច្ចុប្បន្ននេះ​​ក៏​កំ​​​ពុ​ង​​តែត្រូវ​បានពិ​និត្យ​ឡើ​ង​​​វិញ​​ដោ​យ​​ឧត្តម​ក្រុ​ម​​ប្រឹក្សា​​​​អង្គ​​ចៅ​ក្រមផងដែរ​​។លោក​បា​ន​​ឲ្យ​ដឹង​ថា ​ជំពូ​ក​​​​២​ដែល​មា​ន​​​២៣មាត្រា​ក៏​ចែង​អំពីកា​រ​​​បង្កើត​តុ​លា​ការ​ពាណិជ្ជកម្ម​ និង​តុលា​ការការ​​​ងារ​​ផងដែរ។

លោក យ៉េ​ង ​វី​រៈ ​​នា​យ​ប្រតិបត្តិ​​​នៃ​​មជ្ឈ​មណ្ឌល​​​អប់​រំ​ច្បាប់​​សម្រាប់សហ​​​គមន៍ ​​បា​ន​លើក​ឡើង​ថា លោក​​​មិន​មាន​ទំនុកចិត្ត​​​​ថា កម្ម​វិធី​កំ​ណែ​​ទម្រង់​​​ដែល​ត្រូវ​​​បា​ន​ស្នើ​​ឡើង​នេះ ​នឹ​ង​​​ក្លាយ​ជាការ​ពិត​ទេ​​ ​ឬ​មានការ​ផ្លាស់ប្តូរ​តែ​ប្រព័ន្ធ​តុ​លាការ​​​​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​​​ជា​​​ស្ថាប័ន​បម្រើ​គណ​​​បក្ស​​ប្រជា​​​ជន​​ប៉ុណ្ណោះ​។

លោក វី​រៈ ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​បន្តថា “ខ្ញុំ​​សង្ស័យ​​​អំ​ពី​​កា​រ​​​កែ​​ទម្រង់​​ទាំ​​ង​នេះ​។ អស់​រយៈ​ពេល​ជា​​​ច្រើនឆ្នាំ​មក​ហើយ ​​ពួ​ក​គេ​​មិ​ន​​​បា​ន​ធ្វើ​អ្វី​នៅឡើយ​​​ទេ​ ដូចេ្នះ​​ខ្ញុំ​​​​មិន​គិត​ថា ​​ពួ​ក​គេ​នឹង​​មា​ន​​​គំ​និត​​​ជឿន​លឿ​ន​ទេ​”។ លោក​បានបន្ត​ថា “[តុលា​ការ] ត្រូ​វ​បា​ន​​​គេ​​ប្រើ​ជាឧ​​ប​ ករណ៍​នយោបា​យ​សម្រាប់​ផល​ប្រយោជន៍​នយោបា​យ​…។ ​ខ្ញុំ​ពិត​ជា​មាន​ការ​​សង្ស័យ​​​​អំ​​​ពី​បញ្ហា​​​នេះ​​​ណាស់​”៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស